នៅទីសាធារណៈ ហាមនិយាយប្រយោគទាំង ៤ នេះអាចនាំឲ្យយើងគ្មានតម្លៃ

យើងទាំងអស់គ្នាដឹងហើយថា EQ (ភាពវៃឆ្លាតខាងអារម្មណ៍) ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិត ជួយយើងឲ្យមានអាកប្បកិរិយាប៉ិនប្រសប់ បង្កើតទំនាក់ទំនងល្អ និង... The post នៅទីសាធារណៈ ហាមនិយាយប្រយោគទាំង ៤ នេះអាចនាំឲ្យយើងគ្មានតម្លៃ appeared first on Kampuchea Thmey Daily.

នៅទីសាធារណៈ ហាមនិយាយប្រយោគទាំង ៤ នេះអាចនាំឲ្យយើងគ្មានតម្លៃ

យើងទាំងអស់គ្នាដឹងហើយថា EQ (ភាពវៃឆ្លាតខាងអារម្មណ៍) ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិត ជួយយើងឲ្យមានអាកប្បកិរិយាប៉ិនប្រសប់ បង្កើតទំនាក់ទំនងល្អ និងចៀសវាងស្ថានភាពឆ្គងដែលមិនចាំបាច់។ ជាពិសេសនៅកន្លែងសាធារណៈ ជាកន្លែងដែលមានមនុស្សច្រើនដែលមានប្រវត្តិ បុគ្គលិកលក្ខណៈ និងអារម្មណ៍ខុសៗគ្នា។ ដូច្នេះហើយ ពាក្យដែលយើងនិយាយមិនគិត អាចក្លាយជាដាវមុខពីរ ធ្វើឲ្យអ្នកបាត់បង់ពិន្ទុក្នុងក្រសែភ្នែកអ្នកដទៃ។

ខាងក្រោមនេះគឺជាប្រយោគ៤យ៉ាងធម្មតាតែជាអាវុធមកសម្លាប់អ្នកវិញ

១. មើល! បុរសនោះមើលទៅចម្លែក

នៅកន្លែងដែលមានមនុស្សច្រើន ការចង្អុល ឬនិយាយដើមនរណាម្នាក់ សូម្បីតែដោយអចេតនា អាចធ្វើឲ្យពួកគេមានអារម្មណ៍មិនស្រួល ឬឈឺចាប់។ មនុស្សគ្រប់រូបមានរបៀបរស់នៅ និងស្ថានភាពខុសៗគ្នា ហើយការវិនិច្ឆ័យអ្នកដ៏ទៃដោយផ្អែកលើរូបរាងរបស់ពួកគេ គឺគ្មានតម្លៃឡើយ។ ជំនួសឲ្យការនិយាយគ្មានរបៀប ចូរ​ចូល​ទៅ​ក្នុង​ទម្លាប់​នៃ​ការ​គោរព​ភាព​ខុស​គ្នារបស់មនុស្ស ហើយ​រក្សា​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ចំពោះ​ខ្លួន​ឯងវិញ។

២. កន្លែងនេះគួរឲ្យធុញ គ្មានអីឲ្យចាប់អារម្មណ៍ផង!

ការបង្ហាញពីភាពមិនពេញចិត្តខ្លាំងពេកនៅទីសាធារណៈ អាចបង្កើតបរិយាកាសអវិជ្ជមាន និងធ្វើឲ្យអ្នកដែលនៅជុំវិញយើង មានអារម្មណ៍មិនស្រួលក្នុងចិត្ត។ ជាពិសេសប្រសិនបើអ្នកនៅជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ ការត្អូញត្អែរជាប្រចាំអាចជាការបិទច្រកសម្រាប់ខ្លួនឯង។ បើ​អ្នក​មិន​ចូល​ចិត្ត​កន្លែងណា​មួយ ចូររក​វិធី​ផ្លាស់​ប្តូរ​បទ​ពិសោធ​ន៍ ជា​ជាង​ការ​រិះ​គន់គេទាំងទទឹងទិស។ អ្នក​អាច​ផ្តល់​យោបល់​ទៅកន្លែង​ផ្សេង ឬ​ព្យាយាម​រីករាយ​នឹង​អ្វី​ដែល​វិជ្ជមាន​ជួសវិញ។

៣. ហេតុអ្វីបានជាសេវាយឺតយ៉ាងនេះ? តើអាជីវកម្មប្រភេទនេះជាអ្វី?

នេះ​ជា​សម្ដី​ដែល​អាច​ធ្វើ​ឲ្យអ្នក​បាត់បង់​ពិន្ទុ​យ៉ាង​ងាយ​ក្នុង​ក្រសែភ្នែក​អ្នក​ដទៃ។ សេវាកម្មនៅកន្លែងសាធារណៈ ដូចជាភោជនីយដ្ឋាន ហាងកាហ្វេ ឬសួនកម្សាន្ត ជារឿយៗមានពេលផ្ទុកលើសទម្ងន់ ឬមានបញ្ហាដែលមិននឹកស្មានដល់។ ការត្អូញត្អែរខ្លាំងៗ មិនធ្វើឲ្យស្ថានភាពប្រសើរឡើងទេ ហើយគ្រាន់តែឲ្យអ្នកមានភាពអន្ទះអន្ទែង និងមិនអាចបាននូវអ្វីដែលចប់បានភ្លាមៗប៉ុណ្ណោះ។ ជំនួសឲ្យការរិះគន់ អ្នកអាចរំលឹកបុគ្គលិកតិចៗ ឬស្វែងរកមូលហេតុមុននឹងបញ្ចេញមតិអវិជ្ជមានទៅកាន់គេ។

៤. តើប្រាក់ខែរបស់អ្នកឯងបានប៉ុន្មាន?

សំណួរទាក់ទងនឹងប្រាក់ចំណូល ទ្រព្យសម្បត្តិ ឬជីវិតផ្ទាល់ខ្លួនរបស់បុគ្គលផ្សេងទៀត មិនមែនជាប្រធានបទដែលសមរម្យជាសាធារណៈទេ។ ពួកគេមិនត្រឹមតែធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍ឆ្គាំឆ្គងប៉ុណ្ណោះទេ ពួកគេថែមទាំងបង្ហាញភាពខ្វះខាតក្នុងការទំនាក់ទំនងផងដែរ។ ប្រសិនបើអ្នកចង់និយាយ ចូរជ្រើសរើសពន្លឺ ភ្ជាប់ប្រធានបទ ជាជាងសំណួរផ្ទាល់ខ្លួនច្រើនពេក។

យ៉ាងណាមិញ នៅមុនពេលអ្នកប្រតិកម្មនឹងអ្វីមួយ សូមចំណាយពេលពីរបីវិនាទីដើម្បីគិត។ កុំ​បណ្តោយ​ឲ្យអារម្មណ៍​មិនល្អ ធ្វើ​ឲ្យអ្នក​និយាយ​ពាក្យ​អាក្រក់ ឬ​ប្រព្រឹត្ត​ដោយ​គ្មាន​ការ​គិត។ ជំនួសឲ្យការ​រង់ចាំ​ដល់​វេន​អ្នក​និយាយ ចូរ​ផ្តោត​លើ​អ្វី​ដែល​អ្នក​ដទៃ​កំពុង​ចែករំលែក។ នៅពេលអ្នកស្តាប់យ៉ាងពិតប្រាកដ អ្នកនឹងយល់ពីអារម្មណ៍ និងគំនិតរបស់ពួកគេ ហើយផ្តល់ការឆ្លើយតបសមរម្យ ចៀសវាងពាក្យដែលបង្កគ្រោះថ្នាក់ដោយអចេតនា។​ ជាពិសេសថែមទៀត មនុស្សដែលមាន EQ ខ្ពស់ មិនដែលខឹង ឬប្រតិកម្មអវិជ្ជមាននៅពេលផ្តល់មតិកែលម្អនោះទេ។ ជំនួសឲ្យការខឹង សូមចាត់ទុកវាជាឱកាសមួយដើម្បីកែលម្អខ្លួនឯង។ ការរៀនដើម្បីទទួលបានមតិកែលម្អជាវិជ្ជមាននឹងជួយអ្នកឲ្យមានភាពចាស់ទុំក្នុងទំនាក់ទំនង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសវ័យក្មេង ក្លាយជាសេដ្ធីមានជាងគេក្នុងចំណោម YouTuber លើលោ

The post នៅទីសាធារណៈ ហាមនិយាយប្រយោគទាំង ៤ នេះអាចនាំឲ្យយើងគ្មានតម្លៃ appeared first on Kampuchea Thmey Daily.