អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

អភិបាលខេត្ត​កំពត​បានថ្លែងក្នុង​ពិធីចែកវិញ្ញាបនបត្រសម្គាល់​ម្ចាស់​អចលនវត្ថុ​ជូនប្រជាពលរដ្ឋ​ក្នុង​ភូមិ​កំពង់នង់ ឃុំ​កូន​សត្វ​និង​ពិធី​ប្រកាស​កំណត់​តំបន់​ស៊ី​ The post អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧ appeared first on Kampuchea Thmey Daily.

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

កំពត ៖ អភិបាលខេត្ត​កំពត​បានថ្លែងក្នុង​ពិធីចែកវិញ្ញាបនបត្រសម្គាល់​ម្ចាស់​អចលនវត្ថុ​ជូនប្រជាពលរដ្ឋ​ក្នុង​ភូមិ​កំពង់នង់ ឃុំ​កូន​សត្វ​និង​ពិធី​ប្រកាស​កំណត់​តំបន់​ស៊ី​ធ្វើ​ការ​វិនិច្ឆ័យ​ក្នុងភូមិអន្លង់ម៉ាក់ប្រាង្គ និងភូមិម្លិចគល់និងភូមិកំពង់ចិននិងភូមិស្ទឹងតែវ ក្នុងស្រុកទឹកឈូខេត្តកំពតនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើង​ឱ្យដឹង​ថា ក្រោម​មាគ៌ា​ដឹក​នាំ​ដល់​បុិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង ជាស្ថាបបនិកសន្តិភាព​សម្ដេចបានដាក់ចេញនូវគោល​នយោបាយដី​ភ្លឺ​ដើម្បី​ឱ្យប្រជាពលរដ្ឋនៅទូទាំង​ប្រទេស​ទទួល​បាន​កាន់​កាប់​ដី​ភ្លឺ​ដែល​មាន​ក្រោយ​ពេលសង្គ្រាមដោយស្របច្បាប់និងក្នុងន័យដើម្បីកាត់បន្ថយវិវត្តដីភ្លឺរ៉ាំរ៉ៃទៅថ្ងៃមុខទៀត។

គោល​នយោបាយ​ដី​ធ្លី​ត្រូវ​បាន​ដាក់​ចេញជា​បន្តបន្ទាប់ដោយសម្តេចតេជោ ក្រោយ​ពី​ប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​នូវសិទ្ធ​ពេញ​លេញ​ក្នុងការប្រើប្រាស់ដីធ្លី កាត់បន្ថយវិវាទ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ។

ហើយមកដល់អាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គោល​នយោ​បាយ​ដីធ្លី​នេះ នៅតែ​ជា​គោល​នយោបាយ​ចម្បង​សម្រាប់​ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោក​ ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តឱ្យដឹងថា មកដល់បច្ចុប្បន្ននេះ ក្នុងអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំគតិបណ្ឌិត និងស្រលាញ់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែដាក់ចេញនូវយន្តការថ្មីៗពាក់ព័ន្ធនឹងវិស័យដីធ្លី ពិសេស​ការ​ជំរុញ​ដោយ​ផ្ទាល់​មក​កាន់​រដ្ឋបាលរាជធានី-ខេត្ត ពិសេសមន្ទីរជំនាញ ឱ្យ​ធ្វើ​យ៉ាង​ណា​ពន្លឿន​ការ​ចេញ​បណ្ណកម្មសិទ្ធ​ដី​ធ្លី​ជូន​ពលរដ្ឋ ស្រប​ទៅ​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក​ដើម្បី​ឈាន​ទៅ​សម្រេច​បាននូវ​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។

លោក​ ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​បាន​បញ្ជាក់​ថា ក្នុងអាណត្តិទី៧នេះ គោលនយោបាយដីធ្លី នៅតែជាគោលនយោបាយចំបងបំផុតសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែល​នេះគឺ​បាន​បង្ហាញពីការគិតគូរខ្ពស់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំប្រទេសក្នុងការផ្តល់នូវភាពស្របច្បាប់​ក្នុង​ការកាន់​កាប់​ដី​ធ្លី។

បើ​យោង​តាម​របាយការណ៍​របស់​លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឱ្យដឹងថា ការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ពលរដ្ឋ​ក្នុង​ភូមិ​កំពង់​នង់ ឃុំកូនសត្វ ស្រុកទឹកឈូ មានក្បាលដីសរុបចំនួន ២.២៩០ក្បាលដី ស្មើនឹង ១.០៣០គ្រួសារ។

ចំពោះ​ការ​ប្រកាស​កំណត់​តំបន់​ធ្វើ​ការ​វិនិច្ឆ័យ​ដែល​មាន​៣ភូមិ រួមមាន ភូមិអន្លង់ម៉ាក់ប្រាង្គ ភូមិផ្លិចគល់ និងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ មានក្បាលដីប៉ាន់ស្មាន ៦.៤៧២ក្បាលដី ស្មើនឹង ១.៣៦២គ្រួសារ។

ក្នុង​នោះ​ភូមិ​អន្លង់​ម៉ាក់​ប្រាង្គ មានក្បាលដីប៉ាន់ស្មានចំនួន ២.៧០៨ក្បាលដី ស្មើនឹង ៤២៧គ្រួសារ, ភូមិម្លិចគល់ មានក្បាលដីប៉ាន់ស្មានចំនួន ៧៤៦ក្បាលដី ស្មើនឹង ១៨៥គ្រួសារ និងភូមិកំពង់ចិន មានក្បាលដីប៉ាន់ស្មានចំនួន ៣.០១៨ក្បាលដី ស្មើនឹង ៧៥០គ្រួសារ៕

ដោយ ៖ សឹង រ៉ាត់

The post អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧ appeared first on Kampuchea Thmey Daily.