អាមេរិក ឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ី ទៅឲ្យអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាន់តែក្រពុលមុខហើយបន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសថា ខ្លួនឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ីឲ្យទៅទីក្រុង... The post អាមេរិក ឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ី ទៅឲ្យអ៊ុយក្រែន appeared first on Kampuchea Thmey Daily.

អាមេរិក ឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ី ទៅឲ្យអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាន់តែក្រពុលមុខហើយបន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសថា ខ្លួនឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ីឲ្យទៅទីក្រុងកៀវហើយ។

ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky (រូបថត៖ Reuters)

ច្បាស់ណាស់ វានឹងធ្វើឲ្យអ៊ុយក្រែន លំបាកខ្លាំងនិងជួយបញ្ហាប្រឈមច្រើនឡើងៗ ក្នុងការប្រយុទ្ធគ្នាជាមួយកម្លាំងរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។

តាមការបញ្ជាក់ពីនាយក CIA លោក John Ratcliffe ប្រាប់ទៅ Fox Business នៅថ្ងៃព្រហស្បតិ៍ទី៦ខែមីនាឆ្នាំ២០២៥, «លោកប្រធានាធិបតី ត្រាំ បានបញ្ជាឲ្យផ្អាកផ្តល់ការណ៍សម្ងាត់នេះសិន ដោយរង់ចាំមើលថាតើភាគីអ៊ុយក្រែន មានចិត្តចង់ធ្វើការដើម្បីដោះស្រាយបញ្ចប់ជម្លោះជាមួយរុស្ស៊ី ដែរឬក៏អត់»។

នាយក CIA លោក John Ratcliffe (រូបថត៖ Getty)

មិនត្រឹមប៉ុណ្ណឹង មានសារព័ត៌មានជាច្រើនបានចុះផ្សាយថា អាមេរិក ក៏ហាមឃាត់សម្ព័ន្ធមិត្តរបស់ខ្លួន មិនឲ្យចែករំលែកការណ៍សម្ងាត់ដល់អ៊ុយក្រែនដែរ។

ខំតែបានព័ត៌មានចារកម្មពីអាមេរិកនេះទេ ទើបអ៊ុយក្រែន អាចរៀបផែនការវាយលុកប្រឆាំងកងកម្លាំងរុស្ស៊ីបាន ហើយជួយឲ្យទីក្រុងកៀវ ត្រៀមខ្លួននិងទប់ទល់បានល្អចំពោះការវាយប្រហារដោយដ្រូននិងមីស៊ីលរុស្ស៊ី។

(រូបថត៖ AP)

ជាពិសេស ព័ត៌មានពីផ្កាយរណបនិងការស្ទាក់ចាប់សញ្ញា បានផ្តល់ប្រយោជន៍ដល់កងកម្លាំងអ៊ុយក្រែននៅជួរមុខ ឲ្យពួកគេអាចដឹងពីចលនានិងចេតនារបស់ទ័ពលោកពូទីន។

ដូច្នេះហើយ បើគ្មានការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកទេនោះ អ៊ុយក្រែនពិតលំបាកខ្លាំង ពោលគឺមិនអាចប្រើប្រាស់សព្វាវុធជួយពីលោកខាងលិច ប្រកបដោយប្រសិទ្ធភាព ដូចជាគ្រាប់ Himars ផលិតដោយសហរដ្ឋអាមេរិក ឬមីស៊ីល Stormshadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស និងបារាំងនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

The post អាមេរិក ឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ី ទៅឲ្យអ៊ុយក្រែន appeared first on Kampuchea Thmey Daily.