អ្នកផឹកស្រាស្លាប់នៅក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីកើនដល់១៩នាក់ត្រឹម៤៨ម៉ោង
មនុស្សចំនួន ១៩ នាក់បានពុលស្រាស្លាប់ក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ ខណៈរាប់សិបនាក់ទៀតកំពុងព្យាបាល ... The post អ្នកផឹកស្រាស្លាប់នៅក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីកើនដល់១៩នាក់ត្រឹម៤៨ម៉ោង appeared first on Kampuchea Thmey Daily.
ទីភ្នាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍ថា មនុស្សចំនួន១៩នាក់បានពុលស្រាស្លាប់ក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះ ខណៈរាប់សិបនាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងដំណាក់កាលព្យាបាលនៅឡើយ។
តួលេខនេះបានបង្កើនចំនួនអ្នកស្លាប់ដែលបានផ្តល់ឱ្យកាលពីល្ងាចថ្ងៃអង្គារ ដែលមានអ្នកស្លាប់ចំនួន១១នាក់ក្នុងរយៈពេល២៤ម៉ោង។ មនុស្សសរុបចំនួន៦៥នាក់បានរងផលប៉ះពាល់ ដោយមនុស្ស ៤៣ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបីនាក់ទៀតបានចេញពីមន្ទីរពេទ្យ ក្នុងចំណោមពួកគេមានជនបរទេសចំនួន២៦នាក់។
ទោះយ៉ាងណាមិនមានការអត្ថាធិប្បាយភ្លាមៗពីក្រសួងសុខាភិបាលទេ។
អភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Davut Gul បានសរសេរកាលពីល្ងាចថ្ងៃអង្គារថា៖«ចំនួនអ្នកស្លាប់កំពុងកើនឡើងអាជ្ញាប័ណ្ណអាជីវកម្មចំនួន៦៣ ដែលលក់គ្រឿងស្រវឹងក្លែងក្លាយត្រូវបានដកហូត និងបិទអាជីវកម្ម»។ បើតាមអភិបាលក្រុង ក្នុងឆ្នាំ២០២៤នេះមានមនុស្សចំនួន ១១០ នាក់បានធ្លាក់ខ្លួនឈឺបន្ទាប់ពីផឹកស្រាដែលមានជាតិអាល់កុលខ្ពស់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលដែលក្នុងនោះ៤៨នាក់បានស្លាប់។
ជាតិអាល់កុលដែលមានជាតិមេតាណុល ត្រូវបានគេគិតថាជាដើមហេតុនាំឲ្យមានសារធាតុពុលដែលអាចបន្ថែមទៅក្នុងស្រាដើម្បីបង្កើនថាមពលរបស់វា ប៉ុន្តែអាចបណ្តាលឱ្យងងឹតភ្នែក ខូចថ្លើម និងស្លាប់បាន។
ការពុលពីគ្រឿងស្រវឹងក្លែងក្លាយគឺជារឿងធម្មតាទៅហើយនៅក្នុងទីក្រុងរបស់ប្រទេសទួរគី សម្បូរផលិតកម្មឯកជន ខណៈដែលអាជ្ញាធរបង្កើនពន្ធលើភេសជ្ជៈមានជាតិអាល់កុល។ ទោះយ៉ាងំានផលិតផលដែលក្លែងបន្លំជាទូទៅបំផុតគឺស្រា Raki ពេញនិយមរបស់ទួរគី មានតម្លៃប្រហែល ៣៧.២០ ដុល្លារអាមេរិក ក្នុងមួយលីត្រនៅក្នុងផ្សារទំនើប៕
អត្ថបទ៖ ប៊ុន សុភាព
The post អ្នកផឹកស្រាស្លាប់នៅក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីកើនដល់១៩នាក់ត្រឹម៤៨ម៉ោង appeared first on Kampuchea Thmey Daily.