កម្ពុជា បញ្ជូនសំបកកង់ រថយន្តចាស់ ប្រើរួចខុសច្បាប់ ជិត៨ម៉ឺនគីឡូ ទៅប្រទេសដើមវិញ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជូនសំបកកង់រថយន្តចាស់ៗប្រើរួចដែលខុសច្បាប់ផ្ទុកក្នុងកុងតឺន័រចំនួន៤ទូ ចំនួន៧៨,៦៤០ គីឡូក្រាម ទៅប្រទេសដើមវិញ ។ បើតាមអគ្គនាយកដ្ឋានគយនាថ្ងៃ៧ មីនានេះ ការបញ្ជូនទៅវិញបានធ្វើឡើងកាលពីថ្ងៃ២៦ កុម្ភៈ ថ្មីៗនេះ បន្ទាប់ពីអគ្គនាយកដ្ឋានគយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួចផ្ទុកក្នុងកុងតឺន័រចំនួន៤ទូពីក្រៅប្រទេស តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ បន្ទាប់ពីសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលព័ត៌មានពីការអនុញ្ញាតផ្តល់ដោយក្រុមហ៊ុននាវាដឹកជញ្ជូនតាមសមុទ្រ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចបានធ្វើការវិភាគហានិភ័យនិងបានកំណត់មុខសញ្ញាសង្ស័យលើការនាំចូលកុងតឺន័រចំនួន៤ទូនេះ មានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើរួច ។ ភ្លាមៗនោះ មន្រ្តីគយមានសមត្ថកិច្ច បានទាក់ទងទៅក្រុមហ៊ុននាវាដឹកជញ្ជូន និងម្ចាស់ទំនិញ ដើម្បីកាត់សៀលបើកទូត្រួតពិនិត្យ ទំនិញជាក់ស្តែងផ្ទុកក្នុងកុងតឺន័រ ទាំង៤ ឃើញថា មានផ្ទុកសំបកកង់រថយន្តចាស់ៗ ប្រើប្រាស់រួចដែលជាមុខសញ្ញា នៃការនាំចូលយកមកបោះបង់ ចោលនៅកម្ពុជា និងជាទំនិញហាមឃាត់ការនាំចូល។ ដោ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជូនសំបកកង់រថយន្តចាស់ៗប្រើរួចដែលខុសច្បាប់ផ្ទុកក្នុងកុងតឺន័រចំនួន៤ទូ ចំនួន៧៨,៦៤០ គីឡូក្រាម ទៅប្រទេសដើមវិញ ។

បើតាមអគ្គនាយកដ្ឋានគយនាថ្ងៃ៧ មីនានេះ ការបញ្ជូនទៅវិញបានធ្វើឡើងកាលពីថ្ងៃ២៦ កុម្ភៈ ថ្មីៗនេះ បន្ទាប់ពីអគ្គនាយកដ្ឋានគយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួចផ្ទុកក្នុងកុងតឺន័រចំនួន៤ទូពីក្រៅប្រទេស តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។

បន្ទាប់ពីសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលព័ត៌មានពីការអនុញ្ញាតផ្តល់ដោយក្រុមហ៊ុននាវាដឹកជញ្ជូនតាមសមុទ្រ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចបានធ្វើការវិភាគហានិភ័យនិងបានកំណត់មុខសញ្ញាសង្ស័យលើការនាំចូលកុងតឺន័រចំនួន៤ទូនេះ មានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើរួច ។ ភ្លាមៗនោះ មន្រ្តីគយមានសមត្ថកិច្ច បានទាក់ទងទៅក្រុមហ៊ុននាវាដឹកជញ្ជូន និងម្ចាស់ទំនិញ ដើម្បីកាត់សៀលបើកទូត្រួតពិនិត្យ ទំនិញជាក់ស្តែងផ្ទុកក្នុងកុងតឺន័រ ទាំង៤ ឃើញថា មានផ្ទុកសំបកកង់រថយន្តចាស់ៗ ប្រើប្រាស់រួចដែលជាមុខសញ្ញា នៃការនាំចូលយកមកបោះបង់ ចោលនៅកម្ពុជា និងជាទំនិញហាមឃាត់ការនាំចូល។

ដោយពិនិត្យឃើញថា ករណីនេះជាបទល្មើសច្បាប់ ស្តីពីគយ អគ្គនាយកដ្ឋានគយ បានសម្រេចដោយបង្ខំ ឱ្យម្ចាស់ទំនិញត្រូវនាំចេញត្រឡប់ ទៅវិញនូវទំនិញទាំង៤ទូកុងតឺន័រនេះ ឱ្យបានឆាប់រហ័សបំផុត យ៉ាងយូរត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងត្រូវបង់ពិន័យ តាមច្បាប់គយ។
ជាលទ្ធផលនៅថ្ងៃទី២៦ កុម្ភៈ ម្ចាស់ទំនិញបានបញ្ចប់នីតិវិធីបញ្ជូនសំបកកង់រថយន្តចាស់ៗប្រើរួចនេះចេញទៅវិញជាស្ថាពរ និងបានបង់ពិន័យស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

អគ្គនាយកដ្ឋានគយ តែងតែយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងសុវត្ថិភាព ចំពោះទំនិញនាំចេញ នាំចូល និងឆ្លងកាត់។ ជាក់ស្ដែងក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយបង្ក្រាបបានការនាំចូលដោយខុសច្បាប់នូវទំនិញហាមឃាត់រួមមាន ៖ សាច់បង្កកនិងផលិតផលពីសាច់សត្វខូចគុណភាព៣៧ករណី ស្មើនឹង៩៤ ០១៨ គីឡូក្រាម និងគ្រឿងញៀនទម្ងន់សុទ្ធ ៦៦ ៣០០,៩៤ ក្រាម។
ជាមួយគ្នានេះ នៅថ្ងៃទី២៨ កុម្ភៈ អគ្គនាយកដ្ឋានគយ បានរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព ចំនួន១០៧មុខដែលមានទម្ងន់សរុបប្រមាណ៥០៧តោន ៕