បទវិភាគ៖ ភាគីចិន ប្រឆាំងយ៉ាងដាច់ខាតចំពោះ “ច្បាប់អាក្រក់” របស់ហ្វីលីពីន
ថ្ងៃទី៨ ខែវិច្ឆិកា លោក Marcos ប្រធានាធិបតីហ្វីលីពីន បានចុះហត្ថលេខាលើអ្វីដែលហៅថា 《សេចក្តីព្រាងច្បាប់ស្តីពីដែនសមុទ្រ》 និង 《សេចក្តីព្រាងច្បាប់ស្តីពីផ្លូវសមុទ្រនៃប្រជុំកោះ》 ដែលបានដាក់បញ្ចូលកោះ Huangyan កោះនិងថ្មប៉ប្រះទឹកភាគច្រើន នៃប្រជុំកោះ Nansha ព្រមទាំងដែនសមុទ្រពាក់ព័ន្ធ នៃប្រទេសចិនទៅក្នុងដែនសមុទ្រហ្វីលីពីន ដោយខុសច្បាប់។ ទង្វើរបស់ហ្វីលីពីននេះ មិនត្រឹមតែជាការប៉ុនប៉ងចង់ពង្រឹងការ កាត់ក្តីដោយខុសច្បាប់នៃសំណុំរឿង មជ្ឈត្តកម្មសមុទ្រចិនខាងត្បូងតាមរយៈទម្រង់ នីតិប្បញ្ញត្តិក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក៏ជា “កលល្បិចសម្ងាត់” ខាងនយោបាយមួយរបស់រដ្ឋាភិបាលហ្វីលីពីន បច្ចុប្បន្នក្នុងបរិបទនៃយុទ្ធសាស្ត្រសន្តិសុខជាតិ និងគោលនយោបាយការទូតថ្មីផងដែរ ។ លោក Chen Xiangmiao ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ពីកងទ័ពជើងទឹកពិភពលោកនៃ វិទ្យាស្ថានស្រាវជ្រាវសមុទ្រចិនខាងត្បូងចិន បានវិភាគថា វាមិនមែនជារឿងចៃដន្យទេ ដែលហ្វីលីពីនបានចុះហត្ថលេខា លើសេចក្តីព្រាងច្បាប់ទាំងពីរនេះ នៅមួយថ្ងៃបន្ទាប់ពីការបញ្ចប់ ការបោះឆ្នោតសកលរបស់អាមេរិក តែគឺជាការរៀបចំចាត់ចែង យ៉ាងម៉ត់ចត់ហើយមានការប៉ុនប៉ង ៣ចំណុច៖ ទីមួយ គឺប៉ុនប៉ងកកូរទឹកឱ្យល្អក់ ដើម្បីចាប់ត្រី ដែលឆ្ល
ថ្ងៃទី៨ ខែវិច្ឆិកា លោក Marcos ប្រធានាធិបតីហ្វីលីពីន បានចុះហត្ថលេខាលើអ្វីដែលហៅថា 《សេចក្តីព្រាងច្បាប់ស្តីពីដែនសមុទ្រ》 និង 《សេចក្តីព្រាងច្បាប់ស្តីពីផ្លូវសមុទ្រនៃប្រជុំកោះ》 ដែលបានដាក់បញ្ចូលកោះ Huangyan កោះនិងថ្មប៉ប្រះទឹកភាគច្រើន នៃប្រជុំកោះ Nansha ព្រមទាំងដែនសមុទ្រពាក់ព័ន្ធ នៃប្រទេសចិនទៅក្នុងដែនសមុទ្រហ្វីលីពីន ដោយខុសច្បាប់។ ទង្វើរបស់ហ្វីលីពីននេះ មិនត្រឹមតែជាការប៉ុនប៉ងចង់ពង្រឹងការ កាត់ក្តីដោយខុសច្បាប់នៃសំណុំរឿង មជ្ឈត្តកម្មសមុទ្រចិនខាងត្បូងតាមរយៈទម្រង់ នីតិប្បញ្ញត្តិក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក៏ជា “កលល្បិចសម្ងាត់” ខាងនយោបាយមួយរបស់រដ្ឋាភិបាលហ្វីលីពីន បច្ចុប្បន្នក្នុងបរិបទនៃយុទ្ធសាស្ត្រសន្តិសុខជាតិ និងគោលនយោបាយការទូតថ្មីផងដែរ ។
លោក Chen Xiangmiao ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ពីកងទ័ពជើងទឹកពិភពលោកនៃ វិទ្យាស្ថានស្រាវជ្រាវសមុទ្រចិនខាងត្បូងចិន បានវិភាគថា វាមិនមែនជារឿងចៃដន្យទេ ដែលហ្វីលីពីនបានចុះហត្ថលេខា លើសេចក្តីព្រាងច្បាប់ទាំងពីរនេះ នៅមួយថ្ងៃបន្ទាប់ពីការបញ្ចប់ ការបោះឆ្នោតសកលរបស់អាមេរិក តែគឺជាការរៀបចំចាត់ចែង យ៉ាងម៉ត់ចត់ហើយមានការប៉ុនប៉ង ៣ចំណុច៖ ទីមួយ គឺប៉ុនប៉ងកកូរទឹកឱ្យល្អក់ ដើម្បីចាប់ត្រី ដែលឆ្លៀតឱកាសនៃស្ថានភាពអន្តរជាតិ ដ៏រង្គោះរង្គើនិងការបញ្ចប់នៃ ការបោះឆ្នោតសកលរបស់អាមេរិក ដើម្បីកាត់បន្ថយសម្ពាធពីមតិ សាធារណៈក្នុងតំបន់និងអន្តរជាតិ ដែលបណ្តាលមកពីការ ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់។ ទីពីរ គឺព្យាយាមធ្វើឱ្យប្រតិបត្តិការខុសច្បាប់ របស់ខ្លួននៅសមុទ្រចិនខាងត្បូង ក្លាយជារឿងស្របច្បាប់ និងបង្កបង្កើតជា “ការពិតជាស្រាប់” ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអាមេរិក អាណត្តិក្រោយឱ្យបន្តផ្តល់ការគាំទ្រ ដល់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង។ ទី៣ ហ្វីលីពីនក៏មានគោលបំណង ចង់ស្ទាបស្ទង់គំនិតរបស់រដ្ឋាភិបាលអាមេរិក អាណត្តិក្រោយនិងផ្គាប់ចិត្តរដ្ឋាភិបាលអាមេរិក អាណត្តិក្រោយ។
មិនថាភាគីហ្វីលីពីន លេងកលល្បិចយ៉ាងណាក៏ដោយ ក៏វាពិបាកនឹងសម្រេចបាននូវគោលបំណងទេ។ ពិព្រោះថា៖ សេចក្តីព្រាងច្បាប់ទាំងពីរនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រ របស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង បានល្មើសនឹងគោលការណ៍សំខាន់ស្តីពី “ការដោះស្រាយការខ្វែងគំនិត តាមរយៈការចរចារសន្ទនានិងការពិគ្រោះពិភាក្សាគ្នា” ដែលបានកត់សម្គាល់ក្នុង 《សេចក្តីប្រកាសប្រតិបត្តិ នៃបណ្ដាភាគីសមុទ្រចិនខាងត្បូង》 និងបំផ្លិចបំផ្លាញប្រព័ន្ធច្បាប់ អន្តរជាតិដែលមានស្រាប់ គឺខុសច្បាប់និងត្រូវទុកជាមោឃៈ។
ប្រទេសចិនមានអធិបតេយ្យភាព លើប្រជុំកោះ Nansha និងដែនទឹកនៅជុំវិញ ក៏ដូចជាប្រជុំកោះ Zhongsha និងដែនទឹកនៅជុំវិញដែលក្នុង នោះបូករួមទាំងកោះ Huangyan ហើយមានសិទ្ធិអធិបតេយ្យភាព និងសិទ្ធិគ្រប់គ្រងលើដែនទឹកពាក់ព័ន្ធ ប្រការទាំងនេះមានភស្តុតាងប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ដ៏ពេញលេញ។
ក្នុងនាមជាភាគីហត្ថលេខីនៃ 《អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ》 ភាគីហ្វីលីពីនបានប្រើប្រាស់អនុសញ្ញានេះ ជាឧបករណ៍សម្រាប់ពង្រីក ដែនសមុទ្រនិងទឹកដីរបស់ខ្លួន បានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសដទៃ វាមុខជានឹងនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំង ដល់ស្ថានភាពនៅសមុទ្រចិនខាងត្បូង និងទំនាក់ទំនងរវាងបណ្តាប្រទេសក្នុងតំបន់។
ដើមឡើយ សមុទ្រចិនខាងត្បូងគួរជាសមុទ្រសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ ប៉ុន្តែ អ្វីដែលហ្វីលីពីនបានធ្វើ គឺល្មើសនឹងសេចក្តីប្រាថ្នារួមរបស់ ប្រជាជនក្នុងតំបន់ហើយបានក្លាយជា អ្នកបំផ្លាញដ៏សំខាន់នៃសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រសិនបើភាគីហ្វីលីពីនបន្តរំលោភសិទ្ធិ និងបង្កហេតុតទៅទៀតនៅក្នុងសមុទ្រចិនខាងត្បូង ដោយអនុលោមតាម “ច្បាប់អាក្រក់” នោះភាគីចិនមុខជានឹងឆ្លើយតបតវិញ យ៉ាងដាច់ខាត ហើយនឹងអនុវត្តតាមពាក្យសន្យារបស់ខ្លួន យ៉ាងដាច់ខាតជាមិនខាន ៕