​សេដ្ឋកិច្ចថៃ កើន​​ ៣ ភាគរយ​ នៅត្រីមាស​ទី​៣​ ឆ្នាំលើឆ្នាំ លឿនបំផុតក្នុងរយៈពេល​២ឆ្នាំ

កំណើន​សេដ្ឋកិច្ច​ថៃ​នៅ​ត្រីមាស​ទី៣​ បង្ហាញ​ពីភាព​ប្រសើរ​ឡើង​ជាង​ការ​រំពឹង​ទុក​ ខណៈថៃ​បាន​ប្រឈម​មុខ​នឹង​សេដ្ឋកិច្ច​ដើរ​អូស​ជើង​​ក្រោយ​វិបត្តិ​កូវីដ១៩​ ដោយសារ​បំណុល​គ្រួសារ​ខ្ពស់​ តម្រូវការ​ក្នុងស្រុក​ខ្សោយ​ ដូចគ្នា​នឹង​ស្ថានភាព​តម្រូវការ​នៅ​ប្រទេស​ដៃគូពាណិជ្ជកម្ម​ដ៏​ធំរបស់​ថៃ​​ គឺ​ចិន​។ The post ​សេដ្ឋកិច្ចថៃ កើន​​ ៣ ភាគរយ​ នៅត្រីមាស​ទី​៣​ ឆ្នាំលើឆ្នាំ លឿនបំផុតក្នុងរយៈពេល​២ឆ្នាំ appeared first on Kampuchea Thmey Daily.

​សេដ្ឋកិច្ចថៃ កើន​​ ៣ ភាគរយ​ នៅត្រីមាស​ទី​៣​ ឆ្នាំលើឆ្នាំ លឿនបំផុតក្នុងរយៈពេល​២ឆ្នាំ

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC)​ បាន​ឱ្យដឹង​នៅ​ថ្ងៃ​នេះ​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​បាន​កើន​ឡើង​ ៣​ ភាគរយ​​ នៅ​ត្រីមាសទី​៣​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពីឆ្នាំ​មុន​ ដែល​វា​​ជា​កំណើន​លឿន​បំផុត​ក្នុងរយៈពេល​ ២ ឆ្នាំ​ និង​លើស​ការ​ព្យាករ​ ២,៦ ភាគរយ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

​ធៀប​នឹង​ត្រីមាស​ទី​២​វិញ​ សេដ្ឋកិច្ចថៃ​បាន​កើន​ឡើង​ ១,២ ភាគរយ នៅ​ត្រីមាស​ទី​៣​​ ​ដែល​ជា​កំណើន​ធំ​បំផុតក្នុងរយៈពេល ១៨​ ខែ ហើយ​លើស​ពី​ការព្យាករ ០,៨ ភាគរយ​។ ​កាល​ពីត្រីមាស​ទី​២​ សេដ្ឋកិច្ចថៃ​កើន​ឡើង​ ២,២ ភាគរយ​ ក្នុងអត្រាប្រចាំ​ឆ្នាំ​ និង​ ០,៨ ភាគរយ​ ធៀប​នឹង​ត្រីមាស​ទី​១​។

ជាមួយ​គ្នា​នេះ​ NESDC បាន​ព្យាករ​ពីកំណើនសេដ្ឋកិច្ច​ ២,៦ ភាគរយ​ នៅឆ្នាំ​នេះ​ ដោយ​ត្រូវ​នឹង​រង្វង់​ព្យាករ ២,៣-២,៨ កាល​ពី​លើក​មុន​ ខណៈ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​​ ២០២៥ រំពឹង​នឹង​នៅ​ចន្លោះ​ពី​ ២,៣-៣,៣ ភាគរយ​។ ​

គួរ​គូស​បញ្ជាក់​ កំណើន​សេដ្ឋកិច្ច​ថៃ​នៅ​ត្រីមាស​ទី៣​ បង្ហាញ​ពីភាព​ប្រសើរ​ឡើង​ជាង​ការ​រំពឹង​ទុក​ ខណៈថៃ​បាន​ប្រឈម​មុខ​នឹង​សេដ្ឋកិច្ច​ដើរ​អូស​ជើង​​ក្រោយ​វិបត្តិ​កូវីដ១៩​ ដោយសារ​បំណុល​គ្រួសារ​ខ្ពស់​ តម្រូវការ​ក្នុងស្រុក​ខ្សោយ​ ដូចគ្នា​នឹង​ស្ថានភាព​តម្រូវការ​នៅ​ប្រទេស​ដៃគូពាណិជ្ជកម្ម​ដ៏​ធំរបស់​ថៃ​​ គឺ​ចិន​។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយថា រដ្ឋាភិបាលថៃ​នឹងពិចារណាវិធានការជំរុញសេដ្ឋកិច្ច​បន្ថែមទៀតនៅថ្ងៃអង្គារនេះ​ រួមទាំងដំណាក់កាលទី២​នៃ​គោលនយោបាយ​ «​កាបូបឌីជីថល»​ ដែល​ចែក​លុយ​ប្រមាណ​ ១០ ០០០ លាន​បាត/ម្នាក់​ ​ដល់​ពល​រដ្ឋ​ថៃ​ ដើម្បី​ជំរុញ​ការ​ចំណាយ​។ វិស័យទេសចរណ៍ និងការនាំចេញ ​គឺ​ជាវិស័យ​ជំរុញកំណើន​សេដ្ឋកិច្ច​ដ៏សំខាន់​របស់​ថៃ ​ហើយ​រំពឹងថានឹងបន្តជួយដល់សេដ្ឋកិច្ចនៅឆ្នាំក្រោយទៅ​ទៀត​៕

The post ​សេដ្ឋកិច្ចថៃ កើន​​ ៣ ភាគរយ​ នៅត្រីមាស​ទី​៣​ ឆ្នាំលើឆ្នាំ លឿនបំផុតក្នុងរយៈពេល​២ឆ្នាំ appeared first on Kampuchea Thmey Daily.