លោក ហ៊ុន ម៉ានី៖ យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើងឡើយ

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញ​ដល់​កូន​ខ្មែរ​គ្រប់​រូបរួមគ្នាការពារបូរណភាពទឹកដី ការពារ​ផលប្រយោជន៍ជាតិ និង​ការពារកិត្តិយស និងភាព​ថ្លៃថ្នូររបស់​ខ្មែរ​យើង។ លោកថាពលរដ្ឋ​ខ្មែរ​មិន​អាច​នៅ​ស្ងៀមចំពោះ​ការ​ប្រមាថនោះ​ឡើយ។ The post លោក ហ៊ុន ម៉ានី៖ យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើងឡើយ appeared first on Kampuchea Thmey Daily.

លោក ហ៊ុន ម៉ានី៖ យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើងឡើយ

រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញ​ដល់​កូន​ខ្មែរ​គ្រប់​រូបរួមគ្នាការពារបូរណភាពទឹកដី ការពារ​ផលប្រយោជន៍ជាតិ និង​ការពារកិត្តិយស និងភាព​ថ្លៃថ្នូររបស់​ខ្មែរ​យើង។ លោកថាពលរដ្ឋ​ខ្មែរ​មិន​អាច​នៅ​ស្ងៀមចំពោះ​ការ​ប្រមាថនោះ​ឡើយ។

លើកឡើង​ក្នុង​ហ្វេសបុក​ផេក​នៅ​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ២០២៥នេះលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាន​លើក​ឡើង​ថា​មួយ​រយៈចុង​ក្រោយ​នេះ​ប្រទេសថៃបានប្រព្រឹត្តទង្វើគគ្លើន និង​មិន​គប្បីជា​ច្រើន​លើ​ក​មក​លើ​កម្ពុជា ដែល​បាន​រុញ​ឱ្យ​កម្ពុជា​មាន​វិធានការ​តបទៅវិញក្នុង​ភាព​ចាស់ទុំ និង​យកឧត្តមប្រយោជន៍ជាតិប្រជាជន​ជា​ធំ។

លោក ហ៊ុន ម៉ានី សង្ឃឹម​ថាពលរដ្ឋនឹង​យល់​ស្របហើយ​គាំទ្រ​ចំពោះ​ចំណាត់ការ​ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញនៅពេលនេះ។ លោកថា សកម្មភាព​ កាយវិការ និង​សំឡេង​នៃ​ការ​គាំទ្រ​របស់​ពលរដ្ឋ​កម្ពុជាម្នាក់ៗ គឺជា​កម្លាំង​ចិត្ត​ និង​ថាមពល​សម្រាប់​រាជរដ្ឋាភិបាល​និង​កងកម្លាំង​ប្រដាប់អាវុធរបស់​យើង​នាពេលនេះ។

លោកថា៖ «យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើង ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ»។

បញ្ហាព្រំដែន​កម្ពុជា​-ថៃបាន​កើន​កម្ដៅ​ជា​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ថៃ​បាន​ឆ្មក់​ចូល​បាញ់​សម្លាប់​ទ័ព​ខ្មែរ​ម្នាក់​នៅ​តំបន់​មុំបី​កាល​ពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥​មក ហើយ​ក៏​បាន​បន្ត​បិទ​ព្រំដែន​ដោយ​ឯកតោភាគីកាលពី​សប្ដាហ៍ និង​បាន​ប្រើប្រាស់​ភាសាចង់​កាត់​ផ្ដាច់​ភ្លើង​អគ្គិសនី និង​អ៊ីនធើណិតដែល​ផ្គត់​ផ្គង់​មក​កម្ពុជា​ទៀត​ផង។

នៅ​យប់​ថ្ងៃទី​១២ ខែ​មិថុនា នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​សម្រេច​ឆ្លើយ​តបដោយ​ឱ្យក្រសួងប្រៃសនីយ៍ និងក្រសួង​រ៉ែ និង​ថាម​ពល​ ឈប់​ទិញ​អ៊ីនធើណិត និង​អគ្គិសនី​ពី​ប្រទេស​ថៃភ្លាមៗ បន្ថែមលើ​នេះខ្សែភាពយន្ត​ថៃ​ក៏​ត្រូវ​បញ្ឈប់​ការ​បញ្ចាំង​នៅ​កម្ពុជា​ផងដែរ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មិថុនានេះកម្ពុជា​ក៏​សម្រេច​បិទ​ច្រក​ព្រំដែនដូង​ស្ថិត​ក្នុងស្រុកកំរៀង ខេត្ត​បាត់ដំបង ដែល​ធ្វើ​ឱ្យ​ទំនិញ​ថៃ​ដែល​បំរុង​ដឹក​ទៅ​វៀតណាម​កកស្ទះផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post លោក ហ៊ុន ម៉ានី៖ យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើងឡើយ appeared first on Kampuchea Thmey Daily.