ស្នងការ នគរបាលខេត្តបា​ត់ដំបង ដាស់តឿន នគរបាលចរាចរណ៍ថា «សូមមន្រ្តីយើង កុំមើលឃើញ តែប្រាក់ពេក!!!»

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំស្នងការដ្ឋាន ដែលមាន លោក លោកស្រី ជាស្នងការរងទទួលផែនការងារជំនាញ និងការិយាល័យចំណុះ ស្នងការដ្ឋានចូលរួម នាព្រឹកថ្ងៃទី១០ ខែមីនានេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង បានរំលឹកដាស់តឿន ដល់មន្ត្រីនគរបាលចរាចរណ៍ថា «សូមកុំមើល ឃើញតែប្រាក់ពេក» ។ លោកស្នងការបានលើកឡើងថា វិធានការអប់រំណែនាំ ចំពោះបងប្អូនអ្នកធ្វើដំណើរលើដងផ្លូវ បើក្នុងករណីកំហុសឆ្គង របស់គាត់តូចតាចទេ ក្នុងកម្រិតអប់រំណែនាំ ពន្យល់គាត់ ឱ្យបានយល់ដឹង នោះគាត់នឹងអរគុណដល់ យើងជាមន្រ្តីន គរបាលចរាចរណ៍ ហើយគាត់ចងចាំពេញ មួយជីវិតនូវកំហុសឆ្គង ដែលគាត់បានធ្វើខុសដោយអចេតនា ពេលធ្វើដំណើរលើដងផ្លូវ។ លោកស្នងការបានបន្ថែមថា ពេលខ្លះបងប្អូនប្រជាពលរដ្ឋលោកធ្វើដំណើរពីស្រុក ស្រែចូលមកទីក្រុង ទីប្រជុំជន ម្តង ម្កាលដើម្បីបានឃើញពីការ អភិវឌ្ឍន៍រីកចម្រើនរបស់ទីក្រុងយេីង លោកពិតជាមិនអាច​យល់ដឹងបានគ្រប់ជ្រុង ជ្រោយនៃការធ្វើចរាចរណ៍​លើដងផ្លូវខ្វាត់ខ្វែង មានភ្លើងស្តុប និងស្លាកសញ្ញានោះទេ ពួកគាត់ខ្លាចខុសច្បាប់ ហើយក្នុងអារម្មណ៍ភ័យផង ខ្លាចផង ដូច្នេះមន្រ្តីនគរបាលចរាចរណ៍នៅ លើដងផ្លូវ សូមមេត្តាត្រឹមតែធ្វើការអប់រំណែនាំ ឱ្

ស្នងការ នគរបាលខេត្តបា​ត់ដំបង ដាស់តឿន នគរបាលចរាចរណ៍ថា «សូមមន្រ្តីយើង កុំមើលឃើញ តែប្រាក់ពេក!!!»

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំស្នងការដ្ឋាន ដែលមាន លោក លោកស្រី ជាស្នងការរងទទួលផែនការងារជំនាញ និងការិយាល័យចំណុះ ស្នងការដ្ឋានចូលរួម នាព្រឹកថ្ងៃទី១០ ខែមីនានេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង បានរំលឹកដាស់តឿន ដល់មន្ត្រីនគរបាលចរាចរណ៍ថា «សូមកុំមើល ឃើញតែប្រាក់ពេក» ។

លោកស្នងការបានលើកឡើងថា វិធានការអប់រំណែនាំ ចំពោះបងប្អូនអ្នកធ្វើដំណើរលើដងផ្លូវ បើក្នុងករណីកំហុសឆ្គង របស់គាត់តូចតាចទេ ក្នុងកម្រិតអប់រំណែនាំ ពន្យល់គាត់ ឱ្យបានយល់ដឹង នោះគាត់នឹងអរគុណដល់ យើងជាមន្រ្តីន គរបាលចរាចរណ៍ ហើយគាត់ចងចាំពេញ មួយជីវិតនូវកំហុសឆ្គង ដែលគាត់បានធ្វើខុសដោយអចេតនា ពេលធ្វើដំណើរលើដងផ្លូវ។

លោកស្នងការបានបន្ថែមថា ពេលខ្លះបងប្អូនប្រជាពលរដ្ឋលោកធ្វើដំណើរពីស្រុក ស្រែចូលមកទីក្រុង ទីប្រជុំជន ម្តង ម្កាលដើម្បីបានឃើញពីការ អភិវឌ្ឍន៍រីកចម្រើនរបស់ទីក្រុងយេីង លោកពិតជាមិនអាច​យល់ដឹងបានគ្រប់ជ្រុង ជ្រោយនៃការធ្វើចរាចរណ៍​លើដងផ្លូវខ្វាត់ខ្វែង មានភ្លើងស្តុប និងស្លាកសញ្ញានោះទេ ពួកគាត់ខ្លាចខុសច្បាប់ ហើយក្នុងអារម្មណ៍ភ័យផង ខ្លាចផង ដូច្នេះមន្រ្តីនគរបាលចរាចរណ៍នៅ លើដងផ្លូវ សូមមេត្តាត្រឹមតែធ្វើការអប់រំណែនាំ ឱ្យគាត់បានយល់អំពីកំហុសនេះពាក់ព័ន្ធជាមួយនឹងច្បាប់ចរាចរណ៍បានហើយ រួចអនុញ្ញាតិឱ្យគាត់ បន្តដំណើរទៅចុះ សូមកុំផាកពិន័យអី សូមកុំមើលឃើញតែប្រាក់ពេក​ នេះជាការរំលឹកដាស់តឿន​៕