ជំនួយការលោកហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការទ័ពប្រយុទ្ធ ជាងកងរក្សាសន្តិភាព

លោក Igor Zhovkva ដែលជាជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ច្បាស់ៗទៅអឺរ៉ុបថា ទីក្រុងកៀវ ត្រូវការទ័ព... The post ជំនួយការលោកហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការទ័ពប្រយុទ្ធ ជាងកងរក្សាសន្តិភាព appeared first on Kampuchea Thmey Daily.

ជំនួយការលោកហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការទ័ពប្រយុទ្ធ ជាងកងរក្សាសន្តិភាព

លោក Igor Zhovkva ដែលជាជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ច្បាស់ៗទៅអឺរ៉ុបថា ទីក្រុងកៀវ ត្រូវការទ័ពប្រយុទ្ធ ជាជាងកងរក្សាសន្តិភាព។

លោក Igor Zhovkva (រូបថត៖ Getty)

តាមការចុះផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី២៧ខែមីនាឆ្នាំ២០២៥, លោកនិយាយថា «យើងត្រូវការទ័ពដែលទទួលបានការបណ្តុះបណ្តាលដើម្បីត្រៀមប្រយុទ្ធ។ មិនមែនមានន័យថា ទាំងនោះគឺជាកងទ័ពដែលត្រៀមទៅប្រយុទ្ធជាមួយរុស្ស៊ីទេ ប៉ុន្តែជាកងទ័ពដែលត្រៀមខ្លួនការពារ និងអាចកំញើញសត្រូវបាន»។

សម្តីរបស់លោក Zhovkva កើតឡើងមុនពេលថ្នាក់ដឹកនាំអន្តរជាតិ ជួបប្រជុំគ្នាក្នុងទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីក្រុមចម្រុះមួយដែលមានការចូលរួមទាំងពីសំណាក់អឺរ៉ុបនិងប្រទេសក្រៅពីនេះ ដើម្បីដាក់ទ័ពទៅអ៊ុយក្រែន ក្នុងនាមជាកងរក្សាសន្តិភាព នៅពេលទីក្រុងកៀវនិងមូស្គូ ឈានដល់កិច្ចព្រមព្រៀងសន្តិភាព ពន្លត់ភ្លើងសង្គ្រាមអាយុកាលជាង៣ឆ្នាំ។

កងទ័ពអាមេរិក (រូបថត៖ U.S. Army)

និយាយអំពីក្រុមចម្រុះនេះ, នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រកាសថា ប្រទេសរបស់លោកនិងបារាំង នឹងជាអ្នកដឹកនាំ ដើម្បីធានាសន្តិសុខនៅអ៊ុយក្រែន។

យ៉ាងណាចំពោះផែនការនេះ ទីក្រុងមូស្គូបានបញ្ចេញប្រតិកម្មខ្លាំងៗរួចហើយ ដោយចោទប្រកាន់ថា អឺរ៉ុបកំពុងចាក់សាំងលើភ្លើង បញ្ឆេះស្ថានការណ៍ឲ្យកាន់តែក្តៅ ហើយថែមទាំងគំរាមសងសឹកទៀតផង។

លើសពីនេះ រុស្ស៊ីព្រមានថា បើអង្គការណាតូដាក់កងរក្សាសន្តិភាពនៅប្រទេសអ៊ុយក្រែនមែននោះ វានឹងបង្កឲ្យមានសង្គ្រាមធំរវាងប្លុកយោធាដឹកនាំដោយអាមេរិក ជាមួយរុស្ស៊ីជាក់ជាមិនខានឡើយ។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខនិងជាអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា នាយករដ្ឋមន្ត្រីអង់គ្លេសនិងប្រធានាធិបតីបារាំង ពិតជាឆោតល្ងង់ណាស់។ ពួកគេចង់បញ្ជូនទ័ពនិងជំនួយយោធាទៅឲ្យរដ្ឋណាស៊ីសម័យទំនើបនៅទីក្រុងកៀវ។ នោះមានន័យថា សង្គ្រាមជាមួយណាតូនឹងផ្ទុះឡើង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

The post ជំនួយការលោកហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការទ័ពប្រយុទ្ធ ជាងកងរក្សាសន្តិភាព appeared first on Kampuchea Thmey Daily.