រដ្ឋាភិបាលរកវិធីសាស្ត្របង្កើនគុណភាពអប់រំថ្មីខណៈការចំណាយលើសាលារៀនជំនាន់ថ្មីមានទំហំធំ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលព្យាយាមក្នុងការពង្រឹងលើវិស័យអប់រំដែលចាប់ផ្ដើមពីថ្នាក់កុមារដ្ឋានដើម្បីឱ្យស្របតាមការវិវត្តន៍នៃពិភពលោកលើបច្ចេកវិទ្យាឌីជីថល ដោយនឹងខិតខំរកវិធីសាស្ត្រ និងកិច្ចសហការថ្មីបន្ថែមទៀតដើម្បីជំរុញលើការអប់រំតាមសាលារៀនរដ្ឋនានា ខណៈដែលការពង្រីកសាលាជំនាន់ថ្មីនៅមានកម្រិត និងចំណាយច្រើន។ The post រដ្ឋាភិបាលរកវិធីសាស្ត្របង្កើនគុណភាពអប់រំថ្មីខណៈការចំណាយលើសាលារៀនជំនាន់ថ្មីមានទំហំធំ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលព្យាយាមក្នុងការពង្រឹងលើវិស័យអប់រំដែលចាប់ផ្ដើមពីថ្នាក់កុមារដ្ឋានដើម្បីឱ្យស្របតាមការវិវត្តន៍នៃពិភពលោកលើបច្ចេកវិទ្យាឌីជីថល ដោយនឹងខិតខំរកវិធីសាស្ត្រ និងកិច្ចសហការថ្មីបន្ថែមទៀតដើម្បីជំរុញលើការអប់រំតាមសាលារៀនរដ្ឋនានា ខណៈដែលការពង្រីកសាលាជំនាន់ថ្មីនៅមានកម្រិត និងចំណាយច្រើន។

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងមួយឆ្នាំរដ្ឋបានចំណាយលុយប្រមាណ១លានដុល្លារលើប្រព័ន្ធអប់រំក្នុងសាលារៀនជំនាន់ដែលមាន១១ទីតាំងក្នុងប្រទេស។ ដូច្នេះរដ្ឋកំពុងសិក្សាបង្កើតនូវទំនើបកម្មលើកម្រិតណាមួយផ្សេងទៀតដើម្បីបង្កើនសមត្ថភាពអប់រំលើសាលាផ្សេង។
សម្ដេចថា៖ «យើងនឹងខិតខំទំនើបកម្មក្នុងកម្រិតណាមួយ រកវិធីសាស្ត្រថែមទៀត ព្រោះឥឡូវសាលាគំរូមួយចំនួនយើងអត់ចាំបាច់ដាក់ខ្ពស់កម្រិតនោះទេ(សាលារៀនជំនាន់ថ្មី) ឥឡូវយើងកំពុងសាកល្បងមួយចំនួនតាមរយៈការវិនិយោគបន្ថែមលើការបង្រៀនក្រៅម៉ោងដើម្បីឱ្យសិស្សបានរៀន។ យើងធ្វើបន្តិចម្ដងៗធ្វើតាមលទ្ធភាព»។

គួរឱ្យដឹងថាបច្ចុប្បន្នក្រសួងអប់រំបានបង្កើតឱ្យមានសាលារៀនជំនាន់ថ្មី ១១សាលា ក្នុងនោះអនុវិទ្យាល័យ និងវិទ្យាល័យចំនួន០៧ និងបឋមសិក្សាមានចំនួន០៤ ដែលមានក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម ស្វាយរៀង និងកំពង់ស្ពឺ។ ការអប់រំនៅសាលារៀនជំនាន់ថ្មី ផ្ដោតលើការអនុវត្តកម្មវិធីអប់រំបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីជំរុញឲ្យមានអ្នកជំនាញខាងវិទ្យាសាស្ត្រ កាន់តែច្រើននៅកម្ពុជា។ កម្មវិធីនេះត្រូវបានក្រសួងអប់រំ ដាក់ឲ្យអនុវត្តន៍សាកល្បងនៅឆ្នាំ២០១៥ ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post រដ្ឋាភិបាលរកវិធីសាស្ត្របង្កើនគុណភាពអប់រំថ្មីខណៈការចំណាយលើសាលារៀនជំនាន់ថ្មីមានទំហំធំ appeared first on Kampuchea Thmey Daily.