អាជ្ញាធរខេត្តយូណាន បង្ហាញសុទិដ្ឋិនិយមថា ទេសចរចិនមកទស្សនា ប្រទេសកម្ពុជានឹងមានការកើនឡើង

ភ្នំពេញ៖ អាជ្ញាធរខេត្តយូណាន ដែលមានលោក Guo Dajin អភិបាលរងខេត្តយូណាន និងលោក Zhao Guoliang ប្រធានមន្ទីរទេសចរណ៍និងវប្បធម៌ខេត្តយូណាន បានបង្ហាញសុទិដ្ឋិនិយមថា ទេសចរចិនមកទស្សនា ប្រទេសកម្ពុជានឹងមានការកើនឡើង។ នៅក្នុងជំនួបជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងទឹកដីនៃប្រទេសចិន លោកGuo Dajin បានបង្ហាញពីអារម្មណ៍រីករាយ ក្នុងការសហការជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញកំណើនទេសចរក្នុងប្រទេសកម្ពុជា ហើយជំនួបនេះបានរៀបចំឡើង បន្ទាប់ពីកិច្ចពិភាក្សារវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Wang Yubo អភិបាលខេត្តយូណាន លើការជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្តយូណាន សម្រាប់កំណើនទេសចរ មកកាន់ប្រទេសកម្ពុជា។ លោកអភិបាលរងខេត្ត និងលោកប្រធានមន្ទីរបាន «បង្ហាញពីការគូសចេញនូវខ្សែទស្សនកិច្ចមួយចំនួន ដែលឆ្លងកាត់ខេត្តយូណានមកកាន់កម្ពុជា និងមានសុទិដ្ឋិនិយមថា ទេសចរចិនមកទស្សនាប្រទេសកម្ពុជានឹងមានការកើនឡើង ព្រោះខេត្តយូណានផ្ទាល់ទទួលបានទេសចរ ប្រមាណ ១០០០លាននាក់ក្នុងឆ្នាំ២០២៣ ហើយបានស្នើសុំឱ្យមានការសម្រួលបែបបទផ្សេងៗ ដើម្បីជំរុញកំណើននេះ»។ ជាការឆ្លើយតប លោក ហួត ហាក់ […

អាជ្ញាធរខេត្តយូណាន បង្ហាញសុទិដ្ឋិនិយមថា ទេសចរចិនមកទស្សនា ប្រទេសកម្ពុជានឹងមានការកើនឡើង

ភ្នំពេញ៖ អាជ្ញាធរខេត្តយូណាន ដែលមានលោក Guo Dajin អភិបាលរងខេត្តយូណាន និងលោក Zhao Guoliang ប្រធានមន្ទីរទេសចរណ៍និងវប្បធម៌ខេត្តយូណាន បានបង្ហាញសុទិដ្ឋិនិយមថា ទេសចរចិនមកទស្សនា ប្រទេសកម្ពុជានឹងមានការកើនឡើង។

នៅក្នុងជំនួបជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងទឹកដីនៃប្រទេសចិន លោកGuo Dajin បានបង្ហាញពីអារម្មណ៍រីករាយ ក្នុងការសហការជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញកំណើនទេសចរក្នុងប្រទេសកម្ពុជា ហើយជំនួបនេះបានរៀបចំឡើង បន្ទាប់ពីកិច្ចពិភាក្សារវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Wang Yubo អភិបាលខេត្តយូណាន លើការជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្តយូណាន សម្រាប់កំណើនទេសចរ មកកាន់ប្រទេសកម្ពុជា។

លោកអភិបាលរងខេត្ត និងលោកប្រធានមន្ទីរបាន «បង្ហាញពីការគូសចេញនូវខ្សែទស្សនកិច្ចមួយចំនួន ដែលឆ្លងកាត់ខេត្តយូណានមកកាន់កម្ពុជា និងមានសុទិដ្ឋិនិយមថា ទេសចរចិនមកទស្សនាប្រទេសកម្ពុជានឹងមានការកើនឡើង ព្រោះខេត្តយូណានផ្ទាល់ទទួលបានទេសចរ ប្រមាណ ១០០០លាននាក់ក្នុងឆ្នាំ២០២៣ ហើយបានស្នើសុំឱ្យមានការសម្រួលបែបបទផ្សេងៗ ដើម្បីជំរុញកំណើននេះ»។

ជាការឆ្លើយតប លោក ហួត ហាក់ បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្តយូណាន និងមន្ទីរទេសចរណ៍ខេត្ត ក្នុងការជំរុញលំហូរទេសចរណ៍មកកម្ពុជា។

លោករដ្ឋមន្រ្តី ក៏បានផ្តល់យោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និត តាមរយៈការរៀបចំអនុស្សរណៈយោគយល់គ្នា រវាងក្រសួងទេសចរណ៍ និងខេត្តយូណាន និងរវាងមន្ទីរទេសចរណ៍ខេត្តយូណាន ជាមួយមន្ទីរទេសចរណ៍នៃខេត្តណាមួយ របស់កម្ពុជា ដើម្បីបន្តការទំនាក់ទំនងជិតស្និទ្ធ មានរបបជួបប្រជុំពិភាក្សាបានទៀងទាត់ និងអាចទទួលបានលទ្ធផលជាក់ស្តែង៕