ប្រធាន IAEA នឹងត្រូវនៅក្នុងប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរ

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi គ្រោងនឹងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅយប់ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរ ។ របាយការណ៍បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Grossi ដែលធ្វើឡើងតាមការអញ្ជើញផ្លូវការរបស់អ៊ីរ៉ង់ នឹងមានគោលបំណងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចាប់ពីថ្ងៃព្រហស្បតិ៍។ ដំណើរទស្សនកិច្ចនេះនឹងកើតមានឡើងនៅពេលដែលបញ្ហាលេចធ្លោមួយចំនួននៅតែមិនទាន់ដោះស្រាយរវាងទីក្រុងតេអេរ៉ង់ និង IAEA រួមទាំងការអះអាងរបស់ទីភ្នាក់ងារក្នុងការរកឃើញ “ដាននៃសារធាតុអ៊ុយរ៉ាញ៉ូម” នៅកន្លែងមួយចំនួនមិនទាន់បានប្រកាសរបស់អ៊ីរ៉ង់ ដែលអ៊ីរ៉ង់ បានច្រានចោលម្តងហើយម្តងទៀត និងការផ្លាស់ប្តូរដោយអាតូមិច។ អង្គការថាមពលនៃប្រទេសអ៊ីរ៉ង់ បានបណ្តេញមន្ត្រីត្រួតពិនិត្យអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិមួយចំនួនកាលពីឆ្នាំមុន។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាលរបស់ IAEA បានអនុម័តសេចក្តីសម្រេចមួយ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលបានអំពាវនាវឱ្យទីក្រុងតេអេរ៉ង់ សហការជាមួយអ្នកស៊ើបអង្កេតរប

ប្រធាន IAEA នឹងត្រូវនៅក្នុងប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរ

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi គ្រោងនឹងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅយប់ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរ ។ របាយការណ៍បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Grossi ដែលធ្វើឡើងតាមការអញ្ជើញផ្លូវការរបស់អ៊ីរ៉ង់ នឹងមានគោលបំណងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចាប់ពីថ្ងៃព្រហស្បតិ៍។

ដំណើរទស្សនកិច្ចនេះនឹងកើតមានឡើងនៅពេលដែលបញ្ហាលេចធ្លោមួយចំនួននៅតែមិនទាន់ដោះស្រាយរវាងទីក្រុងតេអេរ៉ង់ និង IAEA រួមទាំងការអះអាងរបស់ទីភ្នាក់ងារក្នុងការរកឃើញ “ដាននៃសារធាតុអ៊ុយរ៉ាញ៉ូម” នៅកន្លែងមួយចំនួនមិនទាន់បានប្រកាសរបស់អ៊ីរ៉ង់ ដែលអ៊ីរ៉ង់ បានច្រានចោលម្តងហើយម្តងទៀត និងការផ្លាស់ប្តូរដោយអាតូមិច។ អង្គការថាមពលនៃប្រទេសអ៊ីរ៉ង់ បានបណ្តេញមន្ត្រីត្រួតពិនិត្យអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិមួយចំនួនកាលពីឆ្នាំមុន។

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាលរបស់ IAEA បានអនុម័តសេចក្តីសម្រេចមួយ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលបានអំពាវនាវឱ្យទីក្រុងតេអេរ៉ង់ សហការជាមួយអ្នកស៊ើបអង្កេតរបស់ទីភ្នាក់ងារនេះ ទាក់ទងនឹង “ដាននៃសារធាតុអ៊ុយរ៉ាញ៉ូម” ដែលត្រូវបានចោទប្រកាន់នៅទីតាំងមួយចំនួន ដែលមិនបានប្រកាស។

កាលពីឆ្នាំមុន ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយក្នុងទីក្រុងតេអេរ៉ង់ ដើម្បីឱ្យមានអន្តរកម្មបន្ថែមទៀតដោយផ្អែកលើកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ និងការបើកចំហកាន់តែខ្លាំង ចំពោះការត្រួតពិនិត្យរបស់ទីភ្នាក់ងារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដែលគេស្គាល់ជាទូទៅថាជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយមហាអំណាចក្នុងខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់ការទប់ស្កាត់មួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីរបស់ខ្លួនឡើងវិញលើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយទម្លាក់ចោលការប្តេជ្ញាចិត្តនុយក្លេអ៊ែរមួយចំនួននៅក្រោមកិច្ចព្រមព្រៀងនេះ៕

ប្រែសម្រួល ឈូក បូរ៉ា