រដ្ឋមន្ត្រី ឡាំ​ ជា ថា ភាពរីកចម្រើនរបស់ស្រ្ដីកម្ពុជា គឺកើតចេញពីម្លប់សុខសន្ដិភាព

លោករដ្ឋមន្ត្រី ឡាំ ជា ថា ភាពរីកចម្រើនរបស់ស្រ្ដីកម្ពុជាសព្វថ្ងៃ គឺកើតចេញពីម្លប់សុខសន្ដិភាព The post រដ្ឋមន្ត្រី ឡាំ​ ជា ថា ភាពរីកចម្រើនរបស់ស្រ្ដីកម្ពុជា គឺកើតចេញពីម្លប់សុខសន្ដិភាព appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រី ឡាំ​ ជា ថា ភាពរីកចម្រើនរបស់ស្រ្ដីកម្ពុជា គឺកើតចេញពីម្លប់សុខសន្ដិភាព

ថ្លែងនៅក្នុងអង្គពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្ដី និងក្មេងស្រីគ្រប់រូប» នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅសាលាក្រុងព្រៃវែង លោករដ្ឋមន្ត្រី ឡាំ ជា ថា ភាពរីកចម្រើនរបស់ស្រ្ដីកម្ពុជាសព្វថ្ងៃ គឺកើតចេញពីម្លប់សុខសន្ដិភាព។

លោក ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង បានបញ្ជាក់ថា ភាពរីកចម្រើនជាបន្ដបន្ទាប់របស់ស្រ្ដីកម្ពុជា នាពេលនេះ គឺកើតចេញពីម្លប់នៃសុខសន្ដិភាព តាមរយៈការដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ស្របតាមទិសស្លោកប្រកបដោយគតិបណ្ឌិត ពោលគឺ«ស្រ្ដីជាឆ្អឹងខ្នងនៃសង្គម និងសេដ្ឋកិច្ចជាតិ» និង «ជួយស្រ្ដីគឺជួយខ្លួនឯង»។

សម្រាប់ប្រធានបទក្នុងឆ្នាំនេះ លោករដ្ឋមន្ត្រី ឡាំ ជា បានលើកឡើងថា ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពចាំបាច់ក្នុងការផ្ដល់សិទ្ធអំណាចជូនចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប ប្រកបដោយសមភាពឱ្យស័ក្ដិសមទៅនឹងកិត្តិយស សេចក្ដីថ្លៃថ្នូររបស់នារីគ្រប់រូប ស្របតាមបរិបទរបស់កម្ពុជាដែលប្រកាន់ខ្ជាប់នូវរបបមាតាធិបតេយ្យ ក្នុងការដឹកនាំទាំងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បន្ថែមលើនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាស្រ្តីគ្រប់រូប បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាសម្រេចឱ្យបានគោលនយោបាយជាតិនានា ពិសេសយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្ដកំណត់យកទិសដៅជាអាទិភាពលើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពនៃគោលនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ស្របតាមទិសស្លោក «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង កក់ក្ដៅជាងមុន ប្រសិនបើមានស្រី្ដក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ នេះជាការបន្ថែមរបស់រដ្ឋមន្រ្តី ឡាំ ជា ដដែល៕

The post រដ្ឋមន្ត្រី ឡាំ​ ជា ថា ភាពរីកចម្រើនរបស់ស្រ្ដីកម្ពុជា គឺកើតចេញពីម្លប់សុខសន្ដិភាព appeared first on Kampuchea Thmey Daily.