លោក ឈាង រ៉ា ចុះពិនិត្យការងារផ្នែកសង្គ្រោះកម្រិតធ្ងន់ (ICU) នៅមន្ទីរពេទ្យជាតិ

លោក ឈាង រ៉ា ចុះពិនិត្យការងារផ្នែកសង្គ្រោះកម្រិតធ្ងន់ (ICU)... The post លោក ឈាង រ៉ា ចុះពិនិត្យការងារផ្នែកសង្គ្រោះកម្រិតធ្ងន់ (ICU) នៅមន្ទីរពេទ្យជាតិ appeared first on Kampuchea Thmey Daily.

លោក ឈាង រ៉ា ចុះពិនិត្យការងារផ្នែកសង្គ្រោះកម្រិតធ្ងន់ (ICU) នៅមន្ទីរពេទ្យជាតិ

កាលពី​យប់​ថ្ងៃទី ​២ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចុះ​ពិនិត្យ​ការងារ​នៅ​ផ្នែក​សង្គ្រោះ​កម្រិតធ្ងន់ (ICU) នា​មន្ទីរពេទ្យ​ជាតិ ដើម្បី​ត្រួតពិនិត្យ​ជាក់ស្ដែង​លើ​ការ​អនុវត្ត និង​ភាព​ខ្ជាប់ខ្ជួន​ក្នុងការ​បំពេញការងារ​។

ការចុះ​ត្រួតពិនិត្យ ICU​ នេះ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​មន្ត្រី​សុខាភិបាល បុគ្គលិក វេជ្ជបណ្ឌិត​គ្រូពេទ្យ​ ឱ្យ​ខិតខំ​បំពេញការងារ​ក្នុងការ​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​កាន់តែ​ប្រសើរឡើង​ផងដែរ។

នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​នេះដែរ​ លោក​រដ្ឋមន្ត្រី ​បាន​សួរសុខទុក្ខ​ក្រុមគ្រួសារ​អ្នកជំងឺ និង​គាំទ្រ​ចំពោះ​កិច្ច​សហការគ្នា​ក្នុង​ដំណើរការ​ព្យាបាល ព្រមទាំង​ឆ្លុះបញ្ចាំង​ជាមួយ​ការ​សួរ​បញ្ជាក់​ព័ត៌មាន​ត្រឡប់​ពី​គ្រួសារ​អ្នកជំងឺ​អំពី​គុណភាព​សេវា ការចុះ​ត្រួតពិនិត្យ​នេះ​ក៏​ផ្តោតទៅលើ​ការស្វែងរក​ និង​កែលម្អ​បន្ថែម​នូវ​បញ្ហា​ផ្សេងៗ សំដៅ​លើក​កម្ពស់​សេវា​ឱ្យបាន​ប្រសើរឡើង​ថែមទៀត​។

ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី​ បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ និង​បុគ្គលិក ក្រុមគ្រូពេទ្យ​ទាំងអស់ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ព្យាបាល​ជំងឺ ​និង​ជួយសង្គ្រោះ​អ្នកជំងឺ​បាន​ទាន់​ពេលវេលា ​និង​បាន​ណែនាំ​ឱ្យ​បន្ត​ខិតខំ​បន្តទៀត ​ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត៕

អត្ថបទ ៖ សំអឿន

The post លោក ឈាង រ៉ា ចុះពិនិត្យការងារផ្នែកសង្គ្រោះកម្រិតធ្ងន់ (ICU) នៅមន្ទីរពេទ្យជាតិ appeared first on Kampuchea Thmey Daily.