អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ត្រៀមធ្វើលំហាត់សមយុទ្ធដើម្បីឆ្លើយតបគ្រាអាសន្ន

លំហាត់សមយុទ្ធនេះ នឹងមានដុតប្រេង និងកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើងសន្ធោសន្ធៅ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ The post អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ត្រៀមធ្វើលំហាត់សមយុទ្ធដើម្បីឆ្លើយតបគ្រាអាសន្ន appeared first on Kampuchea Thmey Daily.

អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ត្រៀមធ្វើលំហាត់សមយុទ្ធដើម្បីឆ្លើយតបគ្រាអាសន្ន

 
អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS EX 24 ប្រចាំឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹងគ្រាអាសន្ននានាទាន់ពេលវលា នៅទី១២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៣:០០ នាទី រហូតដល់ ១៧:០០ នាទីរសៀល។

លំហាត់សមយុទ្ធនេះ នឹងមានដុតប្រេង និងកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើងសន្ធោសន្ធៅ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្នុងនោះផងដែរក៏មានការចល័តរថយន្តអគ្គិភ័យ រថយន្តសង្គ្រោះ ដោយមានការចូលរួមពីអាជ្ញាធរដែនដី សាលាខេត្តព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ មន្ទីរពេទ្យនានា ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA / CAMS និងក្រុមហ៊ុនចរាចរណ៍ដែនអាកាសCATS។ នេះបើយោងតាមសេចក្តីជូនដំណឹងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហុ ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥។

អាកាសចរណ៍សុីវិលកម្ពុជា រៀបចំលំហាត់សមយុទ្ធកាលពីខែកុម្ភៈឆ្នាំ ២០២៥


ជាមួយគ្នានេះ អាកាសយានដ្ឋានអន្តរជាតិ ស្នើឱ្យពលរដ្ឋពលរដ្ឋដែលរស់នៅតំបន់ក្បែរនោះមេជ្រាបជាព័ត៌មាន និងជួយសម្រួលដល់ការចល័តរបស់រថយន្តអគ្គិភ័យ រថយន្តសង្គ្រោះ ក្នុងការធ្វើលំហាត់សមយុទ្ធខាងលើនេះ។

ដោយយោងទៅតាមច្បាប់ស្តីពីអាកាសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) រដ្ឋនីមួយៗដែលជាសមាជិក តម្រូវឱ្យធ្វើផែនការគ្រប់គ្រងគ្រោះអាសន្ន នៅអាកាសយានដ្ឋានអន្តរជាតិ (Airport Emergency plan) ហើយត្រូវធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយ ធំ(Full Scale Airport Emergency Exercise)រៀងរាល់ពីរឆ្នាំម្ដង ដើម្បីធានាបាននូវពេលវេលាឆ្លើយតប ការទំនាក់ទំនងសាកល្បងសមត្ថភាព និងការទទួលខុសត្រូវរបស់ស្ថាប័ននីមួយៗ៕


The post អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ត្រៀមធ្វើលំហាត់សមយុទ្ធដើម្បីឆ្លើយតបគ្រាអាសន្ន appeared first on Kampuchea Thmey Daily.