រុស្ស៊ី ត្រៀមចាត់វិធានការ ឆ្លើយតបការបើកមូលដ្ឋានមីស៊ីលថ្មីរបស់អាមេរិកលើទឹកដីប៉ូឡូញ
វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃទី១៣ខែវិច្ឆិកាថា រុស្ស៊ីនឹងចាត់វិធានការឆ្លើយតបទៅនឹងការបើកមូលដ្ឋានមីស៊ីលរបស់អាមេរិកនៅក្នុង... The post រុស្ស៊ី ត្រៀមចាត់វិធានការ ឆ្លើយតបការបើកមូលដ្ឋានមីស៊ីលថ្មីរបស់អាមេរិកលើទឹកដីប៉ូឡូញ appeared first on Kampuchea Thmey Daily.
វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃទី១៣ខែវិច្ឆិកាថា រុស្ស៊ីនឹងចាត់វិធានការឆ្លើយតបទៅនឹងការបើកមូលដ្ឋានមីស៊ីលរបស់អាមេរិកនៅក្នុងប្រទេសប៉ូឡូញ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានីមូស្គូថា៖ «ជាការពិតណាស់ ជំហាននេះនាំទៅដល់ការអនុម័តវិធានការសមស្រប ដើម្បីធានាភាពស្មើគ្នា»។
ការប្រកាសរបស់រុស្ស៊ីនេះ ធ្វើឡើងក្រោយពេលរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានប្រកាសថា មូលដ្ឋានការពារមីស៊ីលរបស់សហរដ្ឋអាមេរិកបានបើកនៅទីក្រុង Redzikowo ក្បែរឆ្នេរសមុទ្របាល់ទិក នៅភាគខាងជើងប្រទេសប៉ូឡូញកាលពីថ្ងៃទី១៣ខែវិច្ឆិកា។
យោងតាមលោក Sikorski គម្រោងបើកមូលដ្ឋាននេះបានចាប់ផ្តើមក្នុងអំឡុងពេលលោក George W. Bush កាន់តំណែងជាប្រធានាធិបតីអាមេរិក ហើយការបញ្ចប់គម្រោងគឺជា ភស្តុតាងនៃ «ស្ថិរភាពភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រឆាំងនឹងផែនការនេះ តាំងពីនៅដើមទសវត្សរ៍ឆ្នាំ២០០០មកម៉្លេះ។
លោក Peskov បានអះអាងថា គោលបំណងនៃការបើកមូលដ្ឋានទ័ពរបស់អាមេរិកបែបនេះ គឺដើម្បី «ទប់ស្កាត់យោធា» ដ៏មានសក្ដានុពលរបស់រុស្ស៊ីប៉ុណ្ណោះ៕
ដោយ៖ ឈាង
The post រុស្ស៊ី ត្រៀមចាត់វិធានការ ឆ្លើយតបការបើកមូលដ្ឋានមីស៊ីលថ្មីរបស់អាមេរិកលើទឹកដីប៉ូឡូញ appeared first on Kampuchea Thmey Daily.