លោក Munoz សង្ឃឹមវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup នៅមរតកតេជោ មានអ្នកគាំទ្រច្រើនដូចកាល ACL
លោក Pep Munoz គ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀង ចង់ឃើញការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល ២០២៤-២០២៥ មានអ្នកទស្សនាផ្ទាល់ច្រើន ដូចកាលប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League។ The post លោក Munoz សង្ឃឹមវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup នៅមរតកតេជោ មានអ្នកគាំទ្រច្រើនដូចកាល ACL appeared first on Kampuchea Thmey Daily.

លោក Pep Munoz គ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀង ចង់ឃើញការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល ២០២៤-២០២៥ មានអ្នកទស្សនាផ្ទាល់ច្រើន ដូចកាលប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League។

ក្រុមព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន Hun Sen Cup ជាផ្លូវការហើយ បន្ទាប់ពីស្មើគ្នាជាមួយ បឹងកេត នៅជើងទីពីរ កាលពីថ្ងៃ ពុធ ទី ១៤ ខែ ឧសភា ម្សិលមិញក្នុងលទ្ធផល ១-១ និងសរុបលទ្ធផលទាំង ២ ជើង ឈ្នះក្នុងលទ្ធផល ២ ទល់នឹង ១។
ក្រោយបញ្ចប់ការប្រកួត លោក Pep Munoz បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងបានដឹងហើយ ថាការប្រកួតវគ្គផ្តាច់ព្រ័ត្រ គឺជាការប្រកួតដ៏ពិសេសមែនទែន។ នៅក្នុងឆ្នាំនេះដែរ ពួកយើងបានឡើងវគ្គផ្តាច់ព្រ័ត្រចំនួន ៣ លើក ដូចជាពាន Super Cup, AFC Challenge League និង Hun Sen Cup។ អ៊ីចឹងសង្ឃឹមថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលលេងនៅពហុកីឡដ្ឋានមរតកតេជោ សង្ឃឹមថាអ្នកគាំទ្រពួកយើងកាលពីវគ្គផ្តាច់ព្រ័ត្រ AFC Challenge League (ទល់ FK Arkadag) នឹងទៅគាំទ្រ លើកទឹកចិត្តទាំងអស់គ្នាសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup ព្រោះវាជាពានចុងក្រោយសម្រាប់បាល់ទាត់នៅក្នុងប្រទេស កម្ពុជា»។

កាលពីថ្ងៃ សៅរិ៍ ទី ១០ ខែ ឧសភា កន្លងទៅ ក្លិបព្រះខ័នរាជស្វាយរៀង បានធ្វើឱ្យតំបន់ អាស៊ី និងប្រទេសកម្ពុជាផ្ទាល់មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League ដែលពួកគេបរាជ័យក្រោមថ្វីជើងក្រុម FK Arkadag ២-១ មានអ្នកគាំទ្រចូលទស្សនាផ្ទាល់នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់ទៅ ៥១,៦១០ នាក់។

យ៉ាងណា លោក Pep Munoz សង្ឃឹមថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Hun Sen Cup រវាងព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី ២៥ ខែ ឧសភា ខាងមុខ នឹងមានអ្នកគាំទ្រយ៉ាងច្រើនបែបនេះម្តងទៀត៕

អត្ថបទ៖ សេម កុសល
The post លោក Munoz សង្ឃឹមវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup នៅមរតកតេជោ មានអ្នកគាំទ្រច្រើនដូចកាល ACL appeared first on Kampuchea Thmey Daily.