សមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ ប្រកាសតែងតាំងលោក ឆាន់ប៊ុន ម៉ាន់ ជាប្រធានក្នុងអាណត្តិទី៨
នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្នុងបរិវេណសាលារៀន ផី ឆឹង ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំ... The post សមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ ប្រកាសតែងតាំងលោក ឆាន់ប៊ុន ម៉ាន់ ជាប្រធានក្នុងអាណត្តិទី៨ appeared first on Kampuchea Thmey Daily.
នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្នុងបរិវេណសាលារៀន ផី ឆឹង ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រកាសទទួលសស្គាល់សមាសសភាព គណៈគ្រប់គ្រងសាលា និងពិធីតែងតាំងលោក ឆាន់ប៊ុន ម៉ាន់ ជាប្រធានសមាគម ខ្មែរ ចិន អាណត្តិទី៨ ឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ និងលោក ស៊ាង តូ ហុី ជាអនុប្រធានសមាគម ខ្មែរ ចិន និងសមាជិក ៣៥រូបទៀត។
ពិធីនេះដោយមានការចូលរួមលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ ទោសិទ្ធ ឡោះ ស្នងការនគរបាលខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ មន្ត្រីអ្នកមុខ អ្នកការ និងសមាគមខ្មែរ ចិន ជាច្រើននាក់។
លោកចាស់ព្រឹទ្ធាចារ្យ ឆាន់ប៊ុន ម៉ាន់ ក្រោយពីបានចេញលិខិតលេខ ០១៣.២០២៥ F របស់សមាគម ខ្មែរ ចិន នៅ កម្ពុជា ជាប្រធានសមាគម ខ្មែរ ចិន អាណត្តិទី៨ និងលោក ស៊ាង តូ ហុី ជាអនុប្រធានសមាគម ខ្មែរ ចិន រួចមកលោកបានធ្វើការប្តេជ្ញាចិត្តថា នឹងតាំងចិត្តមោះមុតក្នុងការគ្រប់គ្រងដឹកនាំសមាគម ខ្មែរ ចិន ឲ្យរឹង រិតតែមានការរីកចំរើន ប្រកបដោយសន្តិភាព រវាងបងប្អូនខ្មែរ សែស្រឡាយចិន ព្រោះបងប្អូនខ្មែរជាកម្លាំងស្មារតីរបស់សមាគមខ្មែរ ចិន។
គួរបញ្ជាក់ថា លោកចាស់ព្រឹទ្ធាចារ្យ ឆាន់ប៊ុន ម៉ាន ជាប្រធានសមាគម ខ្មែរ ចិន ចាស់អាណត្តិទី៧ មានបទពិសោធន៍ច្រើនក្នុងកិច្ចការដឹកនាំសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ កន្លងមក ក្រោយពីបោះឆ្នោតកន្លងមកក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនោះ លោក អ៊ុំ រាត្រី បានធ្វើការសរសើរអំពីដំណើរការបោះឆ្នោតពេញកន្លងមក ប្រកបទៅដោយជោគជ័យ ក៏ដូចជាការផ្ដល់ឱកាសឲ្យសមាជិក ខ្មែរ ចិន បានយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការចូលរួមជាសមាគម ខ្មែរ ចិន។
សមាគម ខ្មែរ ចិន តាមសេក្តីសម្រេច លិខិត លេខ ០១៣.២០២៥ F របស់សមាគម ខ្មែរ ចិន នៅកម្ពុជា១អាណត្តិ ៥ឆ្នាំត្រូវធ្វើការបោះឆ្នោត ១ម្តង ការបោះឆ្នោត សមាគម ខ្មែរ ចិន នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយ ប្រធានសមាគម ខ្មែរ ចិន ខេត្ត បានរៀបចំបោះឆ្នោតជ្រើសរើសប្រធានសមាគម ខ្មែរ ចិន ខេត្តបន្ទាយមានជ័យថ្មីអាណត្តិទី៨ ស្របតាមការណែនាំររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រោះវាគឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការជួយដល់ការអអភិវឌ្ឍសមាគម ខ្មែរ ចិន ឲ្យកាន់តែមានភាពរីកចម្រើន ពិសេស វាបានជួយស្រូបយកវិស័យឯកជនទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យទំនាក់ទំនងរវាង ខ្មែរ ចិន ក៏ដូចជាផ្តល់ឱកាសការងារឲ្យយុវជនមានកាងារធ្វើផងដែរ។
ក្នុងពិធីនោះដែរ សមាគម ខ្មែរ ចិន បានធ្វើពិធីអបអរសាទរក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន យ៉ាងសប្បាយ រីករាយផងដែរ ហើយលោកចាស់ព្រឹទ្ធាចារ្យ ឆាន់ប៊ុន ម៉ាន់ បានរៀបរាប់អំពីបុណ្យចូលឆ្នាំចិនថា បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណ្យដ៏សំខាន់បំផុតរបស់ជនជាតិចិន បុណ្យនេះចាប់ផ្ដើមនៅថ្ងៃទី១ តាមចន្ទគតិក្នុងប្រតិទិនចិនហើយបញ្ចប់ទៅវិញនៅថ្ងៃទី១៥ វិធីនេះត្រូវបានប្រារព្ធឡើងនៅតំបន់ដែលមានជនជាតិចិន ឬបងប្អូនជាប់ខ្សែស្រឡាយចិនដ៏ច្រើនសន្ធឹកសន្ធាប់ដូចជាប្រទេសកម្ពុជាជាដើម។
បុណ្យចូលឆ្នាំចិនធ្វើឡើងដើម្បីដាស់តឿន និងជំរុញឲ្យជនជាតិចិនទាំងអស់មានភាពរួបរួមសាមគ្គីគ្នា ទោះបីមិនមែនជាបងប្អូនសាច់ញាតិបង្កើតតែចេះស្រឡាញ់គ្នាដូចសាច់ឈាមបង្កើតរួមគ្នាតស៊ូពុះពារទុក្ខលំបាករួមសុខចេះជួយគ្នាទៅវិញទៅមក ជំនះនៅឧបសគ្គទាំងឡាយនៃបរិបទដែលនៅជុំវិញខ្លួន។ សមាគម ចិន ខ្មែរ ខេត្តបន្ទាយមានជ័យបានប្រារព្ធពិធីអបអរសាទរបុណ្យចូលចិនឆ្នាំថ្មីនេះឡើងក្នុងគោលបំណងលើកស្ទួយប្រពៃណីល្អផូរផង់នេះនិងដើម្បីបង្កើនសាមគ្គីភាពតរភាពឲ្យកាន់តែប្រសើរនិងរឹងមាំថិតថេចីរកាលថែមទៀត៕
អត្ថបទ៖ វ៉ាន់ ណាង
The post សមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យ ប្រកាសតែងតាំងលោក ឆាន់ប៊ុន ម៉ាន់ ជាប្រធានក្នុងអាណត្តិទី៨ appeared first on Kampuchea Thmey Daily.