លោក Owen ចុចឈ្មោះក្រុម ៤ អាចឈ្នះ UCL រដូវកាលនេះ មានទាំង Barca
អតីតខ្សែប្រយុទ្ធ Liverpool និង Manchester United លោក Michael Owen បានសម្លឹងឃើញក្រុមធំៗចំនួន ៤ ដែលនឹងអាចឈ្នះពានរង្វាន់ UEFA Champions League... The post លោក Owen ចុចឈ្មោះក្រុម ៤ អាចឈ្នះ UCL រដូវកាលនេះ មានទាំង Barca appeared first on Kampuchea Thmey Daily.

អតីតខ្សែប្រយុទ្ធ Liverpool និង Manchester United លោក Michael Owen បានសម្លឹងឃើញក្រុមធំៗចំនួន ៤ ដែលនឹងអាចឈ្នះពានរង្វាន់ UEFA Champions League នៅរដូវកាល ២០២៤-២០២៥។

បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះនៅវគ្គ League Phase រួចរាល់ ទីបំផុតការប្រកួតពានរង្វាន់ UCL បានឈានមកដល់វគ្គ ១៦ ក្រុម។ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ការប្រកួតជើងទី១ នឹងចាប់ផ្តើមដោយ Club Brugge ត្រូវជួប Aston Villa, Real Madrid ត្រូវជួប Atletico Madrid, PSV ត្រូវជួប Arsenal និង Dortmund ត្រូវជួប LOSC Lille។
ចំណែកនៅថ្ងៃទី៦ ខែមីនា គឺ Feyenoord ត្រូវជួប Inter, Bayern Munich ត្រូវជួប Bayer Leverkusen, Benfica ត្រូវជួប Barcelona និង Paris Saint-Germain ត្រូវជួបជាមួយ Liverpool។
តាមរយៈក្រុមទាំង ១៦ ដែលបានឡើងមកដល់វគ្គចាញ់ធ្លាក់នេះ សុទ្ធតែអាចមានឱកាសឈ្នះពាន UCL ទាំងអស់។ ប៉ុន្តែបើតាមទស្សនៈរបស់លោក Owen វិញ លោកយល់ឃើញថា មានតែក្រុម ៤ ប៉ុណ្ណោះ ដែលអាចឈ្នះពានកំពូលរបស់ អឺរ៉ុប ក្នុងនោះមាន Liverpool, Real Madrid, Barcelona និង Bayern Munich៕




ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Metro
The post លោក Owen ចុចឈ្មោះក្រុម ៤ អាចឈ្នះ UCL រដូវកាលនេះ មានទាំង Barca appeared first on Kampuchea Thmey Daily.