លោក សំ វិច្ឆិកា ៖ លោក លី សាម៉េត ត្រូវបានបញ្ជូន ទៅតុលាការ
ភ្នំពេញ ៖ អ្នកនាំពាក្យស្នងការ នគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកាបានឲ្យដឹងថា បន្ទាប់មានការសួរនាំ លោក លី សាម៉េតរួចមក កាលពីយប់ថ្ងៃ៤ វិច្ឆិកា នៅម៉ោងប្រមាណជា១០ និង៣០នាទីព្រឹកថ្ងៃ៥ វិច្ឆិកា នេះ សមត្ថកិច្ច បានបញ្ជូន លោក ទៅតុលាការហើយ ដើម្បីចាត់វិធានការ ទៅតាមផ្លូវច្បាប់។ លោក សំ វិច្ឆិកា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាមុននេះបន្តិចថា “ផែនការងារសន្តិសុខ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញបានបញ្ជូនលោក លី សាម៉េត ទៅតុលាការអនុវត្តទៅតាមនីតិវិធីហើយ”។ លោកបន្តថា ក្រោយលោក លី សាម៉េត ចេញវីដេអូសូមទោស នារាត្រីថ្ងៃ៤ វិច្ឆិកា សមត្ថកិច្ចបាននាំខ្លួន លោកមកពីខេត្តព្រះសីហនុ ហើយក៏ត្រូវបាន លោកឧត្តមសេនីយ៍ជួន ណារិន្ទសួរនាំផងដែរ។ កាលពីថ្ងៃ៤ វិច្ឆិកា លោក លី សាម៉េត ចេញវិដេអូសារភាពកំហុសពាក់ព័ន្ធការឆបោកលុយពីពលរដ្ឋ ប៉ុន្តែទោះបីជាយ៉ាងណា […]
ភ្នំពេញ ៖ អ្នកនាំពាក្យស្នងការ នគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកាបានឲ្យដឹងថា បន្ទាប់មានការសួរនាំ លោក លី សាម៉េតរួចមក កាលពីយប់ថ្ងៃ៤ វិច្ឆិកា នៅម៉ោងប្រមាណជា១០ និង៣០នាទីព្រឹកថ្ងៃ៥ វិច្ឆិកា នេះ សមត្ថកិច្ច បានបញ្ជូន លោក ទៅតុលាការហើយ ដើម្បីចាត់វិធានការ ទៅតាមផ្លូវច្បាប់។
លោក សំ វិច្ឆិកា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាមុននេះបន្តិចថា “ផែនការងារសន្តិសុខ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញបានបញ្ជូនលោក លី សាម៉េត ទៅតុលាការអនុវត្តទៅតាមនីតិវិធីហើយ”។
លោកបន្តថា ក្រោយលោក លី សាម៉េត ចេញវីដេអូសូមទោស នារាត្រីថ្ងៃ៤ វិច្ឆិកា សមត្ថកិច្ចបាននាំខ្លួន លោកមកពីខេត្តព្រះសីហនុ ហើយក៏ត្រូវបាន លោកឧត្តមសេនីយ៍ជួន ណារិន្ទសួរនាំផងដែរ។
កាលពីថ្ងៃ៤ វិច្ឆិកា លោក លី សាម៉េត ចេញវិដេអូសារភាពកំហុសពាក់ព័ន្ធការឆបោកលុយពីពលរដ្ឋ ប៉ុន្តែទោះបីជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំឲ្យសមត្ថកិច្ច ឬកងរាជអាវុធហត្ថនាំខ្លួន លោកលី សាម៉េត បញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់៕