ឥណ្ឌាចាប់ខ្លួន បុរស​ម្នាក់ ក្រោយរកឃើញ​លលាដ៍​ក្បាល​ក្រពើ​នៅ​ក្នុងវ៉ាលិស

អាជ្ញាធរឥណ្ឌាចាប់ខ្លួនបុរសជនជាតិកាណាដាម្នាក់នៅឯអាកាសយានដ្ឋាន Delhi ពីបទយកលលាដ៍ក្បាលក្រពើដាក់ក្នុងវ៉ាលីរបស់គាត់... The post ឥណ្ឌាចាប់ខ្លួន បុរស​ម្នាក់ ក្រោយរកឃើញ​លលាដ៍​ក្បាល​ក្រពើ​នៅ​ក្នុងវ៉ាលិស appeared first on Kampuchea Thmey Daily.

ឥណ្ឌាចាប់ខ្លួន បុរស​ម្នាក់ ក្រោយរកឃើញ​លលាដ៍​ក្បាល​ក្រពើ​នៅ​ក្នុងវ៉ាលិស

អាជ្ញាធរឥណ្ឌាចាប់ខ្លួនបុរសជនជាតិកាណាដាម្នាក់នៅឯអាកាសយានដ្ឋាន Delhi ក្រោយរកឃើញលលាដ៍ក្បាលក្រពើនៅក្នុងវ៉ាលិសរបស់គាត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី១០ខែមករាឆ្នាំ២០២៥។

(រូបភាព៖ X)

បុរសអាយុ ៣២ ឆ្នាំរូបនេះកំពុងស្ថិតនៅអាកាសយានដ្ឋានដើម្បីចាំជើងហោះហើរទៅកាន់ប្រទេសកាណាដា ប៉ុន្តែគាត់ត្រូវបានបញ្ឈប់ក្នុងអំឡុងពេលត្រួតពិនិត្យសន្តិសុខកាលពីថ្ងៃចន្ទ។

គយ​ក្រុង​ដែលី​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា «ពេល​ពិនិត្យ​ គឺឃើញមានលលាដ៍​ក្បាល​ដែល​មាន​ធ្មេញ​មុត​ស្រដៀង​នឹង​ថ្គាម​របស់​កូន​ក្រពើ មាន​ទម្ងន់​ប្រហែល ៧៧៧ ក្រាម ​រុំ​ដោយ​ក្រណាត់​ពណ៌​លឿងស្រាល»។ បុរស​នោះ​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​លលាដ៍​ក្បាល​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​នាយកដ្ឋាន​ព្រៃ​ឈើ និង​សត្វព្រៃ ខណៈក្រុមមន្ត្រីបាននិយាយថា ការកាន់កាប់លលាដ៍ក្បាលក្រពើបានបំពានច្បាប់ការពារសត្វព្រៃរបស់ប្រទេសឥណ្ឌា និងច្បាប់គយរបស់ខ្លួន។

បើតាមមន្ត្រី​ព្រៃឈើ​ម្នាក់​បាន​ប្រាប់​កាសែត Times of India ថា បុរស​នោះ​បាន​ទិញ​លលាដ៍​ក្បាល​ពី​ប្រទេស​ថៃ ។បុរសនោះក៏បានប្រាប់មន្ត្រីថា គាត់មិនបានបរបាញ់ ឬសម្លាប់ក្រពើនោះទេ។ ការវិភាគលើលលាដ៍ក្បាលដោយនាយកដ្ឋានព្រៃឈើ និងសត្វព្រៃបានរកឃើញថាវាជាកម្មសិទ្ធិរបស់ប្រភេទសត្វដែលត្រូវបានការពារក្រោមច្បាប់ការពារសត្វព្រៃរបស់ប្រទេសឥណ្ឌា។

ទោះយ៉ាងការធ្វើតេស្តបន្ថែមទៀតកំពុងត្រូវបានអនុវត្តដើម្បីកំណត់អត្តសញ្ញាណប្រភេទសត្វពិតប្រាកដ។ ទន្ទឹមនឹងនេះ គយក្រុងដែលីនិយាយថា ការស៊ើបអង្កេតកំពុងដំណើរការ។

គួរបញ្ជាក់ថាកាលពីឆ្នាំមុន ក៏មានស្ត្រីជនជាតិកាណាដាអាយុ ៣២ ឆ្នាំម្នាក់ត្រូវបានបញ្ឈប់នៅព្រលានយន្តហោះ ដែលលីដែរ បន្ទាប់ពីនាងត្រូវបានគេរកឃើញថាមានស្នែងរបស់សត្វមិនស្គាល់អត្តសញ្ញាណនៅក្នុងវ៉ាលិស។ ស្ត្រីនោះបានប្រាប់មន្ត្រីថា នាងបានរើសបានវាអំឡុងពេលដើរលេងក្នុងតំបន់ Ladakh ភាគខាងជើង ហើយក៏យកទុកជាវត្ថុអនុស្សាវរីយ៍៕

(រូបភាព៖ PTI)

អត្ថបទ៖ ប៊ុន សុភាព

The post ឥណ្ឌាចាប់ខ្លួន បុរស​ម្នាក់ ក្រោយរកឃើញ​លលាដ៍​ក្បាល​ក្រពើ​នៅ​ក្នុងវ៉ាលិស appeared first on Kampuchea Thmey Daily.