វត្តមាននាវាផ្ទុកយន្តហោះចិនពីរគ្រឿងនៅមហាសមុទ្រប៉ាស៊ីហ្វិកធ្វើឲ្យជប៉ុនកង្វល់
ក្រសួងការពារជាតិជប៉ុនបាននិយាយថា ជាលើកដំបូងដែលនាវាផ្ទុកយន្តហោះចិនពីរគ្រឿងត្រូវបានគេឃើញធ្វើការជាមួយគ្នានៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក... The post វត្តមាននាវាផ្ទុកយន្តហោះចិនពីរគ្រឿងនៅមហាសមុទ្រប៉ាស៊ីហ្វិកធ្វើឲ្យជប៉ុនកង្វល់ appeared first on Kampuchea Thmey Daily.

ក្រសួងការពារជាតិជប៉ុន បាននិយាយថា ជាលើកដំបូងដែលនាវាផ្ទុកយន្តហោះចិនពីរគ្រឿងត្រូវបានប្រទះឃើញធ្វើការជាមួយគ្នានៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១០ខែមិថុនានេះ។

មួយក្នុងចំណោមនាវាទាំងពីរគ្រឿង មាននាវា Shandong រួមជាមួយនឹងកប៉ាល់ចិន ៤គ្រឿងផ្សេងទៀត បានចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន និងបានធ្វើការហ្វឹកហាត់ហោះហើរនៅជិតតំបន់ថ្មប៉ប្រះទឹក Okinotori Atoll ។ នាវាផ្សេងទៀត គឺនាវា Liaoning ត្រូវបានគេឃើញនៅជិតកោះ Minamitorishima ។
ជាការឆ្លើយតប ជប៉ុនបានបង្កើនការត្រួតពិនិត្យរបស់ខ្លួន និងបានផ្ញើសារព្រមានទៅកាន់ប្រទេសចិន។ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន លោក Yoshimasa Hayashi បាននិយាយថា សកម្មភាពទាំងនេះបង្ហាញថា ប្រទេសចិន ទំនងកំពុងព្យាយាមពង្រីកអំណាចយោធារបស់ខ្លួនឱ្យកាន់តែឆ្ងាយពីឆ្នេរសមុទ្ររបស់ខ្លួន។
ទោះយ៉ាងណាប្រទេសចិន បាននិយាយថា នាវាផ្ទុកយន្តហោះកំពុងប្រតិបត្តិការស្របច្បាប់ និងធ្វើការហ្វឹកហាត់ធម្មតា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា នាវាទាំងនោះ បានអនុវត្តតាមច្បាប់អន្តរជាតិ ហើយថា សកម្មភាពយោធារបស់ចិន គឺដើម្បីការពារជាតិ មិនមែនការវាយប្រហារនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
The post វត្តមាននាវាផ្ទុកយន្តហោះចិនពីរគ្រឿងនៅមហាសមុទ្រប៉ាស៊ីហ្វិកធ្វើឲ្យជប៉ុនកង្វល់ appeared first on Kampuchea Thmey Daily.