លោក ត្រាំ បណ្តេញទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz ចេញពីតំណែង

បរទេស៖ បើតាមសារព័ត៌មាន Fox News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពរបស់ខ្លួនថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz ត្រូវបានបណ្តេញចេញពីតំណែង។ សេតវិមានមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈណាមួយលើបញ្ហានេះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Waltz ស្ថិតក្នុងចំណោម “បុគ្គលិកផ្សេងទៀត” របស់ក្រុមប្រឹក្សាសន្តិសុខជាតិ ដែលបានជាប់ក្នុង “ការបោសសំអាត” ចុងក្រោយបង្អស់នេះ ដោយបន្ថែមថា អនុប្រធានរបស់គាត់គឺ Alex Wong ក៏ត្រូវបានបណ្តេញចេញផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយមិនបានប្រាប់ពីហេតុផលពិតប្រាកដសម្រាប់ការផ្លាស់ប្តូរនេះទេ ប៉ុន្តែបានចង្អុលបង្ហាញពីការរិះគន់ដែលទីប្រឹក្សាសន្តិសុខជាតិបានប្រឈមមុខនឹងតួនាទីរបស់គាត់នៅក្នុងរឿងអាស្រូវ “Signalgate” នៅក្នុងខែមីនា។ នៅពេលនោះ The Atlantic បានរាយការណ៍ថា ខ្លួនបានចូលប្រើការជជែកផ្ទៃក្នុងដែលពាក់ព័ន្ធនឹងសមាជិកនៃរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលកំពុងពិភាក្សាអំពីការវាយប្រហារលើក្រុមសកម្មប្រយុទ្ធ Houthi របស់យេម៉ែន។ ការលេចធ្លាយនោះត្រូវបានសន្មតថាជា Waltz ដែលបានរក្សាទុកទំនាក់ទំនងរបស់អ្នកនិពន្ធទស្សនាវដ្តី Jeffrey Goldberg ដោយច្រ

លោក ត្រាំ បណ្តេញទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz ចេញពីតំណែង

បរទេស៖ បើតាមសារព័ត៌មាន Fox News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពរបស់ខ្លួនថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz ត្រូវបានបណ្តេញចេញពីតំណែង។ សេតវិមានមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈណាមួយលើបញ្ហានេះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Waltz ស្ថិតក្នុងចំណោម “បុគ្គលិកផ្សេងទៀត” របស់ក្រុមប្រឹក្សាសន្តិសុខជាតិ ដែលបានជាប់ក្នុង “ការបោសសំអាត” ចុងក្រោយបង្អស់នេះ ដោយបន្ថែមថា អនុប្រធានរបស់គាត់គឺ Alex Wong ក៏ត្រូវបានបណ្តេញចេញផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយមិនបានប្រាប់ពីហេតុផលពិតប្រាកដសម្រាប់ការផ្លាស់ប្តូរនេះទេ ប៉ុន្តែបានចង្អុលបង្ហាញពីការរិះគន់ដែលទីប្រឹក្សាសន្តិសុខជាតិបានប្រឈមមុខនឹងតួនាទីរបស់គាត់នៅក្នុងរឿងអាស្រូវ “Signalgate” នៅក្នុងខែមីនា។

នៅពេលនោះ The Atlantic បានរាយការណ៍ថា ខ្លួនបានចូលប្រើការជជែកផ្ទៃក្នុងដែលពាក់ព័ន្ធនឹងសមាជិកនៃរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលកំពុងពិភាក្សាអំពីការវាយប្រហារលើក្រុមសកម្មប្រយុទ្ធ Houthi របស់យេម៉ែន។ ការលេចធ្លាយនោះត្រូវបានសន្មតថាជា Waltz ដែលបានរក្សាទុកទំនាក់ទំនងរបស់អ្នកនិពន្ធទស្សនាវដ្តី Jeffrey Goldberg ដោយច្រឡំ ក្រោមឈ្មោះមិនត្រឹមត្រូវ ហើយបន្ទាប់មកបានផ្ញើការអញ្ជើញឱ្យគាត់។

ក្រោយមក ទីប្រឹក្សាសន្តិសុខជាតិបានសារភាពកំហុសរបស់គាត់នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ។ គាត់បាននិយាយនៅពេលនោះថា “ខ្ញុំទទួលខុសត្រូវទាំងស្រុង។ ខ្ញុំបានបង្កើតក្រុម។ … វាជាការអាម៉ាស់៕

ប្រែសម្រួលៈ ណៃ តុលា