កងទ័ពនិងប៉ូលិសមីយ៉ាន់ម៉ារត់ភៀសខ្លួនទៅថៃដោយសារការវាយប្រហាររបស់កងទ័ពរំដោះជាតិការ៉ែន
កងកម្លាំងចម្រុះនៃកងទ័ពរំដោះជាតិការ៉ែន (KNLA) បានបើកការវាយប្រហារជាបន្តបន្ទាប់លើជំរុំយោធាមីយ៉ាន់ម៉ា នាំឲ្យកងទ័ព និងមន្ត្រីប៉ូលិសរត់ភៀសខ្លួន... The post កងទ័ពនិងប៉ូលិសមីយ៉ាន់ម៉ារត់ភៀសខ្លួនទៅថៃដោយសារការវាយប្រហាររបស់កងទ័ពរំដោះជាតិការ៉ែន appeared first on Kampuchea Thmey Daily.

កងកម្លាំងចម្រុះនៃកងទ័ពរំដោះជាតិការ៉ែន (KNLA) បានបើកការវាយប្រហារជាបន្តបន្ទាប់លើជំរុំយោធាមីយ៉ាន់ម៉ា នាំឲ្យកងទ័ព និងមន្ត្រីប៉ូលិសរត់ភៀសខ្លួនឆ្លងព្រំដែនចូលប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mizzima នៅថ្ងៃទី០៨ខែឧសភា។

លោក Padoh Saw Eh Na លេខាធិការស្រុកនៃសហភាពជាតិ Karen (KNU) ស្រុក Mergui-Dawei ការវាយលុកបានចាប់ផ្តើមនៅសប្តាហ៍ទីបីនៃខែមេសាលើជំរុំយុទ្ធសាស្ត្រ Htee Khee ក្នុងទីប្រជុំជន Dawei តំបន់ Tanintharyi ។ ចាប់តាំងពីពេលនោះមក របបយោធាបានពឹងផ្អែកយ៉ាងខ្លាំងលើការវាយប្រហារតាមអាកាស និងបេសកកម្មផ្គត់ផ្គង់ពីលើអាកាស ដោយសារផ្លូវដីទៅកាន់ជំរំត្រូវបានកាត់ផ្តាច់។
បុគ្គលិកជាង ៣០នាក់ រួមទាំងមន្ត្រីប៉ូលិស៩នាក់ទៀត បានភៀសខ្លួនទៅកាន់ប្រទេសថៃក្នុងអំឡុងសប្តាហ៍ដំបូងនៃខែឧសភា ខណៈពេលដែលតួលេខពិតប្រាកដមិនទាន់ដឹងច្បាស់នៅឡើយ។ ប្រភពរាយការណ៍ថា ទាហានបានរត់គេចខ្លួនជាក្រុមតូចៗ ដោយអ្នកខ្លះបានយកអាវុធទៅជាមួយ។ តាមប្រភពស្និទ្ធនឹងយោធាការរត់គេចនេះមិនបានកើតឡើងភ្លាមៗទេ ពួកគេបានចាកចេញជាដំណាក់កាល។
ទោះយ៉ាងណាការប៉ះទង្គិចនៅតែបន្តនៅជិតតំបន់យុទ្ធសាស្ត្រ Htee Khee។ នៅព្រឹកថ្ងៃទី៧ ខែឧសភា កម្លាំងតស៊ូក៏បានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យរដ្ឋាភិបាលនៅស្ពាន Pauk Taing ជាផ្លូវចូលសំខាន់ចូលក្រុង Dawei ដែលបណ្តាលឲ្យមានអ្នកស្លាប់និងរបួស។ ជាការឆ្លើយតប យោធាមីយ៉ាន់ម៉ាបានរឹតបន្តឹងសន្តិសុខ និងបង្កើនប៉ុស្តិ៍ត្រួតពិនិត្យនៅក្នុងតំបន់នេះ។ ការពង្រឹងទាំងនេះត្រូវបានបញ្ជូនតាមរយៈផ្លូវអាកាស និងផ្លូវគោក៕

អត្ថបទ៖ ប៊ុន សុភាព
The post កងទ័ពនិងប៉ូលិសមីយ៉ាន់ម៉ារត់ភៀសខ្លួនទៅថៃដោយសារការវាយប្រហាររបស់កងទ័ពរំដោះជាតិការ៉ែន appeared first on Kampuchea Thmey Daily.