លោក ដូណាល់ ត្រាំថា ផែនការសង់រោងចក្រឡាន Tesla របស់លោក Elon Musk នៅប្រទេសឥណ្ឌា គឺអយុត្តិធម៌

បរទេស ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា ផែនការរបស់លោក Elon Musk ក្នុងការបង្កើត រោងចក្រឡាន Tesla នៅក្នុងប្រទេសឥណ្ឌានឹង “អយុត្តិធម៌” ដល់សេដ្ឋកិច្ចអាមេរិក ដោយសារឥណ្ឌាជាប្រទេស ដែលគិតពន្ធខ្ពស់ ទៅលើការនាំចូលខ្ពស់លើរថយន្ត និងគ្រឿងបន្លាស់បរទេស ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លើកឡើងនេះ កើតឡើងចំពេលមានរបាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ដែលថា ក្រុមហ៊ុន Tesla បានចាប់ផ្តើមជួលអ្នក ដែលមានទេពកោសល្យក្នុងប្រទេសនេះ ជាច្រើនខែបន្ទាប់ពី ផែនការរបស់ខ្លួន ក្នុងការចូលទៅក្នុងទីផ្សារសន្យា ត្រូវបានផ្អាកជាក់ស្តែង។ ថ្លែងទៅកាន់លោក Sean Hannity របស់សារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍រួមគ្នាជាមួយ Musk លោក ដូណាល់ ត្រាំ បានពិភាក្សាអំពីផែនការ របស់លោកក្នុងការណែនាំពន្ធគយទៅវិញទៅមក ប្រឆាំងនឹងដៃគូពាណិជ្ជកម្មដែល “ទាញយកផលប្រយោជន៍ពីអាមេរិក ហើយពួកគេធ្វើវាជាមួយនឹងពន្ធគយ” […]

លោក ដូណាល់ ត្រាំថា ផែនការសង់រោងចក្រឡាន Tesla របស់លោក Elon Musk នៅប្រទេសឥណ្ឌា គឺអយុត្តិធម៌

បរទេស ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា ផែនការរបស់លោក Elon Musk ក្នុងការបង្កើត រោងចក្រឡាន Tesla នៅក្នុងប្រទេសឥណ្ឌានឹង “អយុត្តិធម៌” ដល់សេដ្ឋកិច្ចអាមេរិក ដោយសារឥណ្ឌាជាប្រទេស ដែលគិតពន្ធខ្ពស់ ទៅលើការនាំចូលខ្ពស់លើរថយន្ត និងគ្រឿងបន្លាស់បរទេស ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លើកឡើងនេះ កើតឡើងចំពេលមានរបាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ដែលថា ក្រុមហ៊ុន Tesla បានចាប់ផ្តើមជួលអ្នក ដែលមានទេពកោសល្យក្នុងប្រទេសនេះ ជាច្រើនខែបន្ទាប់ពី ផែនការរបស់ខ្លួន ក្នុងការចូលទៅក្នុងទីផ្សារសន្យា ត្រូវបានផ្អាកជាក់ស្តែង។

ថ្លែងទៅកាន់លោក Sean Hannity របស់សារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍រួមគ្នាជាមួយ Musk លោក ដូណាល់ ត្រាំ បានពិភាក្សាអំពីផែនការ របស់លោកក្នុងការណែនាំពន្ធគយទៅវិញទៅមក ប្រឆាំងនឹងដៃគូពាណិជ្ជកម្មដែល “ទាញយកផលប្រយោជន៍ពីអាមេរិក ហើយពួកគេធ្វើវាជាមួយនឹងពន្ធគយ” ។

ដោយលើកឡើងពីប្រទេសឥណ្ឌាជាឧទាហរណ៍ លោក ត្រាំ បាននិយាយថា «ឥឡូវនេះ ប្រសិនបើគាត់ [Musk] សាងសង់រោងចក្រនៅប្រទេសឥណ្ឌា វាមិនអីទេ ប៉ុន្តែវាអយុត្តិធម៌សម្រាប់យើង, វាអយុត្តិធម៌ណាស់»។ លោកបានបន្ថែមថា វាជារឿងមិនអាចទៅរួចសម្រាប់លោក Musk ក្នុងការលក់រថយន្ត នៅប្រទេសឥណ្ឌា ដោយសារពន្ធនាំចូលខ្ពស់លើរថយន្តបរទេស។ លោក Musk បានកត់សម្គាល់ថា ពន្ធគយនៅក្នុងប្រទេស ឥណ្ឌាអាចឈានដល់ ១០០ភាគរយ ។

ប្រធានាធិបតីអាមេរិក បានបន្ថែមថា លោកបានលើកឡើង ពីការព្រួយបារម្ភអំពី “ពន្ធខ្ពស់” របស់ឥណ្ឌាលើរថយន្ត ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ច របស់នាយករដ្ឋមន្ត្រី Narendra Modi នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ប៉ុន្តែបានយល់ព្រមធ្វើការ ឆ្ពោះទៅរកកិច្ចព្រមព្រៀង ពាណិជ្ជកម្មដើម្បីដោះស្រាយការប្រឈមមុខដាក់គ្នាលើបញ្ហាពន្ធគយនេះ។ ប្រព័ន្ធពន្ធគយទៅវិញទៅមកដែលបានស្នើឡើងរបស់លោក ត្រាំ នឹងពាក់ព័ន្ធនឹងការដាក់ពន្ធដូចគ្នាលើការនាំចូលពីប្រទេសផ្សេងទៀត ដោយឆ្លុះបញ្ចាំងពីអត្រាដែលប្រទេសទាំងនោះដាក់លើទំនិញរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា