អវត្តមាន Park Bom លើឆាកនៅអាមេរិក នាំឲ្យ គេទស្សន៍ទាយវាសនារបស់ក្រុម 2NE1 នាថ្ងៃមុខ
សមាជិក 2NE1 បានត្រលប់មកឆាកវិញកាលពីថ្ងៃទី ៣ ខែមិថុនា ក្នុងពិធីបុណ្យដ៏ធំមួយនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ប៉ុន្តែ... The post អវត្តមាន Park Bom លើឆាកនៅអាមេរិក នាំឲ្យ គេទស្សន៍ទាយវាសនារបស់ក្រុម 2NE1 នាថ្ងៃមុខ appeared first on Kampuchea Thmey Daily.

សមាជិក 2NE1 បានត្រលប់មកឆាកវិញកាលពីថ្ងៃទី ៣ ខែមិថុនា ក្នុងពិធីបុណ្យដ៏ធំមួយនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ប៉ុន្តែការសម្តែងរបស់ពួកគេមានត្រឹមតែសមាជិកតែបីនាក់ប៉ុណ្ណោះពោលគឺ CL, Sandara Park និង Minzy ដោយអវត្តមាន Park Bom និងបានបញ្ឆេះនូវការបញ្ចេញមតិពីអ្នកគាំទ្រ និងការពិភាក្សាតាមអ៊ីនធឺណិតយ៉ាងគគ្រឹកគគ្រេងពាក់ព័ន្ធនឹងវាសនាក្រុមចម្រៀងមួយនេះ។

អវត្តមានរបស់ Park Bom ដែលបានទៅកម្សាន្តនៅទីក្រុង Los Angeles កាលពីថ្ងៃទី ២១ ខែឧសភា បើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់នាងផ្ទាល់ ដោយនោះបានធ្វើឲ្យអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយមានការងឿងឆ្ងល់ជាខ្លាំង។
ទោះបីជាមានវត្តមាននៅក្នុងទីក្រុងក៏ដោយ ក៏នាងមិនបានចូលរួមក្នុងការសម្តែងការជួបជុំគ្នាដ៏ល្បីរបស់ក្រុមនេះឡើយ ដោយបង្កឲ្យមានសំណួរអំពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់តារាចម្រៀងវ័យ៤១ឆ្នាំជាពន់ពេក។
ជាមួយគ្នានេះដែរ សមាជិកបីនាក់ផ្សេងទៀតបានចែករំលែកការបង្ហោះសារអបអរសាទរ និងរូបថតក្រុមពីការសម្តែងនៅលើឆាក។ CL បានដាក់ចំណងជើងលើការបង្ហោះរបស់នាងថា «Thank you LA ខណៈ Sandara Park បានអរគុណអ្នកគាំទ្រ ហើយបន្ថែមថា Thank you Blackjacks (fandom ផ្លូវការរបស់ 2NE1)។ ចំណែក Minzy បានសរសេរថា ក្រុមពួកយើងមិនឈប់ត្រឹមនេះទេ ។ រូបភាពបានបង្ហាញយ៉ាងច្បាស់ថា អ្នកទាំងបីកំពុងបង្ហាញថាមពលដ៏ខ្លាំងក្លានៅលើឆាក ដោយទំនុកចិត្តបំផុត ថ្វីដ្បិតតែសលសមាជិកតែ៣នាក់ក៏ដោយ។
ការបង្ហាញខ្លួននៅទីក្រុង Los Angeles របស់ 2NE1 ធ្វើឡើងបន្ទាប់ពីការប្រគំតន្ត្រីដ៏ជោគជ័យរបស់ក្រុមកាលពីលើកមុននៅក្នុងចំណងជើងថា Welcome Back ដែលបានធ្វើឡើងនៅឯសង្វៀនកីឡាអូឡាំពិក KSPO Dome របស់ទីក្រុងសេអ៊ូល ដែលបានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេជាមួយនឹងវគ្គផ្តាច់ព្រ័ត្រដ៏ជោគជ័យបំផុត។
យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយត្រូវបានធ្វើឡើងទាក់ទងនឹងការអវត្តមានរបស់ Park Bom នៅឡើយទេ ប៉ុន្តែវត្តមានរួមគ្នា និងការផ្ញើសារដ៏រីករាយរបស់អ្នកទាំងបី បង្ហាញពីសកម្មភាពដែលកំពុងបន្ត ហើយអាចជាជំពូកថ្មីសម្រាប់ក្រុម 2NE1 ក្នុងនាមសមាជិកដែលនៅសេសសល់៣នាក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុចម្បង នាំឲ្យសិល្បករកូរ៉េភាគច្រើន មិនអនុញ្ញាតឲ្យបញ្ចេញទស្សនៈនយោបាយដាច់ខាត
The post អវត្តមាន Park Bom លើឆាកនៅអាមេរិក នាំឲ្យ គេទស្សន៍ទាយវាសនារបស់ក្រុម 2NE1 នាថ្ងៃមុខ appeared first on Kampuchea Thmey Daily.