Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ

គេហទំព័រផ្លូវការរបស់សង្វាក់ភោជនីយដ្ឋានមួយក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានអាប់ដេត ដោយបង្ហាញរូប... The post Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ appeared first on Kampuchea Thmey Daily.

Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ

នៅ​ថ្ងៃទី ០២ខែមិថុនា គេហទំព័រផ្លូវការរបស់សង្វាក់ភោជនីយដ្ឋានល្បីល្បាញក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានផ្លាស់ប្ដូរ ដោយបង្ហាញរូបភាពរបស់តារាប្រុស លោក Kim Woo-bin នៅខាងមុខវិញម្ដង ហើយដាក់នៅកណ្តាលផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដ៏សំខាន់បំផុត។

Kim Woo-bin ​(ឆ្វេង) និង Kim Soo-hyun (ស្ដាំ), រូបភាព៖kbizoom

ត្រូវបានគេស្គាល់ថា ជារូបភាពដែលអាចទុកចិត្តបាន និងស្អាតស្អំរបស់គាត់ ការ​តែង​តាំង​របស់ លោក​ Kim Woo-bin ត្រូវ​បាន​ស្វាគមន៍យ៉ាងទូលំទូលាយដោយអ្នកលេងអ៊ីនធឺណិតជាច្រើន ដោយមានមតិសរសើរពីជម្រើសនេះថាជា ការស្ដាររូបភាពដែលទទួលបានជោគជ័យ និង សមល្អសម្រាប់ម៉ាកយីហោរបស់ហាងដែលធ្លាប់តែទទួលបានល្បីល្បាញក្នុងប្រទេស។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីរយៈពេលដ៏ច្របូកច្របល់ដល់ភោជនីយដ្ឋាន Shabu All Day ដែលប្រឈមមុខនឹងវិបត្តិម៉ាកយីហោ បន្ទាប់ពី Kim Soo-hyun បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវសាធារណៈ ជាមួយនឹងតារាសម្តែងស្រី Kim Sae-ron ។

ភាពចម្រូងចម្រាសនេះបានបង្កើតភាពច្របូកច្របល់យ៉ាងខ្លាំង សម្រាប់ម្ចាស់សិទ្ធិផ្តាច់មុខ ដែលភាគច្រើននៃពួកគេបានបញ្ចូលរូបភាពរបស់ Kim Soo-hyun យ៉ាងច្រើនលើសលប់ទៅក្នុងការតុបតែងខាងក្នុង និងឧបករណ៍ទីផ្សាររបស់ពួកគេ។ ក្នុង​ករណី​គួរ​ឲ្យកត់​សម្គាល់ជាងនេះ ហាង​មួយ​ចំនួន​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​យក​កម្រាល​តុ​ដែល​មាន​រូប​តារាប្រុសទៅបោះចោល ​ដើម្បី​ចៀសវាង​មតិ​អវិជ្ជមាននិងគ្មានភ្ញៀវចូលហាងរបស់ពួកគេ។

យ៉ាងណា នៅពេលដែលភោជនីយដ្ឋាន Shabu All Day ព្យាយាមឃ្លាតឆ្ងាយពីភាពចម្រូងចម្រាស ហើយតែងតាំង Kim Woo-bin វិញ នោះគឺជាចំណុចសំខាន់នៃយុទ្ធសាស្ត្រច្បាស់លាស់។ ការកើនឡើងនៃប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះដ៏ល្អឥតខ្ចោះរបស់តារាប្រុសរូបនេះ នឹងធ្វើឲ្យគាត់ក្លាយជាជម្រើសដ៏រឹងមាំសម្រាប់ការដឹកនាំម៉ាកយីហោទៅក្នុងជំពូកថ្មីមួយ។

ដោយឡែក ងាកមកកាន់ Kim Soo-hyun ធ្លាប់តែជាតារាបង្ហាញម៉ូដលំដាប់កំពូល បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការយល់ព្រមពីម៉ាកយីហោល្បីៗច្រើនជាង ១៦ រួមទាំង Dinto, Tous Les Jours, Shinhan Bank និង Prada។ ប៉ុន្តែឥឡូវនេះ ម៉ាកយីហោភាគច្រើនបានបិទកិច្ចសន្យា ឬលុបចោលដោយស្ងាត់ស្ងៀមនូវសម្ភារៈផ្សព្វផ្សាយដែលមានរូបគាត់។

ជាការឆ្លើយតបនឹងភាពចម្រូងចម្រាសនេះ Kim Soo-hyun បានទទួលស្គាល់ថាមានទំនាក់ទំនងស្នេហាជាមួយ Kim Sae-ron ប្រហែលមួយឆ្នាំ បន្ទាប់ពីនាងមានអាយុពេញវ័យ ប៉ុន្តែបានបដិសេធយ៉ាងខ្លាំងចំពោះទំនាក់ទំនងណាមួយដែលថា នាងមិនទាន់គ្រប់អាយុ។ ចាប់តាំងពីពេលនោះមក គាត់បានដាក់ពាក្យប្តឹងពីបទបរិហារកេរ្តិ៍លើគ្រួសាររបស់នាងចំនួន១១ ពាន់លានវ៉ុន (ប្រហែល ៨ លានដុល្លារ) ។

យ៉ាងណាមិញ នៅពេលដែលសាធារណជន និងឧស្សាហកម្មផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេ យុទ្ធនាការថ្មីរបស់ Shabu All Day ជាមួយតារាសម្ដែង Kim Woo-bin ប្រហែលជាគ្រាន់តែជាអ្វីដែលក្រុមហ៊ុន Franchise ត្រូវការដើម្បីឈ្នះត្រឡប់មកវិញនូវទំនុកចិត្តរបស់អតិថិជន និងធ្វើឲ្យមានស្ថេរភាពនូវអត្តសញ្ញាណម៉ាករបស់ខ្លួន នៅពេលមានភាពច្របូកច្របល់ជាមួយនឹងរឿងអាស្រូវ៕

រូបភាព៖kbizoom

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាចម្រៀង Dong-wook ចេញមុខការពារ Karina ​ក្នុង​ទស្សនៈ​នយោបាយ​កូរ៉េ​

The post Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ appeared first on Kampuchea Thmey Daily.