EU នឹងបន្ថយការនាំចូលដែកថែប ១៥ ភាគរយ ជុំវិញពន្ធរបស់ ត្រាំ
ពន្ធ ២៥ ភាគរយ លើដែកថែបនាំចូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យប្រទេសផ្គត់ផ្គង់ផ្សេងៗកាណាដា ឥណ្ឌា និងចិន ងាកទៅរកទីផ្សារជំនួសផ្សេងៗ រួមទាំងអឺរ៉ុប។ The post EU នឹងបន្ថយការនាំចូលដែកថែប ១៥ ភាគរយ ជុំវិញពន្ធរបស់ ត្រាំ appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បានឱ្យដឹងកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបនឹងរឹតបន្តឹងកូតាដែកថែបនាំចូល ដោយកាត់បន្ថយការនាំចូល ១៥ ភាគរយ បន្ថែមទៀតចាប់ពីខែមេសាតទៅ ក្នុងវិធានការទប់ស្កាត់ការជន់លិចទីផ្សារបស់ប្លុកនូវដែកថែបថោកៗ ក្រោយសហរដ្ឋអាមេរិកដាក់ពន្ធលើដែកថែបពីគ្រប់ប្រទេសទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អនុប្រធានប្រតិបត្តិគណៈកម្មាធិការអឺរ៉ុប លោក Stephane Sejourne បានប្រាប់រ៉យទ័រថា៖ «ក្នុងអំឡុងពេលដែលគ្មាននរណាម្នាក់គោរពច្បាប់របស់ WTO (អង្គការពាណិជ្ជកម្មពិភពលោក) ហើយគ្រប់ប្រទេសនិយមសន្តិសុខជាតិ សហភាពអឺរ៉ុបមិនអាចអនុញ្ញាតឱ្យឧស្សាហកម្មរបស់ខ្លួនដួលរលំ តែឯងនោះទេ»។
លោក Sejourne បានលើកឡើងថា ពន្ធ ២៥ ភាគរយ លើដែកថែបនាំចូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យប្រទេសផ្គត់ផ្គង់ផ្សេងៗកាណាដា ឥណ្ឌា និងចិន ងាកទៅរកទីផ្សារជំនួសផ្សេងៗ រួមទាំងអឺរ៉ុប។

មន្រ្តីដែលទទួលបន្ទុកលើការកំណត់យុទ្ធសាស្ត្រឧស្សាហកម្មរបស់ប្លុករូបនេះ បាននិយាយថា វិធានការទី ១ គឺកាត់បន្ថយកូតានាំចូលប្រហែល ១៥ ភាគរយ ចាប់ពីថ្ងៃទី ១ ខែមេសា។ បរិមាណដែកថែបនាំចូលក្នុងកូតា នឹងមិនជាប់ពន្ធនោះទេ ប៉ុន្តែការនាំចូលលើសពីកូតា នឹងទទួលរងនូវការដាក់ពន្ធ២៥ ភាគរយ។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុនផលិតដែកថែបនៅអឺរ៉ុប ដែលកំពុងប្រឈមមុខនឹងការចំណាយខ្ពស់ និងការប្រកួតប្រជែងខ្លាំងពីអាស៊ីរួចហើយនោះ បានព្រមានថា សហភាពអឺរ៉ុបអាចក្លាយជាកន្លែងលក់បង្ខូចតម្លៃសម្រាប់ដែកថែបដែលងាកចេញពីសហរដ្ឋអាមេរិក ដែលនេះ អាចគំរាមកំហែងផលិតកម្មដែកថែបរបស់អឺរ៉ុប។
កាលពីឆ្នាំ ២០២៤ សហភាពអឺរ៉ុបបាននាំចូលដែកថែបប្រហែល ៦០ លានតោន ដែលក្នុងនោះមាន ៣០ លានតោន ស្ថិតនៅក្នុងកូតាមិនជាប់ពន្ធ៕
The post EU នឹងបន្ថយការនាំចូលដែកថែប ១៥ ភាគរយ ជុំវិញពន្ធរបស់ ត្រាំ appeared first on Kampuchea Thmey Daily.