លោក ណេតាន់យ៉ាហ៊ូ ទាមទារឲ្យរុះរើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទាំងស្រុង
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងសារជាថ្មីនូវការទាមទាររបស់គាត់ សម្រាប់ការរុះរើទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយ... The post លោក ណេតាន់យ៉ាហ៊ូ ទាមទារឲ្យរុះរើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទាំងស្រុង appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងសារជាថ្មីនូវការទាមទាររបស់គាត់ សម្រាប់ការរុះរើទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ចំពេលកំពុងមានកិច្ចចរចាររវាងអាមេរិក និងអ៊ីរ៉ង់ក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ថ្លែងនៅក្នុងសន្និសីទគោលនយោបាយ Jewish News Syndicate នៅទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃអាទិត្យទី២៧ខែមេសា លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវតែលុបបំបាត់សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចូលរួមក្នុងកិច្ចចរចាដោយប្រយោលចំនួនបីលើក ដែលមានប្រទេសអូម៉ង់ជាអ្នកសម្របសម្រួល ដោយផ្តោតលើការទប់ស្កាត់អ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។
លោក ណេតាន់យ៉ាហ៊ូ បានទាមទារឲ្យមានកិច្ចព្រមព្រៀង ដែលដូចទៅនឹងកិច្ចព្រមព្រៀងឆ្នាំ២០០៣ របស់ប្រទេសលីប៊ីជាមួយលោកខាងលិច ក្នុងការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ គីមី ជីវសាស្រ្ត និងមីស៊ីល។
លោកក៏បានទទូចថា កិច្ចព្រមព្រៀងដែលមានប្រសិទ្ធភាពពិតប្រាកដក៏ត្រូវតែបញ្ឈប់ការអភិវឌ្ឍមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់ផងដែរ។
សូមបញ្ជាក់ថា កាលពីខែមេសា និងខែតុលាឆ្នាំ២០២៤ អ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែលដោយប្រើយន្តហោះគ្មានមនុស្សបើក មីស៊ីលបាលិស្ទិក និងមីស៊ីលគ្រូស បន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់មេបញ្ជាការអ៊ីរ៉ង់ និងមន្ត្រីផ្សេងៗទៀតដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់៕
ដោយ៖ ឈាង
The post លោក ណេតាន់យ៉ាហ៊ូ ទាមទារឲ្យរុះរើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទាំងស្រុង appeared first on Kampuchea Thmey Daily.