លោក Putin រំលែកទុក្ខឥណ្ឌាក្នុងហេតុការណ៍ភេវរកម្មបាញ់សម្លាប់មនុស្សជិត៣០នាក់នៅរដ្ឋ Kashmir

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្តែងការរំលែកទុក្ខរបស់គាត់ទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi និងប្រធានាធិបតី Droupadi Murmu ចំពោះការវាយប្រហារភេរវកម្មដ៏សាហាវនៅរដ្ឋ Jammu និង Kashmir កាលពីថ្ងៃអង្គារ។ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ខ្មាន់កាំភ្លើង៤នាក់បានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់២៧ នាក់នៅជិតទីក្រុង Pahalgam ក្នុងអំឡុងពេលទេសចរណ៍ជាពិសេសប្រចាំឆ្នាំ។ លោកPutinបានសរសេរនៅក្នុងសាររបស់គាត់ដែលបានចេញផ្សាយនៅលើគេហទំព័រវិមានក្រឹមឡាំងថា ៖សូមទទួលយកការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ខ្ញុំចំពោះលទ្ធផលសោកនាដកម្មនៃការវាយប្រហារភេរវកម្មនៅជិតទីក្រុង Pahalgam ដែលជាជនរងគ្រោះនៃសន្តិភាព  ពលរដ្ឋនៃប្រទេសផ្សេងៗ ។ សារពីមេដឹកនាំរុស្សីបានសរសេរទៀតថា៖សូមថ្លែងនូវពាក្យអាណិតអាសូរ និងការគាំទ្រយ៉ាងស្មោះស្ម័គ្រទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិជនរងគ្រោះ ក៏ដូចជាការជូនពរឱ្យអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយឡើងវិញ។ គួរឲ្យដឹងដែរថាក្នុងពេលនេះ លោក Modi កំពុង​ស្ថិតនៅ​ឆ្ងាយពីប្រទេសនៅឡើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ការទូត​នៅ​អារ៉ាប៊ីសាអូឌីត ប៉ុន្តែ​បាន​សន្យា​ថា​ជនល្មើស​នឹង​ត្រូវ​នាំ​យក​មក​កាត់ទោស

លោក Putin រំលែកទុក្ខឥណ្ឌាក្នុងហេតុការណ៍ភេវរកម្មបាញ់សម្លាប់មនុស្សជិត៣០នាក់នៅរដ្ឋ Kashmir

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្តែងការរំលែកទុក្ខរបស់គាត់ទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi និងប្រធានាធិបតី Droupadi Murmu ចំពោះការវាយប្រហារភេរវកម្មដ៏សាហាវនៅរដ្ឋ Jammu និង Kashmir កាលពីថ្ងៃអង្គារ។

យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ខ្មាន់កាំភ្លើង៤នាក់បានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់២៧ នាក់នៅជិតទីក្រុង Pahalgam ក្នុងអំឡុងពេលទេសចរណ៍ជាពិសេសប្រចាំឆ្នាំ។

លោកPutinបានសរសេរនៅក្នុងសាររបស់គាត់ដែលបានចេញផ្សាយនៅលើគេហទំព័រវិមានក្រឹមឡាំងថា ៖សូមទទួលយកការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ខ្ញុំចំពោះលទ្ធផលសោកនាដកម្មនៃការវាយប្រហារភេរវកម្មនៅជិតទីក្រុង Pahalgam ដែលជាជនរងគ្រោះនៃសន្តិភាព  ពលរដ្ឋនៃប្រទេសផ្សេងៗ ។

សារពីមេដឹកនាំរុស្សីបានសរសេរទៀតថា៖សូមថ្លែងនូវពាក្យអាណិតអាសូរ និងការគាំទ្រយ៉ាងស្មោះស្ម័គ្រទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិជនរងគ្រោះ ក៏ដូចជាការជូនពរឱ្យអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយឡើងវិញ។

គួរឲ្យដឹងដែរថាក្នុងពេលនេះ លោក Modi កំពុង​ស្ថិតនៅ​ឆ្ងាយពីប្រទេសនៅឡើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ការទូត​នៅ​អារ៉ាប៊ីសាអូឌីត ប៉ុន្តែ​បាន​សន្យា​ថា​ជនល្មើស​នឹង​ត្រូវ​នាំ​យក​មក​កាត់ទោសឲ្យបាន។

គួរឲ្យដឹងដែរថា Kashmirកាស្មៀរ​ជា​ប្រភព​នៃ​ភាព​តានតឹង​ជា​យូរ​មក​ហើយ​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​ដែលជា​អ្នកជិតខាង។ ​ប្រទេសដែលមានប្រដាប់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ពីរ​បាន​ទាមទារ​យក​តំបន់​នេះ​តាំង​ពី​ពួកគេ​ទទួល​បាន​ឯករាជ្យ​ពី​ការ​គ្រប់គ្រង​របស់​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៤៧មកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី