​កម្ពុជារកចំណូលបានជាង៨០០លានដុល្លារពីការនាំចេញកង់

ប្រទេសកម្ពុជាបានរកចំណូលបានចំនួន ៨៤៣,៧ លានដុល្លារពីការនាំចេញកង់ទៅកាន់ទីផ្សារពិភពលោកក្នុងរយៈពេល ១១ខែ​នៃឆ្នាំ ២០២៤​ ដោយបានធ្លាក់ចុះជិត ២០ The post ​កម្ពុជារកចំណូលបានជាង៨០០លានដុល្លារពីការនាំចេញកង់ appeared first on Kampuchea Thmey Daily.

​កម្ពុជារកចំណូលបានជាង៨០០លានដុល្លារពីការនាំចេញកង់

ប្រទេសកម្ពុជាបានរកចំណូលបានចំនួន ៨៤៣,៧ លានដុល្លារពីការនាំចេញកង់ទៅកាន់ទីផ្សារពិភពលោកក្នុងរយៈពេល ១១ខែ ​នៃឆ្នាំ២០២៤​ ដោយបានធ្លាក់ចុះជិត ២០ ភាគរយធៀបនឹងរយៈឆ្នាំ២០២៣ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសូងពាណិជ្ជកម្ម។

កម្ពុជាបាននាំចេញកង់ រួមទាំងកង់អគ្គិសនី ដែលមានតម្លៃជិត ៣៧៦ លានដុល្លារអាមេរិក ក្នុងចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំនេះ ធ្លាក់ចុះ ១៩,៧ ភាគរយពី ៤៦៨ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី២៥នេះថា កង់ដែលផលិតក្នុងប្រទេសកម្ពុជា ត្រូវបានលក់ភាគច្រើនទៅប្រទេសអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។

​លោកបានថ្លែងបញ្ជាក់ថា៖« សម្រាប់ការធ្លាក់ចុះនៃការនាំចេញនេះគឺដោយសារតែការភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ​ដែលប៉ះពាល់ដល់ការបញ្ជាទិញ»។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថាទីផ្សារកង់របស់កម្ពុជាមានសក្តានុពលខ្ពស់នៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកដោយសារតែភាពពេញនិយមនៃប្រជាពលរដ្ឋដែលរស់នៅទីផ្សារ ជាពិសេសពួកគេចាត់ទុកការជិះកង់គឺជួយដល់សុខភាព។

អ្នកឧកញ៉ាក៏បានលើកឡើងផងដែរថា ការធ្លាក់ចុះនៃការនាំចេញកង់នាឆ្នាំនេះដោយសារតែ ការធ្លាក់ចុះនៃប្រាក់ចំណូលរបស់ពលរដ្ឋនៅទីនោះ ដោយសារតែកំណើនយឺតនៃសេដ្ឋកិច្ច។

បើយោងតាមលោក ប៉ែន សុវិជាតិ កង់គឺជាផលិតផលឧស្សាហកម្មដ៏​សំខាន់មួយរបស់កម្ពុជាសម្រាប់ការនាំចេញ បន្ទាប់ពីផលិតផលកាត់ដេរ ស្បែកជើង ទំនិញសម្រាប់អ្នកធ្វើដំណើរ និងសំបកកង់រថយន្ត ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលមួយចំនួនដូចជា អង្ករ កៅស៊ូ គ្រាប់ស្វាយចន្ទី ចេកលឿង ស្វាយ និងផ្លែមៀនប៉ៃលិនជាដើម។

បើតាមក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ន​ កម្ពុជាមាន​រោងចក្រ​កង់​ចំនួន​ប្រាំ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម៕

The post ​កម្ពុជារកចំណូលបានជាង៨០០លានដុល្លារពីការនាំចេញកង់ appeared first on Kampuchea Thmey Daily.