ស.ស.យ.ក ប្រកាសប្រកួតរកស្ដេចអុកឆ្នាំ២០២៥ចាប់ពីក្មេងអាយុ៨ឆ្នាំឡើង

ការប្រកួតស្វែងរកស្តេចអុកចត្រង្គអង្គរសង្ក្រាន្តឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤​ ដល់ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២៥​ ខាងមុខ។ The post ស.ស.យ.ក ប្រកាសប្រកួតរកស្ដេចអុកឆ្នាំ២០២៥ចាប់ពីក្មេងអាយុ៨ឆ្នាំឡើង appeared first on Kampuchea Thmey Daily.

ស.ស.យ.ក ប្រកាសប្រកួតរកស្ដេចអុកឆ្នាំ២០២៥ចាប់ពីក្មេងអាយុ៨ឆ្នាំឡើង

គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​នៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំការប្រកួតស្វែងរកស្តេចអុកចត្រង្គអង្គរសង្ក្រាន្តឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤​ ដល់ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២៥​ ខាងមុខ។ បេក្ខជនដែលមានអាយុ៨ឆ្នាំឡើងទៅត្រូវបានប្រកាសឱ្យចួលរួមប្រកួតក្នុងព្រឹត្តិការណ៍លើកនេះ។

យោងតាមសេចក្ដីជួនដំណឹងចំនួន៣ចុះថ្ងៃទី២០ ខែកុម្ភៈ ប្រធានក្រុមការងារ អុកចត្រង្គលោក ហេង សុខគង់ បានប្រកាសរកជើងឯកអុកកុមារពី៨ឆ្នាំដល់១២ឆ្នាំ ជើងឯកអុកតាមតំបន់សម្រាប់មនុស្សពេញវ័យ និងជើងឯកអុកកម្រិតសាលា ដែលអ្នកទាំង៣ប្រភេទនេះនឹងត្រូវជ្រើសរើសទៅប្រកួតផ្ដាច់ព្រ័តនៅក្នុងមហាព្រឹត្តិការណ៍អង្គរសង្គ្រានឆ្នាំ២០២៥ ពីថ្ងៃទី១៤ ដល់១៦ ខែមេសាខាងមុខ។

កីឡាករទាំងអស់អាចដាក់ពាក្យចូលរួមប្រកួតជម្រុះបានចាប់ពីថ្ងៃនេះតទៅនៅតាមលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីខេត្ត ឬនៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារាជធានី-ខេត្ត រដ្ឋបាលសាកលវិទ្យាល័យ វិទ្យាស្ថានរដ្ឋ និងឯកជន ព្រមទាំងអាចដាក់តាមប្រព័ន្ធអនឡាញបានផងដែរ។

គួរឱ្យដឹងផងដែរថា ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រានចុងក្រោយកាលពីឆ្នាំ២០២៣ ពានស្តេចអុកចត្រង្គប្រចាំឆ្នាំបានទៅលើលោក សុខ លឹមហេង លេខ២បានទៅលើលោក ឈាវ បូរ៉ា និងលេខ៣បានលើលោក ហេង សៅឌី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ស.ស.យ.ក ប្រកាសប្រកួតរកស្ដេចអុកឆ្នាំ២០២៥ចាប់ពីក្មេងអាយុ៨ឆ្នាំឡើង appeared first on Kampuchea Thmey Daily.