ការ​កាត់​ផ្តាច់ ​ទំនាក់ទំនង​ជាមួយ​ចិន ជា​រឿង​ឆោតល្ងង់​

ឡុងដ៍ ៖ លោកស្រី Rachel Reeves បានឲ្យដឹងថា វានឹងក្លាយជាភាពឆោតល្ងង់ណាស់ សម្រាប់ចក្រភពអង់គ្លេស ក្នុងការផ្តាច់ខ្លួនពីប្រទេសចិន ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។ នៅក្នុងបទសម្ភាសន៍ជាមួយ The Telegraph លោកស្រី Reeves បានសម្តែងការគាំទ្រ ចំពោះការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ជាជាងការកសាងរបាំងថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្រី Reeves បានលើកឡើងនៅមុនដំណើរទស្សនកិច្ច ដែលបានគ្រោងទុកទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយថា “ប្រទេសចិន គឺជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីពីរនៅក្នុងពិភពលោក ហើយខ្ញុំគិតថា វាល្ងង់ខ្លាំងណាស់ក្នុងការមិនចូលរួម នោះគឺជាវិធីសាស្រ្ត របស់រដ្ឋាភិបាលនេះ” ។ លោកស្រី Reeves បានចង្អុល ទៅដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំនេះ ជាកន្លែងដែលនាងបានចូលរួម ក្នុងកិច្ចសន្ទនាសេដ្ឋកិច្ច និងហិរញ្ញវត្ថុចិន -ចក្រភពអង់គ្លេសលើកទី១១ រួមជាមួយនឹងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុឈានមុខគេរបស់ចក្រភពអង់គ្លេស រួមទាំងក្រុមហ៊ុន HSBC, London Stock Exchange Group, Standard Chartered និង Prudential៕ប្រែសម្រួល ឈូក បូរ៉ា

ការ​កាត់​ផ្តាច់ ​ទំនាក់ទំនង​ជាមួយ​ចិន ជា​រឿង​ឆោតល្ងង់​

ឡុងដ៍ ៖ លោកស្រី Rachel Reeves បានឲ្យដឹងថា វានឹងក្លាយជាភាពឆោតល្ងង់ណាស់ សម្រាប់ចក្រភពអង់គ្លេស ក្នុងការផ្តាច់ខ្លួនពីប្រទេសចិន ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។

នៅក្នុងបទសម្ភាសន៍ជាមួយ The Telegraph លោកស្រី Reeves បានសម្តែងការគាំទ្រ ចំពោះការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ជាជាងការកសាងរបាំងថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី Reeves បានលើកឡើងនៅមុនដំណើរទស្សនកិច្ច ដែលបានគ្រោងទុកទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយថា “ប្រទេសចិន គឺជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីពីរនៅក្នុងពិភពលោក ហើយខ្ញុំគិតថា វាល្ងង់ខ្លាំងណាស់ក្នុងការមិនចូលរួម នោះគឺជាវិធីសាស្រ្ត របស់រដ្ឋាភិបាលនេះ” ។

លោកស្រី Reeves បានចង្អុល ទៅដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំនេះ ជាកន្លែងដែលនាងបានចូលរួម ក្នុងកិច្ចសន្ទនាសេដ្ឋកិច្ច និងហិរញ្ញវត្ថុចិន -ចក្រភពអង់គ្លេសលើកទី១១ រួមជាមួយនឹងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុឈានមុខគេរបស់ចក្រភពអង់គ្លេស រួមទាំងក្រុមហ៊ុន HSBC, London Stock Exchange Group, Standard Chartered និង Prudential៕
ប្រែសម្រួល ឈូក បូរ៉ា