សប្តាហ៍​ទី២ នាមីនា ផ្លូវ​ថ្មើរជើង (Walk Street) មាន​ល្ខោនខោល របាំ​ប្រពៃណី របាំវាយក្រាប

សម្រាប់សប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០២៥ នាថ្ងៃទី១៥និងថ្ងៃទី១៦មីនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានល្ខោនខោលដកស្រង់ឈុតមួយក្នុងរឿង The post សប្តាហ៍​ទី២ នាមីនា ផ្លូវ​ថ្មើរជើង (Walk Street) មាន​ល្ខោនខោល របាំ​ប្រពៃណី របាំវាយក្រាប appeared first on Kampuchea Thmey Daily.

សប្តាហ៍​ទី២ នាមីនា ផ្លូវ​ថ្មើរជើង (Walk Street) មាន​ល្ខោនខោល របាំ​ប្រពៃណី របាំវាយក្រាប

សម្រាប់សប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០២៥ នាថ្ងៃទី១៥និងថ្ងៃទី១៦មីនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានល្ខោនខោលដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការ ហើយថ្ងៃអាទិត្យ នឹងមានរបាំប្រពៃណី របាំវាយក្រាប។

នាយិកា​រង​រដ្ឋបាល​ និង​ជា​អ្នក​នាំពាក្យសាលារាជធានីភ្នំពេញ លោកស្រីដោ សម្ផស្ស បានឱ្យដឹងនាថ្ងៃទី១៥មីនានេះថា សម្រាប់ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំបន្ថែមថ្មី​ឱ្យ​មាន​ល្ខោនខោល​ដកស្រង់ឈុតមួយក្នុងរឿង ចម្បាំង​កុម្ភការ​នៅក្នុងរាត្រីថ្ងៃសៅរ៍ ហើយសម្រាប់ ថ្ងៃអាទិត្យវិញ នឹង​មាន​របាំ​ប្រពៃណី របាំវាយក្រាប ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរយើង។

គួររំលឹកថា នាសប្តាហ៍មុននេះ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញរៀបចំ ឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) ហើយក្រៅពីហ្នឹងនៅមានជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល។ទៅតាមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ហើយបើគិតត្រឹមថ្ងៃទី១៥មិនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេល១ខែនិងកន្លះហើយ។ ចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ។

គួរ​បញ្ជាក់​ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវ​បានរដ្ឋបាលរាជធានីភ្នំពេញដាក់​ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង​១សប្ដាហ៍​គឺ​ថ្ងៃសៅនិងថ្ងៃអាទិត្យ ចាប់​ពី​ម៉ោង​៦ល្ងាច​ដល់​ម៉ោង​១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕

ដោយ ៖ ស្រីរ័ត្ន

The post សប្តាហ៍​ទី២ នាមីនា ផ្លូវ​ថ្មើរជើង (Walk Street) មាន​ល្ខោនខោល របាំ​ប្រពៃណី របាំវាយក្រាប appeared first on Kampuchea Thmey Daily.