បញ្ជូនខ្លួនម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធទៅតុលាការ

កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះ បានសម្រេចបញ្ជូនខ្លួន... The post បញ្ជូនខ្លួនម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធទៅតុលាការ appeared first on Kampuchea Thmey Daily.

បញ្ជូនខ្លួនម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធទៅតុលាការ

កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះ បានសម្រេចបញ្ជូនខ្លួនជនសង្ស័យពីរនាក់ប្ដីប្រពន្ធដែលជាម្ចាស់គ្លីនិកឯកជន សុងហាក់ ម៉ារីណា ទៅតុលាការ ពាក់ព័ន្ធករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីវ័យ៤១ឆ្នាំម្នាក់ស្លាប់។ ការបញ្ជូនខ្លួនជនសង្ស័យនេះ ក្រោយរកឃើញថាម្ចាស់គ្លីនិកបានប្រើប្រាស់ថ្នាំខុសបច្ចេកទេសធ្វើអោយមានមនុស្សស្លាប់រួចយកសាកសពទៅផ្លុងចោលនៅកំប៉ូតព្រៃជាមួយក្មេងស្រីអាយុ៣ឆ្នាំ ដែលជាចេតនាចង់បិទបាំងនូវការព្យាបាលរបស់ខ្លួនដែលធ្វើអោយអ្នកជំងឺបានស្លាប់។

ជនសង្ស័យមានឈ្មោះ ហៀង សុងហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ ជាម្ចាស់គ្លីនិកឯកជន យីហោ សុងហាក់ ម៉ារីណា។

សូមបញ្ចាក់ថា សពស្ត្រីរងគ្រោះឈ្មោះ ណាំ ចន្ធូ អាយុ៤១ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញជាមួយក្មួយស្រីអាយុ៣ឆ្នាំនៅក្នុងកំប៉ូតព្រៃនាវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ជនសង្ស័យជាម្ចាស់គ្លីនិកត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបាទីឃាត់ខ្លួននៅថ្ងៃទី១៩វិច្ឆិកា ក្រោយពីមន្ត្រីជំនាញធ្វើកោសល្យវិច័យលើសពរកឃើញថា សពជនរងគ្រោះស្លាប់ដោយសារការប្រតិកម្មថ្នាំ៕

អត្ថបទ៖ សុខុម

The post បញ្ជូនខ្លួនម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធទៅតុលាការ appeared first on Kampuchea Thmey Daily.