វិស័យសណ្ធាគារវៀតណាម ព្រួយបារម្ភពីការចំណាយកាន់តែច្រើន

វិស័យសណ្ធាគារវៀតណាម​ The post វិស័យសណ្ធាគារវៀតណាម ព្រួយបារម្ភពីការចំណាយកាន់តែច្រើន appeared first on Kampuchea Thmey Daily.

វិស័យសណ្ធាគារវៀតណាម ព្រួយបារម្ភពីការចំណាយកាន់តែច្រើន

កាសែតវៀតណាម​បាន​ចុះផ្សាយថា ឧស្សាហកម្ម​សណ្ឋាគារ​របស់​វៀតណាម​ កំពុង​បង្ហាញ​ពីសញ្ញា​ខ្លាំង​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ​ ដោយ​​កំណើន​​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ប៉ុន្តែអ្នកជំនាញព្រមានថា ​វិស័យនេះក៏ប្រឈមមុខនឹងបញ្ហា​ផងដែរ ជាពិសេសពាក់ព័ន្ធនឹង​ការគ្រប់គ្រងការចំណាយ ដែលកាន់តែច្រើនសម្រាប់ប្រតិបត្តិការ។ ​

អនុប្រធានសមាគមទេសចរណ៍វៀតណាម និងជាប្រធានសមាគមសណ្ឋាគារវៀតណាម លោកស្រី Đỗ Hồng Xoan ​បានឱ្យដឹងថា សណ្ឋាគារ និងរមណីយដ្ឋាននានានៅទូទាំងប្រទេសវៀតណាម បន្ត​ប្រឈមមុខ​នឹងការចំណាយខ្ពស់​លើ​វត្ថុធាតុដើម ឧបករណ៍ និងអាហារ រួមជាមួយនឹងទីផ្សារការងារដែលមិនស្ថិតស្ថេរ។

លោកស្រី Xoan បាននិយាយថា ការរំពឹងទុករបស់អតិថិជនជុំវិញគុណភាពសេវាកម្មកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែល​បន្ថែមសម្ពាធ​លើប្រតិបត្តិករសណ្ឋាគារ​។

ការកាត់បន្ថយការចំណាយប្រកបដោយតុល្យភាព ការលើកកម្ពស់គុណភាពសេវាកម្ម ការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងការបង្កើនប្រាក់ចំណូល ខណៈ​​ធានានូវប្រាក់ចំណូលកាន់តែប្រសើរសម្រាប់បុគ្គលិក គឺជាបញ្ហាប្រឈមដ៏ស្មុគស្មាញដែលអាជីវកម្ម​សណ្ធាគារវៀតណម​ត្រូវប្រុងប្រយ័ត្ន៕

The post វិស័យសណ្ធាគារវៀតណាម ព្រួយបារម្ភពីការចំណាយកាន់តែច្រើន appeared first on Kampuchea Thmey Daily.