លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនាសារមន្ទីរ Centro de Turismo ហ្វីលីពីន

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនាសារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងអំឡុងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជេីញទស្សនកិច្ចផ្លូវការទៅកាន់ សាធារណរដ្ឋហ្វីលីពីន ។ សារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ឬជាភាសាសាមញ្ញ ត្រូវបានគេហៅថា Centro de Turismo គឺជាមជ្ឈមណ្ឌលទេសចរណ៍ និងសារមន្ទីរ ដែលមានតាំងពិពណ៌វត្ថុបុរាណប្រវត្តិសាស្ត្រ ជាច្រើន និង ជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ ពិសេសទាក់ទិនទៅនិងរឿងរាវ មុនសម័យអាណានិគម របស់ទីក្រុង Walled City សម័យអាណានិគមអេស្បាញ សម័យកាលបំផ្លិចបំផ្លាញ ក្នុងសង្រ្គាមលោកលើកទី២ សម័យកាលរស់ឡើងវិញ […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនាសារមន្ទីរ Centro de Turismo ហ្វីលីពីន

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនាសារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងអំឡុងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជេីញទស្សនកិច្ចផ្លូវការទៅកាន់ សាធារណរដ្ឋហ្វីលីពីន ។

សារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ឬជាភាសាសាមញ្ញ ត្រូវបានគេហៅថា Centro de Turismo គឺជាមជ្ឈមណ្ឌលទេសចរណ៍ និងសារមន្ទីរ ដែលមានតាំងពិពណ៌វត្ថុបុរាណប្រវត្តិសាស្ត្រ ជាច្រើន និង ជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ ពិសេសទាក់ទិនទៅនិងរឿងរាវ មុនសម័យអាណានិគម របស់ទីក្រុង Walled City សម័យអាណានិគមអេស្បាញ សម័យកាលបំផ្លិចបំផ្លាញ ក្នុងសង្រ្គាមលោកលើកទី២ សម័យកាលរស់ឡើងវិញ និងសម័យកាលអភិវឌ្ឍន៍ នាពេលអនាគត របស់សាធារណរដ្ឋហ្វីលីពីន៕