ភ្ញៀវទេសចរជាង ២ លាននាក់ ទៅលេងខេត្តកំពតនៅឆ្នាំ ២០២៤

ផ្អែកទៅលើសក្ដានុពលទេសចរណ៍នៅក្នុងខេត្តកំពត រដ្ឋបាលខេត្ត​បានខិតខំ កំពុងកសាងនូវ​សមិទ្ធិផលបម្រើឱ្យវិស័យទេសចរណ៍... The post ភ្ញៀវទេសចរជាង ២ លាននាក់ ទៅលេងខេត្តកំពតនៅឆ្នាំ ២០២៤ appeared first on Kampuchea Thmey Daily.

ភ្ញៀវទេសចរជាង ២ លាននាក់ ទៅលេងខេត្តកំពតនៅឆ្នាំ ២០២៤

នៅក្នុងឆ្នាំ ២០២៤ ភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅខេត្តកំពតសរុបចំនួនប្រមាណ ២ លាននាក់ កើនឡើង ៤៦ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយ​ការណ៍​របស់រដ្ឋបាលខេត្តកំពត។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងនៅក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋ​បាលថ្នាក់ក្រោមជាតិស្ដីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួម​សម្រេច​បានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ថា ខេត្តកំពត មានសក្ដានុពលពីធម្មជាតិលើវិស័យទេសចរណ៍ ដែលបច្ចុប្បន្ន អាជ្ញាធរខេត្តបានពង្រីក​គោល​ដៅទេសចរណ៍ចំនួន ៤២ កន្លែងទៀត ដែលមានស្រាប់ ដើម្បីស្រូបយកទេសចរណ៍ជាតិ និងអន្តរជាតិ។

លោកបញ្ជាក់ថា ខេត្តកំពតមានការរីកចម្រើនលើផ្នែកវស័យទេសចរ ដែលបានបម្រើដល់ជីវភាព​ប្រជាពលរដ្ឋ នៅក្នុងខេត្ត ដោយសារកំណើនទេសចរណ៍។

បើតាមលោក ម៉ៅ ធនិនលើកឡើងថា៖ «ផ្អែកទៅលើសក្ដានុពលទេសចរណ៍នៅក្នុងខេត្តកំពត រដ្ឋបាលខេត្ត​បានខិតខំ កំពុងកសាងនូវ​សមិទ្ធិផលបម្រើឱ្យវិស័យទេសចរណ៍ មានដូចជារូបសំ​ណាក​សេះសមុទ្របាញ់ទឹក នាឡិកាធំ ឆ្នេរខ្សាច់ប្របមាត់ព្រែក ៣ កន្លែង និងហេដ្ឋារចនា​សម្ព័ន្ធផ្លូវផ្សេងៗ ដែលកាន់តែធ្វើឱ្យមានការទាក់ទាញនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកសម្រាកលំហែយ៉ាងកុះករ។ ឆាប់ៗនេះ ខេត្តកំពតនឹងបង្ហាញសមិទ្ធិផលថ្មីមួយទៀត គឺឧបករណ៍ទឹកផុសរេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌បម្រើទេសចរ»៕

The post ភ្ញៀវទេសចរជាង ២ លាននាក់ ទៅលេងខេត្តកំពតនៅឆ្នាំ ២០២៤ appeared first on Kampuchea Thmey Daily.