កំណើនសេដ្ឋកិច្ចហ្វីលីពីន​ ធ្លាក់ចុះ​ជាង ១ ភាគរយ​ នៅ​ត្រីមាសទី​៣ ធៀប​នឹង​ត្រីមាសមុន

វា​គឺ​ជា​កំណើនប្រចាំ​ទ្រីមាស​​ទាប​បំផុត​ បើ​ធៀប​នឹង​កំណើន​ប្រមាណ​ ៥,៨ ភាគរយ​ នៅ​ត្រីមាស​ទី១ ដើមឆ្នាំ ខណៈ​រដ្ឋាភិបាល​ហ្វីលីពីន បាន​កំណត់​គោលដៅ​ប្រចាំ​ឆ្នាំ​​ ២០២៤ នៅ​អត្រាប្រមាណ​ចន្លោះពី​ ៦-៧ ភាគរយ​។ The post កំណើនសេដ្ឋកិច្ចហ្វីលីពីន​ ធ្លាក់ចុះ​ជាង ១ ភាគរយ​ នៅ​ត្រីមាសទី​៣ ធៀប​នឹង​ត្រីមាសមុន appeared first on Kampuchea Thmey Daily.

កំណើនសេដ្ឋកិច្ចហ្វីលីពីន​ ធ្លាក់ចុះ​ជាង ១ ភាគរយ​ នៅ​ត្រីមាសទី​៣ ធៀប​នឹង​ត្រីមាសមុន

​អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បាន​ឱ្យដឹងនៅ​ថ្ងៃព្រហស្បតិ៍​​នេះ​ថា ផលិតផលក្នុងស្រុកសរុបរបស់ហ្វីលីពីន (GDP) បានធ្លាក់ចុះមកត្រឹម ៥,២ ភាគរយ​ នៅត្រីមាសទី​​៣ ដោយ​ថយចុះ​ពី​ ៦,៤ ភាគរយ នៅ​ត្រីមាសទី​២។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Philippine Star។

វា​គឺ​ជា​កំណើនប្រចាំ​ទ្រីមាស​​ទាប​បំផុត​ បើ​ធៀប​នឹង​កំណើន​ប្រមាណ​ ៥,៨ ភាគរយ​ នៅ​ត្រីមាស​ទី១ ដើមឆ្នាំ ខណៈ​រដ្ឋាភិបាល​ហ្វីលីពីន បាន​កំណត់​គោលដៅ​ប្រចាំ​ឆ្នាំ​​ ២០២៤ នៅ​អត្រាប្រមាណ​ចន្លោះពី​ ៦-៧ ភាគរយ​។

លេខាធិការអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិ (NEDA) លោក Arsenio Balisacan បាននិយាយ​ក្នុងសន្និសីទសារព័ត៌មាន​ថា៖ «នេះ(អត្រាប្រចាំត្រីមាសទី៣) ​ធ្វើ​ឱ្យ​កំណើន GDP ជាមធ្យមសម្រាប់៣ត្រីមាសដំបូង​នៃឆ្នាំ​​ ២០២៤ មាន​ត្រឹម​ ៥,៨ ភាគរយ​ ដោយ​តិច​ជាង​គោលដៅ​របស់​យើង​បន្តិច​»។

លោក​ Balisacan បាននិយាយថា ដើម្បីសម្រេចបាននូវគោលដៅរបស់រដ្ឋាភិបាល ​ហ្វីលីពីន​ត្រូវ​តែ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​យ៉ាងហោចណាស់​ ៦,៥ ភាគរយ នៅ​ត្រីមាស​ចុង​ក្រោយ​។

យ៉ាង​ណា​មិញ​ ហ្វីលីពីន​ស្ថិត​​នៅ​ក្នុង​ប្រទេស​ដែល​មាន​កំណើន​ខ្ពស់​ ដោយ​ឈរ​នៅ​លេខ​២នៅ​អាស៊ីអាគ្នេយ៍​​បន្ទាប់​ពី​វៀតណាម​ ដែលកត់​ត្រា​ពី​កំណើនប្រចាំ​ត្រីមាស​ទី​៣​​ ​ប្រមាណ​ ​៧,៤ ភាគរយ។

PSA បានលើកឡើងថា ការធ្លាក់ចុះនៃវិស័យកសិកម្មថាជាកត្តាចម្បងដែល​សម្ពាធ​លើ​កំណើន GDP ដោយ​វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្លាក់ចុះ ២,៨ ភាគរយ​ ធៀបនឹងឆ្នាំមុន ដោយសារ​តែ​បញ្ហា​អាកាសធាតុ​។ ជាមួយ​គ្នា​នោះ​ វិស័យ​ទេសចរណ៍ និង​ការ​នាំចេញ​នូវ​ទំនិញ​ដូចជា​គ្រឿងអេឡិចត្រូនិក ក៏​បាន​ធ្លាក់ចុះ​ផង​ដែរ​៕ ​

The post កំណើនសេដ្ឋកិច្ចហ្វីលីពីន​ ធ្លាក់ចុះ​ជាង ១ ភាគរយ​ នៅ​ត្រីមាសទី​៣ ធៀប​នឹង​ត្រីមាសមុន appeared first on Kampuchea Thmey Daily.