បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
តាមការចុះផ្សាយរបស់សារព័ត៌មាន Aol នៅថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០២៤, បច្ចុប្បន្ននេះ ភពផែនដីបានកើតមានបាតុភូតព្រះចន្ទ២ រួចទៅហើយ... The post បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា appeared first on Kampuchea Thmey Daily.
តាមការចុះផ្សាយរបស់សារព័ត៌មាន Aol នៅថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០២៤, បច្ចុប្បន្ននេះ ភពផែនដីបានកើតមានបាតុភូតព្រះចន្ទ២ រួចទៅហើយ ប៉ុន្តែបាតុភូតនេះមិនទាន់ចប់ឡើយ ពោលគឺវានឹងអូសបន្លាយពេលរហូតដល់ចុងខែវិច្ឆិកាឯណោះ។
តាមពិតទៅវាគឺជាអាចម៍ផ្កាយដ៏តូចមួយឈ្មោះ 2024 PT5 ទេ ប៉ុន្តែហេតុតែគេហៅវាថាជាព្រះចន្ទទី២ឬព្រះចន្ទតូច «Mini Moon» គឺដោយសារតែអាចម៍ផ្កាយនេះស្រដៀងព្រះចន្ទ ហើយទំនាញរបស់ផែនដីចាប់បានវាជាបណ្តោះអាសន្ន ធ្វើឲ្យវាវិលជំវិញផែនដីរយៈពេល២ខែ ពោលគឺចាប់ពីថ្ងៃទី២៩ខែកញ្ញាដល់ថ្ងៃទី២៥ខែវិច្ឆិកា ទើបចាកចេញទៅវិញ។
ក្រុមអ្នកស្រាវជ្រាវនៅ Asteroid Terrestrial-impact Last Alert System ដែលជាបណ្តាញតាមដានអាចម៍ផ្កាយផ្តល់មូលនិធិដោយអង្គការណាសា បានប្រទះឃើញអាចម៍ផ្កាយនេះក្នុងខែសីហា នៅតំបន់ Sutherland នៃប្រទេសអាហ្វ្រិកខាងត្បូង ហើយក៏ដាក់ឈ្មោះវាថា 2024 PT5 តែម្តងទៅ។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែវាមានទំហំតូចពេក ពោលគឺមានមុខកាត់ត្រឹម១១ម៉ែត្រប៉ុណ្ណោះនោះ មនុស្សយើងមិនអាចមើលឃើញវាដោយភ្នែកទទេបានទេ ហើយទាល់តែតេឡេស្កុបទំនើបបំផុត ទើបអាចឆ្លុះមើលព្រះចន្ទតូចនេះឃើញ។
2024 PT5 គឺស្ថិតក្នុងចំណោមក្រុមអាចម៍ផ្កាយ Arjuna ដែលក្រុមនេះ ក៏ធ្លាប់មានអាចម៍ផ្កាយហោះចូលគន្លងផែនដីញឹកគួរសមដែរ។ យ៉ាងណា ក្រោយការចាកចេញរបស់ 2024 PT5 គេព្យាករថា ភពផែនដី នឹងមិនជួបបាតុភូតព្រះចន្ទ២ទៀតឡើយ រហូតដល់ឆ្នាំ២០៥៥ឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាចម៍ផ្កាយប៉ុនយន្តហោះ នឹងធ្វើដំណើរមកកៀកផែនដី នៅប៉ុន្មានថ្ងៃទៀត
The post បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា appeared first on Kampuchea Thmey Daily.