ជប៉ុន ចាប់ផ្តើមបោះឆ្នោតសកល ដើម្បីសម្រេចជោគវាសនារដ្ឋាភិបាលចម្រុះរបស់លោក Shigeru Ishiba
តូក្យូ៖ អ្នកបោះឆ្នោតនៅក្នុងប្រទេសជប៉ុន បានចាប់ផ្តើមទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដើម្បីសម្រេចជោគវាសនារបស់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Shigeru Ishiba ក្នុងការបោះឆ្នោតដែលរំពឹងថា នឹងដាក់ទណ្ឌកម្មសម្ព័ន្ធភាពរបស់គាត់ជុំវិញរឿងអាស្រូវផ្តល់មូលនិធិ និងអតិផរណាដែលអាចបញ្ចប់ការត្រួតត្រា ១ទសវត្សរ៍សម្រាប់ គណបក្សប្រជាធិបតេយ្យសេរីរបស់គាត់ ។ គណបក្ស LDP និងដៃគូដ៏យូរអង្វែងរបស់ខ្លួន Komeito នឹងទទួលរងនូវការរំខានពីអ្នកបោះឆ្នោត ដោយក្រុមចម្រុះអាចបាត់បង់សំឡេងភាគច្រើនក្នុងសភារបស់ខ្លួន ការស្ទង់មតិបានបង្ហាញថា ខណៈប្រទេសជប៉ុន កំពុងតស៊ូជាមួយនឹងការកើនឡើងតម្លៃនៃការរស់នៅ និងទំនាក់ទំនងកាន់តែតានតឹងជាមួយប្រទេសចិនដែលជាប្រទេសជិតខាង ។ ការប្រើប្រាស់សំឡេងភាគច្រើននៅក្នុងសភាជាន់ទាបនឹងបង្ខំឱ្យលោក Ishiba ដែលកាន់តំណែងត្រឹមតែមួយខែចូលទៅក្នុងការចរចាចែករំលែកអំណាចជាមួយគណបក្សតូចៗ ដែលនាំមកនូវភាពមិនច្បាស់លាស់នៅក្នុងតំបន់គោលនយោបាយមួយចំនួន ទោះបីជាគ្មានការស្ទង់មតិណាមួយព្យាករណ៍ថា បក្ស LDP ត្រូវបានបណ្តេញចេញពីអំណាច ។ ការឈ្លោះប្រកែកគ្នាផ្នែកនយោបាយអាចធ្វើឱ្យទីផ្សារកើនឡើង និងបង្កភាពវឹកវរដល់ធនាគារកណ្តាលជប៉ុន ប្រសិនបើលោក Ishiba ជ្រើសរើសដៃគូដែលពេញចិត្តនឹង
តូក្យូ៖ អ្នកបោះឆ្នោតនៅក្នុងប្រទេសជប៉ុន បានចាប់ផ្តើមទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដើម្បីសម្រេចជោគវាសនារបស់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Shigeru Ishiba ក្នុងការបោះឆ្នោតដែលរំពឹងថា នឹងដាក់ទណ្ឌកម្មសម្ព័ន្ធភាពរបស់គាត់ជុំវិញរឿងអាស្រូវផ្តល់មូលនិធិ និងអតិផរណាដែលអាចបញ្ចប់ការត្រួតត្រា ១ទសវត្សរ៍សម្រាប់ គណបក្សប្រជាធិបតេយ្យសេរីរបស់គាត់ ។
គណបក្ស LDP និងដៃគូដ៏យូរអង្វែងរបស់ខ្លួន Komeito នឹងទទួលរងនូវការរំខានពីអ្នកបោះឆ្នោត ដោយក្រុមចម្រុះអាចបាត់បង់សំឡេងភាគច្រើនក្នុងសភារបស់ខ្លួន ការស្ទង់មតិបានបង្ហាញថា ខណៈប្រទេសជប៉ុន កំពុងតស៊ូជាមួយនឹងការកើនឡើងតម្លៃនៃការរស់នៅ និងទំនាក់ទំនងកាន់តែតានតឹងជាមួយប្រទេសចិនដែលជាប្រទេសជិតខាង ។
ការប្រើប្រាស់សំឡេងភាគច្រើននៅក្នុងសភាជាន់ទាបនឹងបង្ខំឱ្យលោក Ishiba ដែលកាន់តំណែងត្រឹមតែមួយខែចូលទៅក្នុងការចរចាចែករំលែកអំណាចជាមួយគណបក្សតូចៗ ដែលនាំមកនូវភាពមិនច្បាស់លាស់នៅក្នុងតំបន់គោលនយោបាយមួយចំនួន ទោះបីជាគ្មានការស្ទង់មតិណាមួយព្យាករណ៍ថា បក្ស LDP ត្រូវបានបណ្តេញចេញពីអំណាច ។
ការឈ្លោះប្រកែកគ្នាផ្នែកនយោបាយអាចធ្វើឱ្យទីផ្សារកើនឡើង និងបង្កភាពវឹកវរដល់ធនាគារកណ្តាលជប៉ុន ប្រសិនបើលោក Ishiba ជ្រើសរើសដៃគូដែលពេញចិត្តនឹងការរក្សាអត្រាការប្រាក់ជិតសូន្យ នៅគ្រាដែលធនាគារកណ្តាលចង់ដំឡើងថ្លៃបន្តិចម្តងៗ ។
លោក Jeffrey Hall អ្នកជំនាញខាងនយោបាយជប៉ុន នៅសាកលវិទ្យាល័យ Kanda ដែលធ្វើការសិក្សាថ្នាក់អន្តរជាតិ បានលើកឡើងថា “គាត់នឹងចុះខ្សោយគួរឱ្យកត់សម្គាល់ក្នុងនាមជាមេដឹកនាំ គណបក្សរបស់គាត់នឹងចុះខ្សោយនៅក្នុងគោលនយោបាយដែលខ្លួនចង់ផ្តោតជាពិសេស ពីព្រោះការនាំដៃគូចម្រុះនឹងធ្វើឱ្យពួកគេមានការសម្របសម្រួលជាក់លាក់ជាមួយគណបក្សនោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា