ហេសបូឡា រើសបានមេក្រុមថ្មី, ជាអ្នកទើបរត់គេចពីការធ្វើឃាតរបស់ អ៊ីស្រាអែល
ក្រុមហេសបូឡា របស់ប្រទេសលីបង់ ជ្រើសបានមេដឹកនាំថ្មីហើយ មកជំនួសតំណែងលោក Sayyed Hassan Nasrallah ដែលត្រូវអ៊ីស្រាអែល... The post ហេសបូឡា រើសបានមេក្រុមថ្មី, ជាអ្នកទើបរត់គេចពីការធ្វើឃាតរបស់ អ៊ីស្រាអែល appeared first on Kampuchea Thmey Daily.
ក្រុមហេសបូឡា របស់ប្រទេសលីបង់ ជ្រើសបានមេដឹកនាំថ្មីហើយ មកជំនួសតំណែងលោក Sayyed Hassan Nasrallah ដែលត្រូវអ៊ីស្រាអែល សម្លាប់ក្នុងការវាយប្រហារនៅទីក្រុងបេរូត កាលពីខែកញ្ញា។
មេដឹកនាំថ្មីមានឈ្មោះ Naim Qassem អាយុ៧១ឆ្នាំ ហើយមុនសេចក្តីប្រកាសតែងតាំងនេះ លោក Qassem ទើបរត់ភៀសខ្លួនពីប្រទេសលីបង់ ទៅកាន់ អ៊ីរ៉ង់ ដើម្បីគេចពីការតាមធ្វើឃាតពីសំណាក់អ៊ីស្រាអែល ក្រោយអ៊ីស្រាអែល សម្លាប់បានមេដឹកនាំចលនាប្រដាប់អាវុធមួយនេះជាបន្តបន្ទាប់។
តាមរយៈការបង្ហោះលើគេហទំព័ររបស់ក្រុមហេសបូឡា, លោក Qassem ដែលស្ទាត់ជំនាញភាសាបារាំង គឺជាសមាជិកចាស់វស្សាម្នាក់ចាប់តាំងពីក្រុមនេះបង្កើតមក ហើយក៏ជាអ្នកដឹកនាំមនោគមវិជ្ជាមួយរូបផងដែរ។
គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រគីមី ពីសាកលវិទ្យាល័យលីបង់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងក៏ជាប្រធានសមាគមអប់រំសាសនាឥស្លាមចន្លោះឆ្នាំ១៩៧៤ ដល់១៩៨៨ផងដែរ។
លើសពីនេះ គាត់មានតួនាទីត្រួតពិនិត្យលើបណ្តាញសាលារៀនរបស់ក្រុមហេសបូឡា ហើយត្រូវបានជ្រើសរើសជាអគ្គលេខាធិការរងរបស់ក្រុមក្នុងឆ្នាំ១៩៩១។ ក្រោយមកគាត់បានជំនួសតំណែងលោក Abbas al-Moussaoui ជាអគ្គលេខាធិការ បន្ទាប់ពីការធ្វើឃាតគាត់។
មិនត្រឹមប៉ុណ្ណឹង គាត់គឺជាសមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិដ៏មានឥទ្ធិពលដែលហៅថាក្រុមប្រឹក្សា Shura ហើយទទួលបន្ទុកលើសកម្មភាពរដ្ឋាភិបាល និងយោធារបស់ក្រុមសកម្មប្រយុទ្ធនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មិនទាន់ឡើងកាន់អំណាចផង អ្នកស្នងតំណែងមេក្រុមហេសបូឡា ត្រូវអ៊ីស្រាអែល សម្លាប់បាត់ទៅហើយ
The post ហេសបូឡា រើសបានមេក្រុមថ្មី, ជាអ្នកទើបរត់គេចពីការធ្វើឃាតរបស់ អ៊ីស្រាអែល appeared first on Kampuchea Thmey Daily.