រយៈពេល ១សប្តាហ៍ មានអ្នកអានសៀវភៅលើសួននៅក្រុងស្ទឹងត្រែង ១០០០នាក់

ខ្ញុំសង្ឃឹមថាសកម្មភាពនេះនឹងជះផលល្អក្នុងខេត្តរបស់អ្នក... The post រយៈពេល ១សប្តាហ៍ មានអ្នកអានសៀវភៅលើសួននៅក្រុងស្ទឹងត្រែង ១០០០នាក់ appeared first on Kampuchea Thmey Daily.

រយៈពេល ១សប្តាហ៍ មានអ្នកអានសៀវភៅលើសួននៅក្រុងស្ទឹងត្រែង ១០០០នាក់

បើតាមទំព័រហ្វេសប៊ុករបស់សួនអំណានភ្នំពេញ បានសរសេរនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ថា រយៈពេល៧ថ្ងៃ នៃការតាំងសៀវភៅលើសួនសាធារណៈក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ បានគាំទ្រអានសៀវភៅចំនួន ១០០០នាក់។

រូបភាពពី សួនអំណានភ្នំពេញ

តាមប្រភពបានសរសេរថា ៖ “៧ថ្ងៃនៅក្នុងក្រុងស្ទឹងត្រែង ទទួលបានអ្នកអាន១០០០នាក់ ថ្ងៃចុងក្រោយសម្រុកមកច្រើនមែនទែន។ អរគុណមិត្តអ្នកអានទាំងអស់គ្នា! ខ្ញុំសង្ឃឹមថាសកម្មភាពនេះនឹងជះផលល្អក្នុងខេត្តរបស់អ្នក”។

យុវតី ឆែម ស្រីគា ដែលជាស្ថាបនិកសួនអំណានភ្នំពេញ នឹងជាអ្នកធ្វើអំណានដោយម៉ូតូ ២៥ខេត្តក្រុង បានជិះម៉ូតូផ្ទាល់ខ្លួនដឹកសៀវភៅតាមបណ្តាខេត្តផ្សេងៗ ជាពិសេស តាមខេត្តដាច់ស្រយាល ដើម្បីនាំយកសៀវភៅជាច្រើនក្បាលដាក់តាំងលើសួនសាធារណៈនានាដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានអាន និងជួយលើកកម្ពស់ការអានសៀវភៅនៅកម្ពុជាឱ្យកាន់តែច្រើន។ សម្រាប់ខេត្តស្ទឹងត្រែងនេះ គឺជាលើកទី២ហើយ ដែលខ្លួនបាននាំយកសៀវភៅដោយម៉ូតូដាក់នៅសួនសាធារណៈសម្រាប់ឱ្យពលរដ្ឋគ្រប់រូបអានបង្កើនចំណេះ បើគិតត្រឹមថ្ងៃទី២៨ ខែមីនា គឺជាថ្ងៃទី៧ នៃការដាក់សៀវភៅក្នុងខេត្តស្ទឹងត្រែងនេះ។

រូបភាពពី សួនអំណានភ្នំពេញ

តាមរយៈវីដេអូ ៣នាទីជាង ស្រីគា បានបង្ហាញពីក្តីរំភើបដែលប្រជាពលរដ្ឋគ្រប់វ័យគាំទ្រអានសៀវភៅលើសួននេះ មានទាំងក្មេង និងចាស់ ច្រើនកុះករបាននាំគ្នាកាន់សៀវភៅអាន។ ស្រីគាសង្កេតឃើញថា ឱ្យតែជាថ្ងៃចុងក្រោយនៃការតាំងសៀវភៅ គឺតែងមានមនុស្សមកគាំទ្រច្រើនមែនទែន។   

រូបភាពពី សួនអំណានភ្នំពេញ

ឆែម ស្រីគា និយាយថា ខ្លួនពិតជាសប្បាយចិត្តខ្លាំងមែនទែន នៅពេលដែលប្រជាពលរដ្ឋ អាណាព្យាបាល មាតាបិតា នាំកូនៗ និងមកអានសៀវភៅនៅទីនេះ ដោយមិនប្រកាន់ថា ជាកន្លែងសាធារណៈ ព្រោះស្រីគាថា ការអានសៀវភៅនៅកន្លែងណាក៏សុទ្ធតែទទួលបានចំណេះដឹង ហើយចំពោះការអានតាមសាធារណៈនេះ ក៏ជាផ្នែកមួយទទួលបានចំណេះដឹង និងលើកទឹកចិត្ត បណ្តុះចិត្ត និងជាគំរូល្អដល់កូនខ្មែរជំនាន់ក្រោយ៕

ដោយ៖ អុន ស្រីមាន

រូបភាពពី សួនអំណានភ្នំពេញ
រូបភាពពី សួនអំណានភ្នំពេញ
រូបភាពពី សួនអំណានភ្នំពេញ

The post រយៈពេល ១សប្តាហ៍ មានអ្នកអានសៀវភៅលើសួននៅក្រុងស្ទឹងត្រែង ១០០០នាក់ appeared first on Kampuchea Thmey Daily.