ពលរដ្ឋរស់នៅភូមិត្រពាំងរំចេក រអ៊ូរទាំរឿងផ្លូវចូលភូមិទ្រុឌទ្រោមខ្លាំង

ផ្លូវលំមួយខ្សែចូលក្នុងភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ កំពុងរងការទ្រុឌទ្រោម... The post ពលរដ្ឋរស់នៅភូមិត្រពាំងរំចេក រអ៊ូរទាំរឿងផ្លូវចូលភូមិទ្រុឌទ្រោមខ្លាំង appeared first on Kampuchea Thmey Daily.

ពលរដ្ឋរស់នៅភូមិត្រពាំងរំចេក រអ៊ូរទាំរឿងផ្លូវចូលភូមិទ្រុឌទ្រោមខ្លាំង

ផ្លូវលំមួយខ្សែចូលក្នុងភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ កំពុងរងការទ្រុឌទ្រោមខ្លាំងពិបាកដល់ការធ្វេីដំណេីរ និងប្រកបរបរផ្សេងៗ​ របស់ប្រជាពលរដ្ឋដោយមិនទាន់ឃេីញអាជ្ញាធរចុះពិនិត្យ។

ប្រជាពលរដ្ឋនៅទីនោះសុំមិនបញ្ចេញឈ្មោះ​ បានលេីកឡេីងថា​ ផ្លូវនេះពីមុនមានសភាពទាប តែក្រោយមកមាន​ឡាន​ដឹកដីចាក់ធ្វើបុរីក៏ចេះតែចាក់ខ្ពស់ទៅៗ តែក្រោយពីឡានដឹកដីឈប់ដឹក មានតែឡានដឹកឥវ៉ាន់ចេញចូលរោងចក្រ និងឡានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏ខូចខាត និងពិបាកនៅខែភ្លៀងធ្លាក់។ ប្រភពដែលបន្តថា កាលពីមានក្រុមឡានដឹកដី លោកមេភូមិបានសុំអោយក្រុមដឹកដីទាំងនោះជួយឈូសឆាយ ចាក់ដី និងថ្ម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ តែលោកមិនដែលឃើញមានអាជ្ញាធរសង្កាត់ ឬខណ្ឌ ក្រុង ចុះមកពិនិត្យវាយតម្លៃ ដើម្បីជួសជុលម្ដងណាឡើយ។ លោកបន្ថែមថា ផ្លូវនេះជាផ្លូវដីតាំងពីដើមមក មិនទាន់ដែលបានចាក់បេតុងម្តងឡើយ។ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរកាត់បានត្រឹមឆ្ងល់ និងរអ៊ូរទាំ។ លោកបាន​សំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក៏ដូចក្រសួងពាក់ព័ន្ធ មេត្តាជួយជួសជុលស្ថាបនាផ្លូវមួយខ្សែរនេះផងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជំវិញបញ្ហាផ្លូវខាងលេីនេះ ក្រុមការងារ កម្ពុជាថ្មី បានទាក់ទងទៅលោក​ សេក​ សាក់​ មេភូមិត្រពាំងរំចេក ​លោកបានឱ្យដឹងថា​ ផ្លូវខាងលេីនេះកន្លងមកមានសាលារៀនឯកជនមួយបានដឹកសម្ភារៈតាមរថយន្តធុនធំឆ្លងកាត់ដេីម្បីសាងសង់សាលារៀន​ ទេីបធ្វេីឱ្យខូចខាត​ លុះពេលសាងសង់សាលារួចរាល់ ខាងសាលានឹងធ្វេីការជួសជុលឱ្យវិញ តែពេលនេះមិនទាន់មានការជួសជុលនៅឡេីយនោះទេ៕

អត្ថបទ៖ សុខា

The post ពលរដ្ឋរស់នៅភូមិត្រពាំងរំចេក រអ៊ូរទាំរឿងផ្លូវចូលភូមិទ្រុឌទ្រោមខ្លាំង appeared first on Kampuchea Thmey Daily.