តម្លៃកាហ្វេ នៅសហរដ្ឋអាមេរិក អាចរំពឹងថានឹងឡើងថ្លៃ ដោយសារកត្តា មួយចំនួនរួមទាំង កត្តាពន្ធគយ

បរទេស៖ ពលរដ្ឋនៅអាមេរិកអាចរំពឹងថា តម្លៃកាហ្វេមួយពែងប្រចាំថ្ងៃ របស់ពួកគេ នឹងត្រូវកើនឡើងលើសពី ធម្មតាបន្តិច ដោយសារកត្តាមួយចំនួន ដែលជះឥទ្ធិពលដល់សង្វាក់ ផ្គត់ផ្គង់សកលនាំឱ្យតម្លៃកើនឡើង។ យោងតាមសារព័ត៌មាន FOX BUSINESS ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងខែកុម្ភៈ តម្លៃកាហ្វេអារ៉ាប៊ីកា លក់ដុំបានបំបែកកំណត់ត្រា ពីមុនរបស់ខ្លួន នៅតម្លៃ ៤,៣០ដុល្លារ ក្នុងមួយផោន ជាតម្លៃទ្វេដងធៀបនឹងឆ្នាំមុន -នេះបើយោងតាមកិច្ចសន្យា អនាគតដែលត្រូវ បានជួញដូរនៅទីក្រុងញូវយ៉ក។ នៅពេលឥឡូវនេះ អ្នកលីងកាហ្វេដែលបានចាប់យក ឱកាសរបស់ពួកគេនៅក្នុងទីផ្សារនាពេលអនាគត កំពុងមានអារម្មណ៍ អាចលក់ក្នុងតម្លៃបន្លំអតិថិជន។ ជាប្រពៃណី ក្រុមហ៊ុនវិនិយោគក្នុងទីផ្សារអនាគតក្នុងក្តីសង្ឃឹម នៃការធានានូវការចំណាយទាប ប៉ុន្តែតម្លៃកាហ្វេគ្រាន់តែបន្តកើនឡើង។ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ តម្លៃជាមធ្យមនៃគ្រាប់ កាហ្វេលីងបានកើនឡើង ដល់កម្រិតខ្ពស់បំផុតគឺ ៧,២៥ដុល្លារ ក្នុងមួយផោន នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល ។ សម្រាប់ឧស្សាហកម្ម ដែលមើលឃើញថា ប្រាក់ចំណូលភាគច្រើនរបស់ខ្លួនបានមកពីផលិតផលដែលប្រើប្រាស់នៅផ្ទះ គំនិតដែលថាអតិថិជនទំនងជា មិនសូវស្វែងរកការជំនួសកាហ្វេ គឺនឹងអនុ

តម្លៃកាហ្វេ នៅសហរដ្ឋអាមេរិក អាចរំពឹងថានឹងឡើងថ្លៃ ដោយសារកត្តា មួយចំនួនរួមទាំង កត្តាពន្ធគយ

បរទេស៖ ពលរដ្ឋនៅអាមេរិកអាចរំពឹងថា តម្លៃកាហ្វេមួយពែងប្រចាំថ្ងៃ របស់ពួកគេ នឹងត្រូវកើនឡើងលើសពី ធម្មតាបន្តិច ដោយសារកត្តាមួយចំនួន ដែលជះឥទ្ធិពលដល់សង្វាក់ ផ្គត់ផ្គង់សកលនាំឱ្យតម្លៃកើនឡើង។

យោងតាមសារព័ត៌មាន FOX BUSINESS ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងខែកុម្ភៈ តម្លៃកាហ្វេអារ៉ាប៊ីកា លក់ដុំបានបំបែកកំណត់ត្រា ពីមុនរបស់ខ្លួន នៅតម្លៃ ៤,៣០ដុល្លារ ក្នុងមួយផោន ជាតម្លៃទ្វេដងធៀបនឹងឆ្នាំមុន -នេះបើយោងតាមកិច្ចសន្យា អនាគតដែលត្រូវ បានជួញដូរនៅទីក្រុងញូវយ៉ក។

នៅពេលឥឡូវនេះ អ្នកលីងកាហ្វេដែលបានចាប់យក ឱកាសរបស់ពួកគេនៅក្នុងទីផ្សារនាពេលអនាគត កំពុងមានអារម្មណ៍ អាចលក់ក្នុងតម្លៃបន្លំអតិថិជន។ ជាប្រពៃណី ក្រុមហ៊ុនវិនិយោគក្នុងទីផ្សារអនាគតក្នុងក្តីសង្ឃឹម នៃការធានានូវការចំណាយទាប ប៉ុន្តែតម្លៃកាហ្វេគ្រាន់តែបន្តកើនឡើង។

នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ តម្លៃជាមធ្យមនៃគ្រាប់ កាហ្វេលីងបានកើនឡើង ដល់កម្រិតខ្ពស់បំផុតគឺ ៧,២៥ដុល្លារ ក្នុងមួយផោន នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល ។

សម្រាប់ឧស្សាហកម្ម ដែលមើលឃើញថា ប្រាក់ចំណូលភាគច្រើនរបស់ខ្លួនបានមកពីផលិតផលដែលប្រើប្រាស់នៅផ្ទះ គំនិតដែលថាអតិថិជនទំនងជា មិនសូវស្វែងរកការជំនួសកាហ្វេ គឺនឹងអនុញ្ញាតឱ្យក្រុមហ៊ុនមាន ភាពបត់បែនកាន់តែច្រើនក្នុងតម្លៃរបស់ពួកគេ ខណៈពេលដែលទូទាត់ ថ្លៃដើមដល់អ្នកប្រើប្រាស់។

លោក Mark Smucker នាយកប្រតិបត្តិក្រុមហ៊ុន J.M. Smucker បាននិយាយនៅក្នុងបណ្តាញវីដេអូ webcast កាលពីខែវិច្ឆិកាថា “នៅចុងបញ្ចប់ នៃថ្ងៃនោះ យើងត្រូវទទួលខុសត្រូវ” ។ “យើងចង់ធ្វើឱ្យប្រាកដថា យើងអាចឆ្លងកាត់ការផ្លាស់ប្តូរ ថ្លៃដើមទាំងឡើង និងចុះ ហើយយើង មានបំណងធ្វើវា”។

J.M. Smucker មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការ អត្ថាធិប្បាយរបស់ Fox Business ទេ។

កត្តាជាច្រើនដូចជា ពន្ធគយ អាកាសធាតុ និងកំណើនដំណាំ ទំនងជាមានផលប៉ះពាល់យ៉ាងសំខាន់លើតម្លៃកាហ្វេ។ នៅឆ្នាំ ២០២៤ អ្នកផលិតកាហ្វេដ៏ធំបំផុត របស់ពិភពលោកបានឃើញ លំហូរចូល នៃផលប៉ះពាល់ទាក់ទង នឹងអាកាសធាតុ លើដំណាំរបស់ពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា