មន្ទីរប៉ង់តាហ្គោន ព្រមានអ៊ុយក្រែន អំពីបញ្ហាអំពើពុករលួយ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អំពើពុករលួយនឹងក្លាយជាឧបសគ្គចម្បង ដល់ការស្តារឡើងវិញ ក្រោយជម្លោះរបស់អ៊ុយក្រែន។ ការលើកឡើងដែលត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណនិងដោយបានព្រមាននៅក្នុងរបាយការណ៍ថ្មីមួយ ដែលបានកំណត់ថាក្រសួងការពារជាតិរបស់ប្រទេសនេះថាជា តួអង្គសំខាន់នៅក្នុងរឿង អាស្រូវពុករលួយជាច្រើន។ នៅក្នុងរបាយការណ៍ប្រចាំត្រីមាសទៅកាន់សភាដែលបានបោះពុម្ពផ្សាយក្នុងសប្តាហ៍នេះ មន្ត្រីកំពូលរបស់ប៉ង់តាហ្គោន លោក Robert Storch បានកត់សម្គាល់ថា អំពើពុករលួយនៅតែបន្ត ធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែង របស់អ៊ុយក្រែនក្នុងការសម្រេច បាននូវសេចក្តីប្រាថ្នា របស់សហភាពអឺរ៉ុប និងអង្គការណាតូ។ របាយការណ៍នេះបាននិយាយថាចៅក្រម អ្នកនយោបាយ និងមន្ត្រីត្រូវបានចោទ ប្រកាន់ពីបទពុករលួយ ហើយក្រសួងការពារជាតិ គឺជាតួអង្គសំខាន់ ក្នុងរឿងអាស្រូវពុករលួយជាច្រើន ហើយនិងដោយដកស្រង់ព័ត៌មានពីក្រសួងការ បរទេសសហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយផងដែរ ។ គួរឲ្យដឹងដែរថាកាលពីដើមឆ្នាំនេះ ទីភ្នាក់ងារសន្តិសុខ អ៊ុយក្រែនហៅកាត់ថាSBUបានប្រកាសពីការរកឃើញនៃបណ្តាញកេងបន្លំដ៏ធំមួយនៅក្រសួងការពារជាតិរបស់ប្រទេស។ យោងតាម SBU ជនសង្ស័យចំនួន៥នាក់បានប៉ុ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អំពើពុករលួយនឹងក្លាយជាឧបសគ្គចម្បង ដល់ការស្តារឡើងវិញ ក្រោយជម្លោះរបស់អ៊ុយក្រែន។
ការលើកឡើងដែលត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណនិងដោយបានព្រមាននៅក្នុងរបាយការណ៍ថ្មីមួយ ដែលបានកំណត់ថាក្រសួងការពារជាតិរបស់ប្រទេសនេះថាជា តួអង្គសំខាន់នៅក្នុងរឿង អាស្រូវពុករលួយជាច្រើន។
នៅក្នុងរបាយការណ៍ប្រចាំត្រីមាសទៅកាន់សភាដែលបានបោះពុម្ពផ្សាយក្នុងសប្តាហ៍នេះ មន្ត្រីកំពូលរបស់ប៉ង់តាហ្គោន លោក Robert Storch បានកត់សម្គាល់ថា អំពើពុករលួយនៅតែបន្ត ធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែង របស់អ៊ុយក្រែនក្នុងការសម្រេច បាននូវសេចក្តីប្រាថ្នា របស់សហភាពអឺរ៉ុប និងអង្គការណាតូ។
របាយការណ៍នេះបាននិយាយថាចៅក្រម អ្នកនយោបាយ និងមន្ត្រីត្រូវបានចោទ ប្រកាន់ពីបទពុករលួយ ហើយក្រសួងការពារជាតិ គឺជាតួអង្គសំខាន់ ក្នុងរឿងអាស្រូវពុករលួយជាច្រើន ហើយនិងដោយដកស្រង់ព័ត៌មានពីក្រសួងការ បរទេសសហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយផងដែរ ។
គួរឲ្យដឹងដែរថាកាលពីដើមឆ្នាំនេះ ទីភ្នាក់ងារសន្តិសុខ អ៊ុយក្រែនហៅកាត់ថាSBUបានប្រកាសពីការរកឃើញនៃបណ្តាញកេងបន្លំដ៏ធំមួយនៅក្រសួងការពារជាតិរបស់ប្រទេស។
យោងតាម SBU ជនសង្ស័យចំនួន៥នាក់បានប៉ុនប៉ងលួចលុយប្រមាណជា១,៥ពាន់លាន hryvniaឬប្រហែលជា៣៩,៦លានដុល្លារ នៅក្នុងមូលនិធិរដ្ឋដែលប្រើប្រាស់សម្រាប់ទិញគ្រាប់កាំភ្លើង។
ជាលទ្ធផលរដ្ឋមន្ត្រីក្រសួងការពារ ជាតិ លោក Aleksey Reznikov ត្រូវបានបណ្តេញចេញពីតំណែង ជុំវិញការចោទប្រកាន់ពីបទពុក រលួយជាច្រើនខែមុនហើយអ្នកស្នងតំណែងរបស់គាត់គឺ Rustem Umerov បានប្រកាសកាលពីខែមករា ថា សវនកម្មមួយបានបង្ហាញឱ្យឃើញនូវការចំណាយទាក់ទងនឹងការលួចអាវុធចំនួនដល់ទៅ២៦២លានដុល្លារ៕
ប្រែសម្រួល៖ស៊ុនលី