ទីប្រឹក្សាធនាគារជាតិ ពិនិត្យមើលវឌ្ឍនភាពសាងសង់អគារសិក្សា និងមន្ទីរពេទ្យនៅស្រុកស្ទោង!
កំពង់ធំ៖ លោក ហ៊ាន គឹមសឿន ទីប្រឹក្សាធនាគារជាតិ តំណាងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញពិនិត្យមើលវឌ្ឍនភាព សាងសង់អគារសិក្សា១ខ្នងនៅវិទ្យាល័យជា ស៊ីមប្រឡាយ និងអគារមន្ទីរពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះដែរ លោកបានលើកទឹកចិត្តដល់ក្រុមជាង ត្រូវធ្វើសំណង់ទាំងនេះប្រកបដោយបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាពប្រើប្រាស់បានយូរអង្វែងនិងប្រព្រឹត្តទៅបានតាមការកំណត់ដើម្បីឆ្លើយតបទៅនឹងគុណភាពសិក្សានិងកំណើនសិក្សានុសិស្សនៅវិទ្យាល័យជា ស៊ីមប្រឡាយ និងតម្រូវការជាក់ស្ដែងរបស់មន្ទីរពេទ្យបង្អែកស្ទោង។ ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារធនាគារជាតិជាពិសេស លោក ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិ និងលោកស្រី ជា សិរី ទេសាភិបាលនៃធនាគារជាតិកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពនិងតម្រូវការជាក់ស្ដែងរបស់សិស្សានុសិស្សនិងមន្ទីរពេទ្យនៅក្នុងស្រុកស្ទោង។ សូមបញ្ជាក់ថា អគារសិក្សានៅវិទ្យាល័យជាស៊ីម ប្រឡាយ មានទទឹង ៩ម៉ែត្រ បណ្ដោយ ៥៤ម៉ែត្រ ចែកចេញជា ១២បន្ទប់ ហើយអគារន
កំពង់ធំ៖ លោក ហ៊ាន គឹមសឿន ទីប្រឹក្សាធនាគារជាតិ តំណាងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញពិនិត្យមើលវឌ្ឍនភាព សាងសង់អគារសិក្សា១ខ្នងនៅវិទ្យាល័យជា ស៊ីមប្រឡាយ និងអគារមន្ទីរពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះដែរ លោកបានលើកទឹកចិត្តដល់ក្រុមជាង ត្រូវធ្វើសំណង់ទាំងនេះប្រកបដោយបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាពប្រើប្រាស់បានយូរអង្វែងនិងប្រព្រឹត្តទៅបានតាមការកំណត់ដើម្បីឆ្លើយតបទៅនឹងគុណភាពសិក្សានិងកំណើនសិក្សានុសិស្សនៅវិទ្យាល័យជា ស៊ីមប្រឡាយ និង
តម្រូវការជាក់ស្ដែងរបស់មន្ទីរពេទ្យបង្អែកស្ទោង។
ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារធនាគារជាតិជាពិសេស លោក ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិ និងលោកស្រី ជា សិរី ទេសាភិបាលនៃធនាគារជាតិកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពនិងតម្រូវការជាក់ស្ដែងរបស់សិស្សានុសិស្សនិងមន្ទីរពេទ្យនៅក្នុងស្រុកស្ទោង។
សូមបញ្ជាក់ថា អគារសិក្សានៅវិទ្យាល័យជាស៊ីម ប្រឡាយ មានទទឹង ៩ម៉ែត្រ បណ្ដោយ ៥៤ម៉ែត្រ ចែកចេញជា ១២បន្ទប់ ហើយអគារនៅមន្ទីរពេទ្យបង្អែកស្ទោងមានទទឹ ១៨ម៉ែត្រ ណ្តោយ ៤៥ម៉ែត្រ ចែកចេញជា ២៨បន្ទប់ ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារសិក្សា និងមន្ទីរពេទ្យផងដែរ ដែលជាអំណោយនិងជាចំណង់ដៃដ៏ថ្លៃថ្លារបស់លោក ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងអតីតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង៕
ដោយ៖ សំនៀង