លោក Zelensky ស្នើសុំលោកខាងលិចអនុញ្ញាតឲ្យអ៊ុយក្រែនប្រើអាវុធវាយទ័ពកូរ៉េខាងជើង
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃសៅរ៍ថា ដៃគូរបស់អ៊ុយក្រែនគួរតែអនុញ្ញាតឲ្យទីក្រុងកៀវ វាយប្រហារ... The post លោក Zelensky ស្នើសុំលោកខាងលិចអនុញ្ញាតឲ្យអ៊ុយក្រែនប្រើអាវុធវាយទ័ពកូរ៉េខាងជើង appeared first on Kampuchea Thmey Daily.
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃសៅរ៍ថា ដៃគូរបស់អ៊ុយក្រែនគួរតែអនុញ្ញាតឲ្យទីក្រុងកៀវ វាយប្រហារកងទ័ពកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី ខណៈកងកម្លាំងក្រុងព្យុងយ៉ាងច្រើនជាង១ម៉ឺននាក់កំពុងត្រៀមខ្លួនចូលប្រយុទ្ធនៅជួរមុខ។
លោក Zelensky បានអំពាវនាវជាថ្មីម្តងទៀតសម្រាប់បណ្តាប្រទេសលោកខាងលិចឲ្យលុបចោលការហាមឃាត់លើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ចូលទៅក្នុងទឹកដីរុស្ស៊ី ដោយលើកនេះមេដឹកនាំអ៊ុយក្រែនចង់សំដៅលើការវាយប្រហារទុកជាមុនទៅលើជុំរុំរបស់កងទ័ពកូរ៉េខាងជើងដែលកំពុងមានវត្តមានលើទឹកដីរុស្ស៊ី។
លោក Zelensky បានត្អូញត្អែរនៅលើបណ្ដាញទំនាក់ទំនង Telegram ថា៖ «ជំនួសឲ្យការអនុញ្ញាតអាវុធរយៈចម្ងាយឆ្ងាយដ៏ចាំបាច់បែបនេះ អាមេរិកបែរជាកំពុងចាំមើល ចក្រភពអង់គ្លេសកំពុងចាំមើល អាល្លឺម៉ង់កំពុងចាំមើល។ គ្រប់គ្នាកំពុងតែរង់ចាំឲ្យយោធាកូរ៉េខាងជើងចាប់ផ្តើមវាយប្រហារលើជនជាតិអ៊ុយក្រែន»។
ចំណែកឯមេបញ្ជាការយោធាកំពូលរបស់អ៊ុយក្រែន លោក Oleksandr Syrsky បាននិយាយថា កងទ័ពអ៊ុយក្រែនបច្ចុប្បន្នកំពុងទប់ទល់នឹងការវាយលុកដ៏ខ្លាំងក្លាបំផុតរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌឺមៀរ ពូទីន កាលពីជិត៣ឆ្នាំមុន។
ការអំពាវនាវរបស់អ៊ុយក្រែន បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Sun Hui បានទៅដល់ទីក្រុងមូស្គូ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ទីក្រុងព្យុងយ៉ាង ចំពោះភាពជាដៃគូយុទ្ធសាស្ត្រ ដែលបានចុះហត្ថលេខាកាលពីខែមិថុនាជាមួយរុស្ស៊ី។
លោក Choe បានប្រកាសកាលពីថ្ងៃសុក្រថា៖ «យើងនឹងឈរយ៉ាងរឹងមាំក្បែរសមមិត្តរុស្ស៊ីរបស់យើងរហូតដល់ថ្ងៃទទួលជ័យជម្នះ» ដោយបានសន្យា «ភាពជាសមមិត្តយោធាដែលមិនអាចកាត់ថ្លៃបាន» និងសរសើរ «ភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ» របស់លោក ពូទីន អំឡុងពេលការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន៕
ដោយ៖ ឈាង
The post លោក Zelensky ស្នើសុំលោកខាងលិចអនុញ្ញាតឲ្យអ៊ុយក្រែនប្រើអាវុធវាយទ័ពកូរ៉េខាងជើង appeared first on Kampuchea Thmey Daily.