ក្រុមហ៊ុនឥណ្ឌា ចិន វៀតណាម ទទួលបាន​ដី​សម្បទា​​​ន​វិនិយោគក្នុង​ខេត្ត​រតនគិរី

​ក្រុមហ៊ុនបរទេស​ចំនួន ១៧ ទទួលបាន​ដីសម្បទានសេដ្ឋកិច្ច​សម្រាប់​វិនិយោគ...... The post ក្រុមហ៊ុនឥណ្ឌា ចិន វៀតណាម ទទួលបាន​ដី​សម្បទា​​​ន​វិនិយោគក្នុង​ខេត្ត​រតនគិរី appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនឥណ្ឌា ចិន វៀតណាម ទទួលបាន​ដី​សម្បទា​​​ន​វិនិយោគក្នុង​ខេត្ត​រតនគិរី

បើតាមមន្ទីរព័ត៌មាន​ខេត្ត​រតនគិរី ​មាន​ក្រុមហ៊ុនបរទេស​ចំនួន ១៧ ទទួលបាន​ដីសម្បទានសេដ្ឋកិច្ច​សម្រាប់​វិនិយោគក្នុង​ខេត្ត​រតនគិរី។

​មន្ទីរព័ត៌មាន​ខេត្ត​រតនគិរី បាន​គូស​បញ្ជាក់ថា ក្រុមហ៊ុនបរទេសដែល​ទទួលបាន​ដីសម្បទាន​សេដ្ឋកិច្ច​សម្រាប់​វិនិយោគក្នុង​ខេត្ត​រតនគិរី ក្នុងនោះ​មាន​ក្រុមហ៊ុន​វៀតណាមចំនួន ១៣ ក្រុមហ៊ុនចិនចំនួន ០៣ និង​ក្រុមហ៊ុនឥណ្ឌាចំនួន ០១។ ក្រៅពីក្រុមហ៊ុនបរទេស​ ក៏​មាន​ក្រុមហ៊ុនក្នុងស្រុកចំនួន ១០ ដែលទទួលបាន​ដី​វិនិយោគ​ក្នុង​ខេត្ត​​លើផ្ទៃដីសរុបចំនួន ១៤៦ ៣៦៦ ហិកតា ដោយផ្តោតលើការ​ដាំដុះ​ដំណាំកសិកម្ម កសិ-ឧស្សាហកម្ម និងចិញ្ចឹមគោសាច់។

ខេត្តរតនគិរីបានដាក់ចេញទិសដៅជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ដោយផ្តល់ជាអាទិភាពលើវិស័យសំខាន់ៗ។ អនុវត្ត​តាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ​ខេត្ត​រតនគិរី​កំពុងខិតខំអនុវត្តការងារសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ អាជ្ញាធរ​ខេត្តបានដាក់ចេញទិសដៅ​ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៍ដោយផ្តល់ជាអាទិភាពលើវិស័យសំខាន់ៗមួយចំនួនរួមមាន៖ កសិកម្ម កសិពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំបណ្តុះបណ្តាល ធនធានមនុស្ស ការថែទាំសុខមាលភាព ទេសចរណ៍និងអគ្គិសនី។

ជាក់ស្តែងវិស័យកសិកម្ម មានការអភិវឌ្ឍន៍និងរីកចម្រើនជាបន្តបន្ទាប់ ដែលធានាបាននូវការផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់ និង​សល់សម្រាប់ការនាំចេញផងដែរ។ ក្រៅពីនេះខេត្តនៅបានជម្រុញនិងលើកទឹកចិត្តដល់វិស័យឯកជនក៏ដូចជាក្រុមហ៊ុនវិនិយោគជាច្រើនឲ្យមកបណ្តាក់ទុនរកស៊ីរនៅក្នុងខេត្ត។

បច្ចុប្បន្នខេត្តរតនគិរី​មានក្រុមហ៊ុនចំនួន ១៣៦ សាខាក្រុមហ៊ុនចំនួន ៤៦ និងសហគ្រាសឯកបុគ្គលមានចំនួន ៦០។ ក្រៅពីនេះនៅមានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ២៧ ដែលមាន​ទាំង​បរទេស​និង​ក្នុង​ស្រុក​ ដែល​វិនិយោគលើ​កា​ដាំដុះ​ដំណាំកសិកម្ម កសិ-ឧស្សាហកម្ម និងចិញ្ចឹមគោសាច់៕

The post ក្រុមហ៊ុនឥណ្ឌា ចិន វៀតណាម ទទួលបាន​ដី​សម្បទា​​​ន​វិនិយោគក្នុង​ខេត្ត​រតនគិរី appeared first on Kampuchea Thmey Daily.